របៀប​ Unblock ទំព័រ​វែបសាយ​មួយ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ Unblock ទំព័រ​វែបសាយ​មួយ​បាន? ហេសហេ… ស្តាប់​ទៅ​គឺ​ជា​សំនួរ​ដ៏​ពិបាក​មួយ​ ។ អ្នក​អាច​ប្រឈម​នឹង​ស្ថាន​ភាព​នេះ​នៅ​ពេល​ដែល​អ្នក​មិន​អាច​ដំណើរ​ការ​ចូល​ទៅ​កាន់​ទំព័រ​វែបសាយ​ពិសេស​ណា​មួយ​ដែល​នៅ​លើ​អ៊ីនធ័រណិត​ ពីព្រោះ​វា​ត្រូវ​បាន​ Block ចំពោះ​​អ្នក​ប្រើប្រាស់​អ៊ីនធ័រណិតគឺ​ថា​យើង​មិន​អាច​បើក​វា​បាន​ឡើយ ។ ជា​ច្រើន​លើក​នៅ​កន្លែង​វិទ្យាស្ថាន​អប់​រំ ឬ​នៅ​ក្នុង​ការិយា​ល័យ​ជំនួញមាន​ Tandency មួយ​ចាំ​ Block នូវ​វែបសាយ​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា៖ Facebook, Myspace, Twitter … ជា​ដើម ។ ការ​ធ្វើ​ដូច្នេះ​​គឺ​ដើម្បី​ឱ្យ​សិស្ស​និស្សិត ឬ​ក៏​នយោជិក​ និង​បុគ្គលិក​របស់​ពួក​គេ​ជៀស​វាង​ពី​កិច្ច​ការ​ធ្វើ​ឱ្យ​ធ្វេស​ប្រហែស​ណា​មួយ​ ។

  • តើ​ Block វែបសាយ​ដោយ​របៀប​ណា?

មុន​​នឹង​ប្លក​យុវជន​ប្រាប់​អ្នក​អំពី​របៀប​ដែល​អាច Unblock វែបសាយ​ ខ្ញុំ​សូម​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ដឹង​អំពី​ការ​ Block វែបសាយ​​ ។ ការ​ Block គឺ​តែង​តែ​ធ្វើ​ដោយ​ការ​ប្រើប្រាស់​នូវ​កម្មវិធី​ពិសេស​មួយ​ដែល​អាច​ផ្ទុក​នៅ​ក្នុង​កុំព្យូទ័រ​ទាំង​នោះ​ ដែល​ដំណើរ​ការ​ជា​មួយ​នឹង​ browser របស់​អ្នកកំណត់​ដើម្បី​ Block វែបសាយ ។

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ Unblock វែបសាយ​មួយ​គឺ​​មាន​ដំណោះ​ស្រាយ​ដើម្បី​ធ្វើ​វា​បាន ។ អ្នក​អាច​ធ្វើ​ការ​ប្រើ​នូវអាសយ​ដ្ឋាន IP នៃ​វែបសាយ​ដែល​តំណាង​ឱ្យ​ URL ឬ​ប្រើ​ Google Cache ប៉ុន្តែ​វា​អាច​​ទាម​ទារ​នូវ​ចំនេះ​​ដឹង​ផ្នែក​ IT ខ្លះៗ​ ។ ដូច្នេះ​កុំ​បារម្មណ៍​ពីព្រោះ​អ្នក​ទាំង​អស់​គ្នា​អាច​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ Unblock វែប​សាយ​ផ្សេង​ៗ​ដោយ​វិធី​ដ៏​សាមញ្ញ​បំផុត​គឺ​ប្រើ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា UltraSurf

សូម​ធ្វើ​តាម​វិធី​ណែនាំ​ខាង​ក្រោម ដែល​បាន​ពន្យល់​ពី​របៀប​ចូល​ទៅ​វែបសាយ​ផ្សេងៗ​ដែល​អ្នក​ចង់​បើក​ពី​គ្រប់​ទី​កន្លែង :

1. សូម​ទាញ​យក​កម្មវិធី​ UltraSurf (ចុច​ទីនេះ) ។

2. បន្ទាប់​ពី​ដំឡើង​កម្មវិធី UltraSurf រួច​រាល់​ហើយ សូម​ទៅ​កាន់ Proxy Setting ដោយ​ចុច “Options”

3. ដូច​ដែល​អ្នក​បាន​ធ្វើ​រៀប​ខាង​លើ​ បន្ទាប់​មក​ចុច OK ហើយ​ដំណើរ​ការ​ UltraSurf ឡើង​វិញ ។
ប្រសិន​បើ​អ្នក​ធ្វើ​បាន​ត្រឹម​ត្រូវ​តាម​របៀប​ខាង​លើ អ្នក​នឹង​ឃើញ​នូវ​របាល្បឿន (Speed bar) ដំណើរ​ការ​បង្ហាញ​នូវចំនួន​ភាគ​រយ (Percentage) នឹង ស្ថាន​ភាព (status) ជា “Successfully connected to Server”

បន្ទាប់​មក​ អ្នក​នឹង​ឃើញផង​ដែរ​​នូវ​សញ្ញា​សោរ​ពណ៌​លឿង នៅ​ឯ​ខាង​ក្រោម​អេក្រង់​របស់​អ្នក ប្រសិន​បើ​ UltraSurf កំពុង​ដំណើរ​ការ ។

4. ក៏​មាន​នូវ​ជម្រើស​នៃ​ការ​សម្អាត​ Browser History ហើយ​នឹង​ Catche ផឹង​ដែរ ។

ជា​ចុង​ក្រោយ​ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ដឹង​អំពី​ចម្លើយ​ នៃ​សំនួរ “តើ​ Unblock វែបសាយ​មួយ​នៅ​លើ​អ៊ីនធ័រ​ណិត​ដោយ​របៀប​ណា?” ហេសហេ… សូ​ម​ចាប់​ផ្តើម​រុករក ហើយ​និង​បើក​នូវ​វែបសាយ​ដែល​អ្នក​ចូល​ចិត្ត​ដែល​វិធី​ងាយ​ស្រួល ៕

  1. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2011 ម៉ោង 4:27 នាទី (ល្ងាច)

    នៅកន្លែង​ខ្ញុំ​​គេ​ប្លក់ Facebook ហើយ​។​ ខ្ញុំ​មិន​មែន​ជា​ Administrator តើ​អាច​ចម្លងនិង​តម្លើង​កម្ម​វិធី​នេះ​បាន​ទេ? (ខ្ញុំ​អត់​ទាន់​សាក​ទេ)

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:23 នាទី (ល្ងាច)

    បងសាកមើលសិនទៅ!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: