ទំព័រដើម > បច្ចេកវិទ្យា, ព័ត៌មាន > Apple បានដាក់​បង្ហាញ iPhone 4s ដែល​មាន​ភ្ជាប់មក​ជាមួយ Dual Core Processor និង​មាន​រូប​រាង​ដូច​ iPhone 4

Apple បានដាក់​បង្ហាញ iPhone 4s ដែល​មាន​ភ្ជាប់មក​ជាមួយ Dual Core Processor និង​មាន​រូប​រាង​ដូច​ iPhone 4

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

Apple មាន​ដាក់​បង្ហាញ​ iPhone 4S ជាផ្លូវ​ការក្នុង​ព្រឹត្តិការណ៍ Let’s Talk iPhone ក្នុង Cuperion (CA) ។ iPhone 4S មាន​រូបរាង​ដូច​ iPhone 4 ហើយ​វា​នឹង​ក្លាយ​ជា​ dual-mode មុន​គេ​បង្អស់​នៅ​ក្នុង​ពិភព​ទូរស័ព្ទ​ដែល​អាច​ប្រើ​ប្រាស់​ជា​មួយ​ប្រព័ន្ធ GSM និង​ CDMA ។

លក្ខណៈ​ដទៃ​ទៀត​នោះ គឺ​វា​មាន​បញ្ចូល​ A5 Processor ជាមួយ​និង​ក្រាហ្វិក dual core (អាច​មាន​ល្បឿន​លឿន​ជាង​ iPhone មុន​ៗ​រហូត​ដល់​ទៅ​ ៧ដង) ហើយ​និង​អាច​និយាយ​បាន​ដល់​ទៅ ៨ម៉ោង, បើ​ប្រើ ២G អាច​និយាយ​បាន ១៤ម៉ោង និង​ ៦ម៉ោង សម្រាប់ ៣G, ៩ម៉ោង សម្រាប់ Wi-Fi ហើយ​នឹង​មើល​វីដេអូបាន ១០ម៉ោង​ និង​ស្តាប់​ចម្រៀង​បាន​រហូត​ដល់​ទៅ ៤០ម៉ោង ។

កាមេរ៉ា​ថ្មី​ 8MP ជា​មួយ​និង​ sensor ដែល​លឿនភ្ជាប់​ជា​មួយ​ IR សម្រាប់​កម្រិតភាព​ត្រឹម​ត្រូវនៃ​​ពណ៌​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង , f/2.4 aperture, ការ​ថត​វីដេអូ 1080p HD ជា​មួយ​នឹង​ការ​ធ្វើ​ឱ្យរូប​ភាព​មាន​លំនឹងហើយបន្ថយ​សូររំខាន, បច្ចេកវិទ្យាអង់ទែន ‘intelligent’ ថ្មីសម្រាប់​ enhanced call quality ។

iPhone 4S មាន​​ពីរពណ៌​គឺ​ខ្មៅនិង​ស ជា​មួយ​និង​ទំហំផ្ទុក 16GB/32GB/64GB ។ អាច​កក់​ទុក​មុន​បាន​ចាប់​ពី​ថ្ងៃ​ទី ៧ ហើយ​និង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី ១៤ ក្នុង​ខែ​នេះ ។ សម្រាប់​កន្លែង​ដែល​ដាក់​លក់​​ដំបូង​គេ​ គឺ​នៅ​ Sprint ។

ចំពោះតម្លៃ​វិញមិន​ទាន​មាន​ប្រភព​ច្បាស់​ការ​នៅ​ឡើយ​ទេ, ​តម្លៃ​ត្រូវបង់​រំលោះ​ ២ ឆ្នាំ​មាន​ 16GB តម្លៃ $199, 32GB តម្លៃ $299, 64GB តម្លៃ $399 ៕

ចំណាត់ក្រុម ៖បច្ចេកវិទ្យា, ព័ត៌មាន
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2011 ម៉ោង 2:20 នាទី (ព្រឹក)

    ថោក​ម៉េស?

    • ឌីយ៉ា
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2011 ម៉ោង 7:08 នាទី (ព្រឹក)

      មិនថោកទេ ព្រោះត្រូវបង់ថ្លៃប្រចាំខែឲ្យក្រុមហ៊ុនទៀតសម្រាប់សេវានិយាយ និងសេវាអ៊ីនធើនេត។ បើមកស្រុកខ្មែរវិញ នឹងថ្លៃជាងនេះ ព្រោះអត់មានបងសេវាទេ។ មើលវីដេអូទៅគឺ ជាប់ 2 year contract ឯណោះ!

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2011 ម៉ោង 9:41 នាទី (ព្រឹក)

        ​តម្លៃ​បង់​រំលោះដល់ទៅ​ ២ ឆ្នាំ​ឯណោះ តម្លៃពិតប្រាដកគេមិនទាន់ដឹងទេ ។

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2011 ម៉ោង 8:38 នាទី (ព្រឹក)

    អត់​មាន​អី​សម្រើប​សោះ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2011 ម៉ោង 9:40 នាទី (ព្រឹក)

      🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: