របៀប​ការ​ពារ​គណនី​អ៊ីម៉ែលពី SPAM

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

យើង​ទាំង​អស់​គ្នា​ភាគ​ច្រើន​តែង​តែ​ទទួល​បាន​ SPAM ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ខ្លះ​ទទួល​បាន​ច្រើន​អ្នក​ខ្លះ​បាន​តិច ។ សូម្បី​​អ្នក​ទើប​តែ​បាន​បង្កើត​គណនី​អ៊ីម៉ែល​ថ្មី​ក៏​​នឹង​ទទល​បាន​ SPAM ​បន្ទាប់​ពី​ការ​បង្កើត​គណនី​អ៊ីម៉ែល​​​​នោះ​​ក្នុង​រយៈ​ពេល​បាន​តែ​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ។ ជា​ច្រើន​លើក​យើង​តែង​តែ​ឆ្ងល់​ថា​ពពួក SPAM ទាំង​អស់​នឹង​ផ្ញើ​មក​ពី​ណា​ ហើយ​ហេតុ​អ្វី​បាន​ជា​វា​ផ្ញើ​មក​អ៊ីម៉ែល​របស់​យើង? ប៉ុន្តែ​ចម្ងល់​​នេះ​នៅ​តែ​មិន​អាច​រក​ចម្លើយ​បាន ។ ដូច្នេះ​ក្នុង​ប្រកាស​នេះ​ប្លក​យុវជន​នឹង​ព្យាយាម​ផ្តល់​នូវ​ព័ត៌​មាន​ខ្លះ​ៗ​អំពី​ SPAM ទាំងអស់​នោះ​​ ហើយ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អំពី​របៀប​ការ​ពារ​ពី​ពពួក​ SPAM ។

  • តើ​ SPAM គឺ​ជាអ្វី?

Spam គឺ​ជា​ប្រព័ន្ធ​សារ​អេឡិច​​​ត្រូនិច​បោក​ប្រាស់​មួយ (រួម​បញ្ចូល​ទាំង​​ប្រព័ន្ធ​ផ្សាយ​ព័ត៌​មាន​ និង​ប្រព័ន្ធ​ប្រៃណីយ​ឌីជីថល​) ដែល​ផ្ញើ​ទៅឱ្យ​អាសយដ្ឋាន​អ៊ីម៉ែល​​ដែល​ពុំ​ត្រូវ​បាន​ស្នើសុំ​ជា​ច្រើន​​ដោយ​ព្រៀវ​​​ៗ ជា​ទូ​ទៅ​ភាគ​ច្រើន​ត្រូវ​បាន​អនុញ្ញាត​ពី​ SPAM គឺ​សារ​អេឡិច​ត្រូនិច​ SPAM ។

  • តើ​ពពួក SPAM ទាំង​អស់​នោះ​មក​ពី​ណាដែរ?

Spam ទាំង​អស់​នេះ​គឺ​មក​ពី​ Spammer មិន​អាច​មក​ពី​អ្នក​ប្រើ​ប្រាស់ ឬ​ក៏​ក្រុម​ហ៊ុន​ដែល​ស្រប​ច្បាប់​ណា​មួយ​ផ្ញើ​ SPAM នោះ​ឡើយ​ ។ ហើយ Spammer ទាំង​អស់​នោះ​ផ្ញើ​អ៊ីម៉ែល​តែ​មួយ​គត់​ទៅកាន់​​អាសយដ្ឋាន​អ៊ីម៉ែល​រាប​រយ​​ផ្សេង​​ទៀត​ក្នុង​ពេល​តែ​មួយ​ (ពេល​ខ្លះ​អាច​ដល់​រាប់​ពាន រាប់​លាន​អាសយដ្ឋាន​អ៊ីម៉ែល​ឯណោះ) ។ ពួក​គេ​អាច​ផ្ញើ​វា​ដោយ​ផ្ទាល់​ ឬ​​ក៏​អាច​ប្រើ Spambot ផង​ដែរ​ដើម្បី​ធ្វើ​ដំណើរ​ការ​​ Spam ដោយ​ស្វ័យ​ប្រវត្តិ ។

  • ហេតុ​អ្វី​ពួក Spammer បង្កើត​ SPAM ទាំង​អស់​នោះ​?

ពួក​ Spammer គឺ​មាន​គោល​ដៅ​តែ​មួយ​គត់​គឺ​ការ​ផ្ញើ​ Spam (សារ​ដែល​ពុំ​បាន​អនុញ្ញាត​ស្នើ​សុំ​ជា​មុន) ទៅ​ឱ្យ​មនុស្ស​ជា​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​នឹង​​រក​ផល​ប្រយោជន៍អ្វី​មួយ (ភាគ​ច្រើន​សំដៅ​រក​ប្រាក់​ចំណេញ) ។ សម្រាប់​ជា​ឧ​ទាហរណ៍៖ ខ្ញុំ​បាន​បង្កើត​នូវ​វែបសាយ​​តូច​មួយ​ដើម្បី​លក់ E-book ដែល​នឹង​ផ្តល់​ព័ត៌​មានទាក់ទង់​​​អំពី​ការ​សម្រក់​ទម្ងន់ ។ ដើម្បី​នឹង​អាច​លក់​ E-book ទាំង​នោះ​ខ្ញុំ​ត្រូវ​ការ​ការផ្សាយពាណិជ្ជកម្ម​សម្រាប់​វែបសាយ​របស់​ខ្ញុំ ។ ដោយ​ជំនួស​​​នៃ​ការ​ចំណាយ​លុយ​លើ​ការ​ឃោសនា​ ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​នូវ​អ៊ីម៉ែល​មួយ​ ដែល​បាន​សរសេរ​ព័ត៌​មាន​ទាក់​ទង់​អំពី​វែបសាយ និង​ដាក់​តំណ​ភ្ជាប់​មក​កាន់​វែបសាយ​​របស់​ខ្ញុំ ហើយ​ផ្ញើ​អ៊ីម៉ែល​នោះ​ទៅ​កាន់​ ១០០ អាសយដ្ឋាន​អ៊ីម៉ែល​ដែល​នៅ​ក្នុង​បញ្ជី​ទំនាក់​ទំនង់​របស់​ខ្ញុំ​ ។ ប្រសិន​បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ១០០ អ៊ីម៉ែល​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​នោះ​ទិញ​ E-book របស់ខ្ញុំ​ ខ្ញុំនឹង​ទទួល​លុយ​បាន ១០​ដុល្លារ តែ​ប្រសិន​បើ​ខ្ញុំ​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​អាសយដ្ឋាន​អ៊ីម៉ែល​ចំនួន ១០០០ ខ្ញុំ​នឹង​ទទួល​បានប្រាក់​ចំណេញ ១០០​ដុល្លា ប្រសិន​បើ​ផ្ញើទៅ​កាន់ ១លាន​ ខ្ញុំ​និង​បាន​ប្រាក់​ចំណេញ ១០០០០០​ដុល្លារ ។

ឥឡូវ​នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​យល់​ច្បាស់​អំពី​ Spam នេះ ។ ដូច្នេះ​ដើម្បី​នឹង​រក​លុយ ពួក​ Spammer បាន​ផ្ញើ​សារ​នៃ​ការ​ផ្សាយ​ពានិជ្ជកម្ម​របស់​គេ​ទៅ​មនុស្ស​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​គោរព​ពី​​ឯក​ជន​ភាពនៃ​អ្នក​ទទួល​ឡើយ ។

  • តើ​ពួក Spammer អាច​ស្គាល់​អាសយដ្ឋានអ៊ីម៉ែលរបស់​ខ្ញុំ​ដោយ​របៀប​ណា?

នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រណិត​ គឺ​ជា​កន្លែង​ដែល​មាន​វែបសាយ​ជា​ច្រើន​ដែល​ប្រមូល​ផ្តុំ​នូវ ID របស់​អ្នក​ប្រើប្រាស់​អ៊ីម៉ែល ហើយ​គេ​លក់​វា​ទៅ​ឱ្យ​ពួក Spammer ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ។ ភាគ​ច្រើន​បំផុត​ នៅ​ពេល​ដែល​មនុស្ស​បាន​​ sign up សំបុត្រ​សារព័ត៌​មាន​ប្រចាំ​ខែ​ និង​តំឡើង​​នូវ​សេវា​កម្ម​នោះ ហើយ​វា​ជា​ពេល​ដែល​វែបសាយ​​ឆបោក​ទាំង​អស់​នោះ​ទទួល​បាន​នូវ​អាសយដ្ឋាន​អ៊ីម៉ែល​របស់​​ពួក​គេ ។ Spammer ជា​ច្រើន​បាន​ប្រមូល​នូវ​អាសយដ្ឋាន​អ៊ីម៉ែល​ដោយ​ប្រើ Spambot ហើយ​ Spambotនោះ​ប្រមូល​អាសយដ្ឋាន​អ៊ីម៉ែល​ពី​បណ្តាញ​អ៊ីនធ័រ​ណិត​ដើម្បី​នឹង​បង្កើត​ជា​បញ្ជី​អាសយដ្ឋាន​អ៊ីម៉ែល ដូច្នេះ​ Spambot ជា​អ្នក​​លួប​​​បណ្តាញ ដែល​អាច​ប្រមូល​រួម​គ្នា​នូវ​អាសយដ្ឋាន​អ៊ីម៉ែល​ពី​វែបសាយ​ newsgroups, forums, special-interest group (SIG) postings, chat-room conversations… ។

Spammer អាច​នឹង​ប្រើ​ល្បិច​ផង​ដែរ​នៃ​ការ​បង្កើត​អ៊ីម៉ែល​បញ្ឆោត (Hoax Emails) សម្រាប់​ការ​ប្រមូល​នូវ​បញ្ជី​នៃ​ ID អ៊ីម៉ែល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​ជា​ឧទាហរណ៍ Spammer ម្នាក់​បាន​ផ្ញើ​នូវ​អ៊ីម៉ែល​បញ្ឆោត​មួ​យ​ដែល​សរសេរ​ថា៖

Forward this Message to Help Severely Burned Child’s.

This email claims that 11 cents will be donated to the child’s family every time the message is sent to others.

មនុស្ស​ភាគ​ច្រើន​ប្រាដក​ជា​ជឿ​លើ​សារ​នេះ ហើយ​ក៏​ចាប់​ផ្តើម​បញ្ជូន​សារ​បោក​បញ្ឆោត​នេះ​ជា​បន្ត​ទៀត​ទៅ​គ្រប់​ ID អ៊ីម៉ែល​ទាំង​អស់​ដែល​នៅ​ក្នុង​បញ្ជី​ទំនាក់​ទំនង​របស់​ពួក​គេ ។ នេះ​ហើយ​​ជា​ផ្លូវ​ដែល​អ៊ីម៉ែល​​សាយ​ភាយ​យ៉ាង​លឿន​បំផុត​ ហើយ​នៅ​ទី​បំផុត​វា​ទៅ​ដល់​អ្នក​បង្កើត​សារ​ (Spammer) ពេល​នោះ​ Spammer ទទួល​បាន​នូវ​បញ្ជី​អាសយដ្ឋាន​អ៊ីម៉ែល​ដែល​អាច​ប្រើប្រាស់​បាន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មួយ​នៅ​ក្នុង​ Email Header ។ ពេល​អ្នក​ទទួល​បាន​ប្រភេទ​នៃ​អ៊ីម៉ែល​បោក​បញ្ឆោត​ទាំង​អស់​នោះ​ អ្នក​ប្រាដក​​ជា​ឃើញ​ដោយ​ផ្ទាល់​នៅ​ក្នុង Email Header របស់​អ្នក​ដែល​មាន​​អាសយដ្ឋាន​អ៊ីម៉ែល​យ៉ាង​ច្រើន​នៃ​អ្នក​ទាំង​អស់ណា​​ដែល​បាន​បញ្ជូន​សារ​ទាំង​នោះ​បន្ត​គ្នា ។ ខាង​លើ​នេះ​​គឺ​ជា​វិធី​​ដ៏​មាន​ប្រសិទ្ធិ​ភាព​ដែល​ត្រូវ​បាន​ប្រើប្រាស់​​ដោយ Spammer ដើម្បី​ប្រមូល​ផ្តុំ​នូវ​អាសយដ្ឋាន​អ៊ីម៉ែល ។

  • តើ Spam ស្រប​នឹង​ច្បាប់​ដែរ​ទេ?

Spam គឺ​ស្រប​នឹង​ច្បាប់​យ៉ាង​ពេញ​លេញ ។ ​ពិត​ជា​ពិបាក​នឹង​បឈ្ឈប់​ពួក​ Spamer ពី​ការ​ប្រើ​ Spam ណាស់ ព្រោះ​ថា​ពួក​គេ​នឹង​ប្តូរ​​ពី​​​​​សេវាកម្ម​បង្ហោះ​វែបសាយ​មួយ​ទៅ​ក្រុម​ហ៊ុន​មួយផ្សេងទៀត​បន្ទាប់ពី​ទទួល​បាន​ការ​ហាម​ប្រាម​ពី​ក្រុម​ហ៊ុន​នោះ ។ វា​នឹង​ធ្វើ​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​មិន​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ចាប់​ពួក Spammer ហើយ​ប្តឹង​ពួក​គេ ។

  • តើ​ខ្ញុំ​អាច​ការ​ពារ​គណនី​អ៊ីម៉ែល​ខ្ញុំ​ពី​ Spam ដោយ​របៀប​ណាដែរ?

សូម​ធ្វើ​តាម​វិធីសាស្រ្ត​ណែនាំ​ខាង​ក្រោម​នេះ​អាច​ប្រើ​ប្រឆាំង​ជា​មួយ​អ៊ីម៉ែល​ Spam បាន៖


1. ប្រើ​ឧបករណ៍​ទប់ស្កាត់ Spam សម្រាប់​គណនី​អ៊ីម៉ែល​របស់​អ្នក ។ ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ប្រាស់​សេវា​កម្ម​អ៊ីម៉ែល​ដូចជា Gmail, Yahoo, Hotmail… គឺ​ឧបករណ៍​ទប់​ស្កាត់​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ស្រេច​ហើយ ។ ឧបករណ៍​ទប់ស្កាត់​ Spam ​នីមួយ​ៗ​មាន​​វិធី​​ទប់​ស្កាត់​ និង​ចាប់​អ៊ីម៉ែល​ Spam ហើយ​វា​នឹង​យក​ចេញ​នូវ​អ៊ីម៉ែល​ Spam ទាំង​នោះ​ទៅ​ផ្ទុក​ក្នុង​ថត​ឯកសារ​ Spam ដោយ​ស្វ័យ​ប្រវត្តិ វិធី​នេះ​គឺ​រក្សា​ប្រអប់​សំបុត្រ​របស់​កុំឱ្យ​មាន​ Spam ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អ៊ី​ម៉ែល​ Spam មួយ​ចំនួន​នៅ​តែ​មាន​ជោគជ័យ​ដើម្បី​​រក​វិធី​ចូល​ទៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​អ្នក ។

2. កុំ​ post អាសយដ្ឋាន​អ៊ីម៉ែល​របស់​អ្នក​នៅ​ក្នុង​វេទិកា​សាធារណៈ (Public Forum) ឆ្លើយ​តប Comment និង​ chat-rooms… ។ សូម​ដាក់​​អាសយដ្ឋាន​អ៊ីម៉ែល​របស់​អ្នក​ចំពោះ​វែបសាយ​ណា​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​ពេល​ដែល​អ្នក​បាន​ជាវ​​សំបុត្រ​សារព័ត៌​មាន​ប្រចាំ​ខែ ។

3. ពេល​ដែល​តំឡើង​នូវ​សេវាកម្ម Online និង​ការ​ដាក់​បំពេញ​ feedback form ដើម្បី​ជា​ការ​ប្រសើរ​យើង​ពុំ​គួរ​ដាក់​នូវ​អាសយដ្ឋាន​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​របស់​យើង​នោះទេ យើង​គួរ​តែ​បង្កើត​នូវ​អ៊ីម៉ែល​តំណាង​មួយ​ទៀត​សម្រាប់​ការ​ប្រើប្រាស់​សេវា​កម្ម​ Online ឬ​ក៏​បំពេញ​នូវ feedback form ទាំង​អស់​នោះ ។

4. ពេល​ដែល​ Post នូវ​អាសយដ្ឋាន​ទំនាក់​ទំនង​អ៊ីម៉ែល​របស់​អ្នក​នៅ​លើ​វែបសាយ​សាយ​របស់​អ្នក​សូម​ប្រើ​ទម្រង់​ដូច​នេះ: emailaddress [at] yoursite.com ដោយ​ជំនួសពី emailaddress@yoursite.com ។ ការ​ធ្វើ​របៀប​នេះ​វា​នឹង​ការ​ពារ​អាសយដ្ឋាន​អ៊ីម៉ែល​របស់​អ្នក​ពី Spambot

5. មិន​គួរ​តបសារ​បោកបញ្ឆោត (Hoax Message) នោះទេ ។ ពេល​ដែល​អ្នក​ទទួល​សារ​បោកបញ្ឆោត​​សូម​ជៀសវៀង​ការ​បញ្ជូន​បន្ត​ទៅ​មិត្ត​ភ័ក្ត​របស់​អ្នក​ ឧទាហរណ៍​នៃ​សារ​បោកបញ្ឆោត​អាច​បង្កើត​នៅ​ឯវែបសាយ​នេះ http://www.hoax-slayer.com ។ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​បញ្ជូន​បន្ត​ទៅ​មិត្ត​ភ័ក្ត​របស់​អ្នក​មែន​នោះ ត្រូវ​ប្រាដក​ថា​អ្នក​ប្រើ​ជម្រើស Bcc (ដែល​ពាក្យ​ពេញ​ថា Blind Carbon Copy) ដើម្បី​ផ្ញើ​អ៊ីម៉ែល​នោះ ជម្រើស​នេះ​នឹង​លាក់​បាំង​នូវ​ ID របស់​អ៊ីម៉ែល​ទាំងអស់​ដែល​បាន​បញ្ជូនទៅ​បន្ត ។

ជា​ចុង​ក្រោយ​ប្លក​យុវជន​សង្ឃឹម​ថា​ការ​បង្ហាញ​នេះ​នឹង​មាន​បាន​ជា​ប្រយោជន៍​ដល់​អ្នក​ទាំង​អស់​គ្នា ។🙂

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: