ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > ឱ្យកុំព្យូទ័រនិយាយក្នុង Windows 7

ឱ្យកុំព្យូទ័រនិយាយក្នុង Windows 7

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

តើ​អ្នក​ធ្លាប់​ចង់​ឮ​កុំព្យូទ័រ​និយាយ​ទៅ​កាន់​អ្នក​ដែរ​ឬទេ? សូម​ធ្វើ​​តាម​របៀប​ខាង​​ក្រោម​នេះ​កុំព្យូទ័រ​និង​និយាយ​​ទៅ​កាន់​អ្នក​​បាន ។

Window 7 មាន​ screen reader ជាគោល​ដែល​មាន​ឈ្មោះ​ថា Narrator ដែល​អាច​អាន​អត្ថបទ ឬ​អក្សរ​នៅ​លើ​អេក្រង់​បាន ។ វា​ក៏​អាច​រៀប​​រាប់​នូវ​ព្រឹត្តិការណ៍​ខ្លះ​ៗ​ដូច​ជា​សារ​កំហុស ដែល​លេច​ឡើង ។ល។ អ្នក​ក៏​អាច​ធ្វើ​ឱ្យ​វា​និយាយ​អ្វី​មួយ​បាន​ផង​ដែរ​តាម​ដែល​អ្នក​ចូលចិត្ត ដោយ​វាយ​ពាក្យ​ នៅ​ក្នុង Notepad ។ វា​អាន​ដោយ​​ឮ​នូវ​អ្វី​ទាំង​អស់​ដែល​នៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ដែល​កំពុង​ដំណើរ​ការ ។

1. ទៅ​កាន់​ start menu ហើយ​ចុច​លើ Control Panel

2. ពេល Control Panel លេចឡើង សូមចុចលើ “Ease of Access”

3. វា​នឹង​បើកឮ Ease of Access ឥឡូវ​នេះ​សូមចុច​លើ “Ease of Access Center”

4. ស្វែងរក ”Start Narrator” ហើយចុចលើវា ។

5. បើក​ដំណើរ​ការ​កម្មវិធី Narrator នេះ ។ ឥឡូវ​កុំព្យូទ័រ​របស់​អ្នក​ចាប់​ផ្តើម​និយាយ​ទៅ​កាន់​អ្នក ។ អ្នក​អាច​បិទ​អេក្រង់​របស់​អ្នក ហើយ​ប្រើ​ក្តារចុច​ដោយ​គ្មាន​អេក្រង់​ ហើយ​អ្នក​និង​នៅ​តែ​អាច​ដំណើរ​ការ​បាន ។ វា​និង​ចាប់​ផ្តើម​អាន​​ឮខ្លាំង​ៗ​គ្រប់​ប៊ូតុង​ចុច​ទាំង​អស់ ដូច​ជា Checkbox, ម៉ឺនុយ​ទម្លាក់ ឬក៏ម៉ឺនុយ​ផ្សេង​ៗ​ទៀត ។ ប្រសិន​បើ​អ្នក​ចង់​ឱ្យ​វា​និយាយ​អ្វី​ដែល​អ្នក​បាន​សរសេរ គឺ​វា​ងាយស្រួល​ណាស់​ដោយ​បើក​ Notepad ហើយ​វា​អត្ថបទ​ ឬ​ក៏ពាក្យ ពេល​នោះ​វា​និង​ចាប់​ផ្តើម​អាន​ដោយ​ស្វ័យប្រវត្តិ ។

6. អ្នក​ក៏​អាច​ផ្លាស់​ប្តូរ​ការ​កំណត់​ Narrator ដោយ​ចុច​លើតំណ “Control whether Narrator starts when I log on”

បញ្ហា​មួយ​នៅ​ក្នុង Narrator គឺ​ថា​វា​មិន​មាន​គ្រប់​ភាសា​ទាំង​អស់​នោះ​ទេ ។ ដូច្នេះ​ប្រសិន​បើ​ភាសារបស់​អ្នកមិន​មាន​នៅ​ក្នុង​ Narrator ទេ​នោះ​ វា​មិន​អាច​អាន​បាន​នោះ​ទេ ។

  1. Veasna
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែតុលា ឆ្នាំ 2011 ម៉ោង 10:13 នាទី (ព្រឹក)

    សួស្ដីខ្ញុំបានដាក់វាហើយ តែចង់បិតវាចោលវិញ តើត្រូវធ្វើយា៉ងមិច បើវានិយាយមិនឈបសោះ និយាយជាន់គ្នាដដែលៗនិង។ អគុណ

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែតុលា ឆ្នាំ 2011 ម៉ោង 2:08 នាទី (ល្ងាច)

    បាទ សួស្តីបើ​ចង់​បិទ​វា​ចោល​វិញ​​ពេល​ខ្ញុំ​បាន​សរសេរ​ប្រកាស​មួយ​អំពី​របៀប​បិទ​វាហើយ អាច​មើល​ទីនេះ រៀប​បិទ​ដំណើរ​ការ Narrator ។ អរគុណ!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: