ទំព័រដើម > ចែករំលែក​បន្តគ្នា​, ផ្ទាល់ខ្លួន, ព័ត៌មាន, អំពីយុវវ័យ > តើ​អ្នក​ហ៊ាន​ចូលរួមជាមួយ ឡូយ៩ ដែរ​ទេ?

តើ​អ្នក​ហ៊ាន​ចូលរួមជាមួយ ឡូយ៩ ដែរ​ទេ?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

អង្គការ​ BBC World Service Trust កំពុង​ដំណើរ​ការ​យុទ្ធ​នា​ការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយចម្រុះ​ដ៏ធំមួយ ក្រោម​ការ​ទទួល​ជំនួយ​ពី​កម្មវិធីអភិវឌ្ឍ​សហ​ប្រជាជាតិ UNDP ។ យុទ្ធនា​ការ​ណ៍​នេះ​នឹង​គាំ​ទ្រ​យុវជន ឱ្យ​មាន​ការ​ចូល​រួម​ក្នុង ការងារ​សង្គម ហើយ​នឹង​ចាប់​ផ្តើម​នៅ​ដើមឆ្នាំ​ ២០១២ នេះ ។

នៅ​ក្នុង​គម្រោង​លើក​នេះ អង្គការ​ BBC World Service Trust និង​ផលិត​នូវ​រឿង​ភាគ​មួយ ដែល​និយាយអំពី​ជីវិត​យុវជន​មួយ​ក្រុម​នៅ​ជន​បទ ហើយ​ពួក​គេ​ធ្វើ​ការជា​មួយ​គ្នា ដើម្បី​សម្រេច​គោល​ដៅ​មួយ ។

ដូច្នេះ​អង្គការ BBC World Service Trust ត្រូវ​ការ​ជ្រើស​រើស​តួ​សម្តែង​ និង​ពិធី​ករពិធីការិនី​សម្រាប់​កម្មវិធី​ទូរទស្សន៍​ យុវវ័យ ឡូយ​៩ ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូចខាង​ក្រោម ៖

  • លក្ខណៈ​សម្បត្តិ​របស់​តួ​ប្រុស និង​ តួស្រី (ត្រូវ​ការ​ច្រើន​នាក់)
  1. មាន​អាយុ​ពី ១៥ ទៅ ២៥ ឆ្នាំ
  2. មាន​ទេព​កោសល្យ ភាព​ក្លាហាន និង ស្រឡាញ់​ការ​សម្តែង
  3. មាន​រូប​សម្បត្តិ​សមរម្យ ហើយ​ពុំចាំ​បាច់​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្តែង​អ្វីទេ ។
  • លក្ខណៈ​សម្បត្តិ​របស់​ពិធី​ករ និង​ ពិធី​ការិនី (៥នាក់)
  1. អាយុពី​ ១៥ ទៅ ២៥ ឆ្នាំ
  2. មាន​រូប​សម្បត្តិ​សមរម្យ រួសរាយរាក់ទាក់
  3. មាន​ទេពកោសល​ក្នុង​ការ​និយាយ មាន​ភាព​ក្លាហាន ស្រឡាញ់​ការងារ​ជា​ពិធី​ករ​ ហើយ​ពុំ​ចាំ​បាច់​មាន​បទពិសោធន៍​ពី​មុន​មក ។

រាល់​បេក្ខជន និងបេក្ខ​នារី​ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​មក​ចូល​រួម​ការ​សាក​ល្បង សមត្ថភាព​នៅ​ ដេប៉ាត​ម៉ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ សារគមនាគមន៍ ដែល​មាន​អាសយ​ដ្ឋាន តាម​បណ្តោយ មហាវិថី​សហព័ន្ធ​រូស្ស៊ី (ស្ថិត​ក្នុង​បរិវេណ វិទ្យាស្ថាន​ភាសាបរទេស​ IFL​) នៅ​ថ្ងៃ​ អាទិត្យ ​​ទី ២៣ តុលា ចាប់​ពី​ម៉ោង​ ៩ ព្រឹក ដល់​ម៉ោង ៦ ល្ងាច ។

ពត៌​មាន​បន្ថែម​អាច​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ ០៩៥ ៧៧៧ ០៦៨ 

Advertisements
  1. lion
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2011 ម៉ោង 11:06 នាទី (ល្ងាច)

    សុំចូលរួម​ផង!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: