ទំព័រដើម > គ.អ៊ីនធ័រណិត, Google > ញាក់សាច់​ជា​មួយ​នឹង​ Google Search

ញាក់សាច់​ជា​មួយ​នឹង​ Google Search

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

សេវា​កម្ម​ហ្គូហ្គល​ស្ទើរតែ ៨០ ភាគ​រយគឺ​ជា​ការ​ស្វែង​រក​តាម​របៀប​ចោទ​សួរ​នៅ​លើ​ប្រព័ន្ធ​​អ៊ីនធ័រ​ណិត នេះ​ស​ឱ្យ​ឃើញ​ថា​ហ្គូហ្គល​គឺ​ជា​ម៉ាស៊ីន​ស្វែង​រក​ដ៏​មាន​ប្រជា​ប្រិយភាព​បំផុត​ ។ ទោះ​ជា​យ៉ា​ងនេះ​​ក៏​ដោយ​ក៏ក្រុម​ហ៊ុន​​​ហ្គូហ្គល​នៅ​តែ​មិន​អាច​គ្រប់​គ្រង​នូវ​ពត៌​មាន​ទាំង​អស់​បាន​នោះ​ទេ គឺ​យើង​អាច​ហ៊ែក​​ចូល​មើល​​ពត៌​មាន​សម្ងាត់​ដែល​មិន​ត្រូវ​បាន​ដាក់​បង្ហាញ​ឱ្យ​នរណា​ដឹង​ជា​សារធារណៈ ។ នៅ​ក្នុង​ប្រកាស​នេះ​​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី​របៀប​ប្រើ​ប្រាស់​ហ្គូហ្គល​សម្រាប់​គេង​យក​ប្រយោជន៍​ទៅ​តាម​ការ​គួរ ។

1. របៀប​ហ៊ែក​ប្រព័ន្ធ​កាំមេរ៉ា​សុវត្ថិភាព

មាន​ប្រព័ន្ធ​កាំមេរ៉ា​សុវត្ថិ​ភាព​ជា​ច្រើន​សម្រាប់​ការ​ត្រូត​ពិនិត្យ​កន្លែង​មួយ​ចំនួន​ដូច​ជា​ ចំណត​រថយន្ត បរិវេន​សាលារៀន ភ្លើង​ចរាចរ… ដែល​យើង​អាច​ធ្វើការ​ហ៊ែក​ដោយ​ប្រើ​ហ្គូហ្គល ការ​ធ្វើ​ដូច្នេះ​គឺ​យើង​អាច​មើល​នូវ​រូប​ភាព​ពី​កាំមេរ៉ា​ទាំង​អស់​នោះ​បាន​ក្នុង​ពេល​វេលា​ជាក់​លាក់​ណា​មួយ ។ ដើម្បី​អាច​ធ្វើ​ដូច្នោះ​បាន​សូម​វាយ​ពាក្យ​នេះ inurl:”viewerframe?mode=motion”  ទៅ​ក្នុង​ប្រអប់​ស្វែង​រក​របស់​ហ្គូហ្គល​ ។
ចុច​លើ​លទ្ធ​ផល​ស្វែង​រក​ចំនួនប្រាំ​ដែល​បង្ហាញ​នៅ​មុន​ដំបូង​គេ អ្នក​នឹង​បាន​ចូល​ទៅ​កាំមេរ៉ា​ថត​ផ្ទាល់​ដែល​អាច​បញ្ជា​បាន​តាម​ដែល​អ្នក​ចង់​បញ្ជាវា​​ ។ សូម​មើល​រូប​ភាព​ដូច​ខាង​ក្រោម​នេះ៖

ដូច​ដែល​អ្នក​បាន​ឃើញ​ក្នុង​រូប​ភាព​ខាង​លើ​ហើយ គឺ​ថាយើង​អាច​ចូល​ទៅ​បញ្ជា​កាំមេរ៉ា​ដែល​ថត​ផ្ទាល់​ក្នុង​ពេល​វេលា​​ពិត​ប្រាដក​ណា​មួយ​ ។ ហើយ​អ្នកក៏​​អាច​ផ្តូរ​ទី​តាំង​កាំមេរ៉ា​នោះ​បាន​ផង​ដែរ តាម​ដែល​​អ្នក​ចង់​ឱ្យ​វា​ចាប់​រូប​ភាព​តាម​ទិស​ដៅ​ដែល​អ្នក​បាន​បញ្ជា អាច​ធ្វើ​ការ​ពង្រីក បង្រួម​…. ។ កាំមេរ៉ា​នេះ​គឺ​មាន​កម្រិត​ Refresh យឺត​ណាស់​គឺ​ Refresh មួយៗ​ពិបាក​និង​មើល​មែន​ទែន ប៉ុន្តែ​មិន​អី​ទេគឺ​​មាន​របៀប​មួយ​ទៀត​ដែល​អាច​​ចូល​ទៅ​ដំណើរ​ការ​បញ្ជា​កាំមេរ៉ា​ដ៏​ទៃ​ទៀត​ដែល​មាន​កម្រិត Refresh លឿន​ ដោយ​ប្រើ​នូវ​ពាក្យ​ខាង​ក្រោម​នេះ៖
intitle:”Live View / – AXIS”

2. របៀប​ហ៊ែក​​ឯកសារ​ផ្ទាល់​ខ្លួន និង​ឯកសារ​សម្ងាត់

ការ​ប្រើប្រាស់​ហ្គូហ្គល​គឺ​អាច​ឱ្យ​យើង​ចូល​ទៅ​មើល​សារ​អេឡិច​​​​ត្រូនិច (E-mail) ដែល​មាន​​​ផ្ទុក​នូវ​ CV នៃ​មនុស្ស​រាប់​រយ​រាប់​ពាន់​នាក់​ដែល​បាន​បង្កើត​នៅ​​ពេល​ដែល​ពួក​គេ​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ ។ ឯកសារ​​ទាំង​អស់​នោះ​គឺ​មាន​អាសយដ្ឋាន​របស់​ពួក​គេ លេខទូរស័ព្ទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រវត្តិ​នៃការសិក្សា បទ​ពិសោធន៍​ការ​ងារ….។ល។
intitle:”curriculum vitae” “phone * * *” “address *” “e-mail”

អ្នក​អាច​ចូល​ទៅ​មើល​ជា​លក្ខណៈ​បញ្ជី​ (ឯកសារ​ Microsoft Exel) ​មាន​កន្ទុយ .xls ដែល​មាន​នូវ​ពត៌​មាន​ទំនាក់​ទំនង​លម្អិត រួម​បញ្ជូល​ទាំង​អាសយដ្ឋាន​អ៊ីម៉ែល​នៃ​ក្រុម​មនុស្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ដូច​ខាង​ក្រោម​នេះ៖
filetype:xls inurl:”email.xls”

មួយ​ទៀត​គឺ​យើង​អាច​ចូល​ទៅ​កាន់ឯកសារ​មាន​ប្រយោជន៍​មួ​យ​ចំនួន​ដែល​មាន​ពត៌​មាន​ជាប់​ទាក់​ទង​អំពី​ គណនី​ធានាគា គណនី​ហិរញ្ញវត្ថុ និង​លេខ​ប័ណ្ណ​ឥណទាន ដោយ​ប្រើ​ពាក្យ​ស្វែង​រក​ដូច​ខាង​ក្រោម​នេះ
intitle:index.of finances.xls

3. របៀប​ហ៊ែក​ Google ដើម្បី​ទាញ​យក​របស់​របរ​ដោយ​ឥត​គិត​ថ្លៃ

តើ​អ្នក​ធ្លាប់​មាន​ចម្ងល់​អំពី​របៀប​ហ៊ែក​ Google សម្រាប់​ទាញ​យក​ បទ​ចម្រៀង​ ឬ​ក៏​ E-book ដោ​យ​ឥត​គិត​ថ្លៃ​ដែរ​ទេ ។ ចឹង​ពេល​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ការ​ធ្វើ​របៀប​នេះ​សម្រាប់​ទាញ​យក​បទ​ចម្រៀង​ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​បញ្ចូល​ពាក្យ​ខាង​ក្រោម​ទៅ​ក្នុង​ប្រអប់​ស្វែង​រក​របស់​ Google តែ​ប៉ុណ្ណោះ ។
“?intitle:index.of?mp3 eminem“

ឥឡូវ​នេះ​អ្នក​ក៏​អាច​ចូល​ទៅ​​តាម​លំដាប់​អក្សរ​ទាំ​ង​​អស់​នៃ​ eminem អាល់​ប៊ុម ដែល​នៅ​ក្នុង​នោះ​អ្នក​អាច​ទាញ​យក​បទ​ចម្រៀង​តាម​​ការ​ជ្រើស​រើសរបស់​អ្នក ។ ជំនួស​ដោយ​ពាក្យ Eminem អ្នក​អាច​ដាក់​ចំណង​ជើង​នៃ​ឈ្មោះ​អាល់ប៊ុម​បទ​ចម្រៀង​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត ។ ដើម្បី​ស្វែង​រក​ E-book គ្រប់​ប្រភេទ​ គឺ​គ្រាន់​តែ​ប្តូរ​ពាក្យ “eminem” ដោយ​ដាក់​ចំណង​ជើង​សៀវ​ភៅ​ដែល​អ្នក​ចង់​ស្វែង​រក​ប៉ុណ្ណោះ មួយ​ទៀត​គឺ​ប្តូរ​ “mp3″ ទៅ​ជា​ “pdf” ឬ​ក៏ “zip” ឬ “rar”… ជា​ដើម ។

សូម​មើល​ផង​ដែរ៖  https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/google/

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Google
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 11:55 នាទី (ល្ងាច)

    ញាក់​សាច់​ហ្មង!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 11:50 នាទី (ព្រឹក)

      ហេហេ…🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: