ទំព័រដើម > គ.អ៊ីនធ័រណិត, E-mail, Google > ប្រើ Gmail ដើម្បី​បង្កើត​ដ្រាយ​និមិ្មត​មួយ​នៅ​លើ​កុំព្យូទ័រ​

ប្រើ Gmail ដើម្បី​បង្កើត​ដ្រាយ​និមិ្មត​មួយ​នៅ​លើ​កុំព្យូទ័រ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

អ្នក​ទាំង​អស់​គ្នា​អាច​ដឹង​ច្បាស់​អំពី​ដ្រាយ​និម្មិត (Virtual Drive) ប៉ុន្តែ​ចំពោះ​ការ​បង្កើត​នូវ​ដ្រាយ​និម្មិត​មួយ​នៅ​លើ​បណ្តាញ​ក្នុង​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់អ្នក​ ហើយ​ធ្វើ​ឱ្យ​វា​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​ចំពោះ​អ្នក​គ្រប់​ទី​កន្លែង​គ្រប់​ពេល​វេលា​បាន តើ​អ្នក​ដឹង​ដែរទេ? តើ​ប្លែក​តិច​ហ្ហេ? ហេសហេ​…ខ្ញុំ​មិន​ដឹង​ថា​នរណា​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​អស់គ្នា​ ធ្លាប់​ដឹង​អំពី​វិធី​នេះ​ពី​មុន​នោះ​ទេ តែ​ប្រសិន​បើ​ដឹង​ហើយ​ក៏​ដឹង​ចុះ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ទាន់​ដឹង​ទេសូម​អាន​ប្រកាស​នេះ​បន្ត​ទៀត🙂 ។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​នឹង​បរិយាយ​ពេល​នេះ​គឺ​អំពី​ការ​បង្កើត​ថាស​និម្មិត​មួយ (Virtual Disk) ។ សេវា​កម្ម Gmail ផ្តល់​នូវ​ទំហំ 7650 MB សម្រាប់​គណនីមួយៗ ដែល​មាន​ន័យថា​អ្នក​អាច​បង្កើត​នូវ​ថាស​និម្មិត​លើ​បណ្តាញ​មួយ​ដែល​អាច​ផ្ទុក​ឯកសារ​បាន​ទំហំ 7.5 GB ក្នុង​កុំព្យូទ័រ​របស់​អ្នក​ ។ ការ​ដែល​អាច​ធ្វើ​បាន​របៀប​នេះ​គឺ​ត្រូវ​ការ​ឧបករណ៍​ជំនួយ​មួយ​ ដែល​មាន​ឈ្មោះ​ថា GMail Drive ។ GMail Drive បង្កើត​នូវ​ឯកសារ​ប្រព័ន្ធ​និម្មិត​មួយ​ដែល​ស្រដៀង​នឹង​គណនី​ Gmail របស់​អ្នក​ដែរ ដែល​អនុញ្ញាត់​ឱ្យ​អ្នក​ប្រើ​ Gmail ដើម្បី​រក្សាទុក​ឯកសារ ។

GMail Drive បង្កើត​នូវ​ប្រព័ន្ធ​ឯកសារ​និម្មិត​មួយ​នៅ​ផ្នែក​កំពូល​នៃគណនី Gmail ហើយ​អនុញ្ញាតឱ្យ​អ្នក​រក្សា​ទុក​ឯកសារ​និង​ប្រើ​ប្រាស់​ឯកសារ​ដែល​បាន​រក្សាទុក​នោះ​នៅ​លើ​គណនី​ GMail របស់​អ្នក​ដោយ​ផ្ទាល់​ពីខាង​ក្នុង​ Windows Explorer ។ តាម​ន័យ​របស់​ពាក្យ GMail Drive វា​នឹង​បន្ថែម​នូវ​ដ្រាយ​ថ្មី​មួយ​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​នៅ​ខាង​ក្រោម​ថតឯកសារ My Computer ទីដែល​អ្នក​អាច​បង្កើត​នូវ​ថតឯកសារ​ថ្មី ចម្លង​ និង​​ drag’n’drop ទៅ​វា ។ ជា​អចិន្ត្រៃយ៍​ពេល​ដែល​ Google បាន​ចាប់​ផ្តើម​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់នូវ​គណនី​អ៊ីមែល GMail មួយ​ ដែល​រួម​បញ្ចូល​នូវ​ទំហំ​រក្សា​ទុក​ប្រហែល 7650 MB ។ ជា​មួយ​និង​ GMail Drive នេះ​អ្នក​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចម្លង​ឯកសារ​ទៅ​គណនី​ អ៊ីមែល​របស់​អ្នក​ហើយ​អាច​ទាញ​យក​មក​វិញ ។

ពេល​អ្នក​បង្កើត​នូវ​ឯកសារ​ថ្មី​មួយ​ដោយ​ការ​ប្រើ GMail Drive វានឹង​បង្កើត​នូវ​អ៊ីមែល​មួយ​ ហើយ​បិទប្រកាស​វា​ទៅ​គណនី​របស់​អ្នក ។ អ៊ីមែល​នោះ​និង​លេច​ឡើង​ក្នុង​ថត​ប្រអប់​សំបុត្រ​ជា​ធម្មតា ហើយ​ឯកសារ​ដែល​បាន​ភ្ជាប់​ជា​មួយ​នោះ​ជា​ e-mail attachment មួយ ។ GMail Drive ពិនិត្យ​ដោយ​កំណត់​ពេល​ក្នុង​គណនី​អ៊ីមែល​របស់​អ្នក (ការ​ប្រើ​មុខងារ Gmail search ) ដើម្បី​ឃើញ​នូវ​ឯកសារ​ដែល​បាន​ទទួល ហើយ​ដើម្បី​កែ​តម្រូវ​រចនា​សម័្ពន្ធ​ថត​ឯកសារ​ឡើង​វិញ ។ ប៉ុន្តែ​ជាទូទៅ GMail Drive ដើរ​តួ​នាទី​ដូច​ជា​ដ្រាយ​រឹង​ផ្សេងៗ​ដែល​បាន​ដំឡើង​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​អ៊ីចឹង​ដូច្នោះ​ឯង ។

  • របៀប​បង្កើត​ដ្រាយ​និម្មិត​មួយ​នៅ​លើ​បណ្តាញ

GMail Drive បង្កើត​នូវ​ប្រព័ន្ធ​ឯកសារ​និម្មិត​មួយ​នៅ​ផ្នែក​កំពូល​នៃគណនី Gmail ហើយ​អនុញ្ញាតឱ្យ​អ្នក​រក្សា​ទុក​ឯកសារ​និង​ប្រើ​ប្រាស់​ឯកសារ​ដែល​បាន​រក្សាទុក​នោះ​នៅ​លើ​គណនី​ Gmail របស់​អ្នក​ដោយ​ផ្ទាល់​ពីខាង​ក្នុង​ Windows Explorer ។ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក GMail Drive ដោយ​ឥត​គិតថ្លៃ … ។ ពេល​ទាញ​យក​ហើយ…. សូម​ចាប់​ផ្តើ​ម​តាម​ជំហ៊ាន​ខាង​ក្រោម​នេះ

1. ពន្លា​ឯកសារ​ទាំង​អស់​ពី​ប័ណ្ណ​សារ​ដែល​បាន​ទាញ​យក​នោះ ហើយ​ដំឡើង​វា ។ បន្ទាប់​ពី​ការ​ដំឡើង​ហើយ សូម​ទៅ​កាន់​ My Computer ទី​ដេល​អ្នក​មើល​ឃើញ​ដ្រាយ​ដែល​មាន​លក្ខណៈ​ដូច​រូប​ខាង​ក្រោម​នេះ ។

តាម​ន័យ​របស់​ពាក្យ Gmail Drive វា​នឹង​បន្ថែម​នូវ​ដ្រាយ​ថ្មី​មួយ​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​នៅ​ខាង​ក្រោម​ថតឯកសារ My Computer ទីដែល​អ្នក​អាច​បង្កើត​នូវ​ថត​ឯក​សារ​ថ្មី ចម្លង​ និង​​ drag’n’drop ទៅ​វា ។

2. ចុច​ពី​ដង​នៅ​លើដ្រាយ ពេល​អ្នក​ធ្វើ​វា​ហើយ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​ Window មួយ​លោត​ឡើង​ដូច​រូប​ខាង​ក្រោម …

N.B: បញ្ចូល​នូវ​ gmail ID របស់​អ្នក ហើយ​និង​ពាក្យ​សម្ងាត់ ។ វា​កាន់​តែ​ប្រសើរ​ទៅ​ទៀត​គឺ​កុំ​ប្រើ​អ៊ីមែល​ផ្ទាល់​របស់​អ្នក (អ៊ីមែល​ដែល​អ្នក​ប្រើ​ជា​ចាំ​បាច់) គឺ​សូម​បង្កើតនូវ​អ៊ីមែល​ថ្មី​មួយ​សម្រាប់​ដ្រាយ​​និម្មិត​លើ​បណ្តាញ​មួយ​នេះ​ចុះ ។ គ្រប់​ទិន្ន័យ​ក្នុង​ដ្រាយ​នេះ​គឺ​មាន​សុវត្ថិភាព ហើយ​អាច​ត្រូវ​បាន​ចូលប្រើប្រាស់​បាន​តែ​មួយ​គត់​ដោយខ្លួន​របស់​អ្នក​ផ្ទាល់​តែ​ម្តងពី​គ្រប់​ទីកន្លែង​ គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​អ្នក​ចង់ ។

  • របៀប​យក​ដ្រាយ​និម្មិត​នេះ​ចេញ

ប្រសិន​បើ​អ្នក​ចង់​យក​ដ្រាយ​និម្មិត​នេះ​ចេញ​ពី​ប្រព័ន្ធ​របស់​អ្នក​នោះ ត្រឹម​តែ​ចូល​ទៅ​កាន់ control panel => programs and features => uninstall ឬក៏​ change program ហើយ​ uninstall កម្មវិធី GmailDrive ចេញ​ពី​ទី​នោះ​ ។ វា​និង​ត្រូវ​បាន​យក​ចេញ​ដោយ​ស្វ័យប្រវត្តិ​ពី​ My Computer ។

ប្រកាស់ដែល​ជាប់​ទាក់​ទង់៖ នាំ​ចូល​ Windows Live SkyDrive ទៅក្នុង Windows Explorer

សូម​មើល​ផង​ដែរ៖ https://llundi.wordpress.com/category/គ-អ៊ីនធ័រណិត

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail, Google
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: