ឃ្លាំង​សៀវ​ភៅនៅ​លើអ៊ីនធ័រណិត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

សួស្តី​!! ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​សប្តាហ៍​ហើយ​ជា​ថ្ងៃ​សម្រាក់​​លំហែកាយ​ សូម​ឱ្យ​បង​ប្អូន​មាន​សំណាង​ល្អ​សម្រាប់​ដំណើរ​កំសាន្ត​គ្រប់​ទី​កន្លែង​ ។ ប្លក​យុវជន​គ្មាន​អ្វី​ធ្វើ​ការ​ចែក​​រំលែក​ទេ មាន​តែ​ចង់​បង្ហាញ​ និង​រៀប​រាប់អំពី​​វែប​សាយ​មាន​ប្រយោជន៍មួយ​ចំនួន​​សម្រាប់​ការ​សិក្សា​, និស្សិត​ ​និង​អ្នក​រៀន​សូត្រ​ទាំង​អស់​ដើម្បី​​ស្វែង​រក​នូវ​សៀវ​ភៅ​ល្អ​ៗ ។ ខ្ញុំ​សូម​ណែ​នាំ​អំពី www.BookBoon.com គឺ​ជា​វែប​សាយ​មួយ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ខ្ញុំ ដោយ​សារ​វែប​សាយ​មួយ​នេះ​មាន​សៀវ​ភៅ​ជា​ច្រើន​ស្ទើរតែ​គ្រប់​ផ្នែក​ទាំង​អស់​ដែល​អាច​ទាញ​យក​បាន​ជា​លក្ខណៈ PDF និង​ដោយ​ឥត​គិត​ថ្លៃ​ឡើយ ។

ការ​ទាញ​យក​សៀវភៅ​អេឡិចត្រូនិច (E-books) គឺ​មាន​បី​ផ្នែក​ធំៗ​ដែល​ខុស​​ពី​គ្នា:

  • សៀវភៅ​សិក្សាទូទៅ (Textbooks) : សៀវភៅ​មាន​លក្ខណៈ​ជា​ឯកសារ PDF ទាំង​អស់ ។ សៀវភៅ​សម្រាប់​សិក្សា​ទាំង​អស់​នោះ​គឺ​ស្រប​តាម​ច្បាប់​មិន​បាន​លួច​ចម្លង​គេ ឬ​ក៏​ដាក់​ឱ្យ​ទាញ​យក​ខុស​ច្បាប់​ឡើយ ។ សៀវភៅ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​សរសេរ​ដោយ​បណ្ឌិតសភា និង​សាស្រ្តាចារ្យ​ដែល​មក​ពី​សាកល​វិទ្យា​ផ្សេង​ៗនៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​ហើយ​ផ្តល់​សិទ្ធ​ចែក​ចាយ​ដោយ​សេរី​ទៅ​ឱ្យ​ Bookboon.com ដោយ​មាន​ហរិញ្ញប្បទាន​ពី In-Book
  • សៀវភៅ​ជំនួញ (Business) : សៀវភៅ​មាន​លក្ខណៈ​ជា​ឯកសារ​ PDF ទាំង​អស់ ។ សៀវភៅ​ជំនួញ​គឺ​ស្រប​តាម​ច្បាប់​កម្មសិទ្ធិ​បញ្ញា ដោយ​សៀវ​ភៅទាំង​នោះ​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​ជំនាញ និង​អ្នក​មាន​បទ​ពិសោធន៍​ជំនួញ​របស់​ពួក​គេ​ដែល​មាន​ការ​ប្រឹក្សា​យោបល់​ផ្សេងៗ​ពី​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​សៀវ​ភៅ​ទាំង​អស់​នោះ​​សម្រាប់​​ផ្តល់​ឱ្យ Bookboon.com ដោយ​មាន​ហរិញ្ញប្បទាន​ពី In-Book
  • សៀវភៅ​មគ្គុទេសក៏​ទេស​ចរណ៍ (Travel Guides) : ឯកសារ​ទាំង​អស់​ជា​លក្ខណៈ​ PDF ។ នៅ​ក្នុង​សៀវ​ភៅ​​មគ្គុទេសក៍​នេះ​ អ្នក​នឹង​អាច​ស្វែង​រក​ព័ត៌​មាន​អំពី​ទីដៅ, ប្រវិត្តសាស្រ្ត ហើយនិង​ទស្សនីយភាព​ល្បីល្បាញ​ជា​ច្រើន ។ ក្នុង​សៀវ​ភៅ​​​មគ្គុទេសក៍​នេះ​មាន​រួម​បញ្ចូល​ទាំង​ការ​សម្រាក់​លំហែកាយ, ផែន​ទី ហើយ​និង​បទានុក្រម​ផង​ដែរ ។

តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ថា​តើ​ទូរទស្សន៍​ BBC បាន​និយាយ​អ្វី​ខ្លះ​អំពី​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​របស់ Bookboon? សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ​!!🙂

  1. KhmerDLStation
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2011 ម៉ោង 6:27 នាទី (ល្ងាច)

    ហេស ហេ រក​អាឃ្លាំងហ្នឹង​យូរហើយ ហើយ​លោក​មាន​ស្គាល់ឃ្លាំង អំពី រូប Victor ដែរ​មាន​ស៊ុម​ផ្កា សំរាប់​ ដាក់​ចូល ការងារ​លំដាប់ Royal ដែរ​ឬ​ទេ?? សូម​អរគុណ​ទុក​ជា​មុន🙂

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2011 ម៉ោង 8:27 នាទី (ល្ងាច)

    http://vector4free.com/
    this site i download alot vector

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែតុលា ឆ្នាំ 2011 ម៉ោង 12:33 នាទី (ល្ងាច)

    អត់ដែលសូវចាប់អារម្មណ៍ Vector ផង!!
    ប៉ុន្តែ​សាកមើលវែបសាយទាំង​អស់​នេះ​ក្រែង​ត្រូវ​ចិត្ត​ខ្លះ🙂
    http://downarchive.com/graphics/vectors/
    http://www.freevector.com/royal-vector-graphics/
    http://www.gfxtra.com/dl/royal+vector+colection

  4. kun sarorn
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែតុលា ឆ្នាំ 2014 ម៉ោង 4:42 នាទី (ល្ងាច)

    តើសៀវទាំងនេះដាក់អោយខ្មែរមើលឬក៏អោយបរទេសមើល បើដាក់អោយខ្មែរមើលមិចមិនដាក់ជាភាសាខ្មែរ ឬអ្នកគិតថាប្រជាជនខ្មែរ100អ្នកចេះភាសាអង្គេស99អ្នក កំនិតបែបនេះរកបាយស៊ីមិនបានទេ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: