ទំព័រដើម > គួរយល់ដឹង, ព័ត៌មាន, សង្គម > ខែ្សភាពយន្តរឿង​ នរណាសម្លាប់ ជា វិជ្ជា ចេញជាភាសាខ្មែរ

ខែ្សភាពយន្តរឿង​ នរណាសម្លាប់ ជា វិជ្ជា ចេញជាភាសាខ្មែរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ផលិត​ករ​ខ្សែ​ភាព​យន្ត​ដែល​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​ដ៏​ចម្រូង​ចម្រាស់​ដែល​មាន​ចំណង​ជើង​ថា នរណាសម្លាប់ ជា​ វិជ្ជា បាន​ចេញ​ខ្សែ​ភាព​យន្ត​ពេញ​លេញ​ជា​ភាសា​ខ្មែរ​នៅ​លើ​វែបសាយ​ Youtube នៅ​សប្តាហ៍​នេះ​ ហើយ​គេ​អាច​ទាញ​យក​បាន​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ ។ ផលិត​នៅ​ក្នុង​ឆ្នាំ ២០០៧ រយៈ​ពេល​បី​ឆ្នាំបន្ទាប់​ពី​ឃាត​កម្ម​លើ​មេ​សហជីព​កម្មករ លោក ជា វិជ្ជា ខ្សែ​ភាព​យន្ត​​នេះ​លាត​ត្រដាង​រឿង​ក្តី​ដែល​បុរស​ពីរ​នាក់ដ៏ស្លូត​ត្រង់​ត្រូវ​បាន​គេ​ចោទ​ដាក់ទោស ។ បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ជាប់​ពន្ធ​ធានា​គារ​រយៈ​ពេល​ ៥ឆ្នាំ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​ជា​បណ្តោះ​អាសន្ន​ដោយ​តុលា​ការ​កំពូល​ក្នុង​ឆ្នាំ ២០០៩ ។ ខណៈពេល​នោះ​ដែរ ការ​ដាក់​បញ្ជាំង​ខែ្ស​ភាព​យន្ត​នេះ​ត្រូវ​បាន​ហាម​ប្រាម​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។ លោក​នាយក​ Bradley Cox បាន​ថ្លែង​ថា​ លោក​សង្ឃឹម​ថា ការ​ចេញ​តាម​អ៊ីនធ័រណិត​តាម​រយៈ​អាសយដ្ឋាន​វែបសាយ www.vicheamovie.com នឹង​ផ្តល់​ឱកាស​សម្រាប់​ការ​ចែក​ចាយ​ជា​ទូទៅ ។ លោក​បាន​លើកឡើង​តាម​អ៊ីមែល​មួយ​កាល​ពី​ម្សិល​មិញ​ថា “​ពួក​ផលិត​ករ​ហើយ​និង​ខ្ញុំ ជា​និច្ច​ជាកាល​គិត​ថា ពល​រដ្ឋ​កម្ពុជា​ណា​ដែល​ចង់​ទស្សនា​ខ្សែ​ភាព​យន្ត​នេះ គួរ​តែ​អាច​ទស្សនា​វា​បាន ដោយ​មិន​គិត​ថា​អាជ្ញាធរ​និយាយ​ និង​ហាម​ឃាត​អ្វីឡើយ ។ តាម​ពិត​ ពេល​នេះ​ ខ្សែ​ភាព​យន្ត​នេះ ចាប់​ផ្តើម​ដោយ​មាន​ការ​ដក​ស្រង់​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​និង​សេចក្តី​ប្រកាស​ជា​សាកល​នៃ​សិទ្ធិ​មនុស្ស​ដែល​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ទស្សនា​ខ្សែ​ភាព​យន្ត​នេះ” ៕

ប្រភពៈ កាសែត The Cambodia Daily

ចំណាត់ក្រុម ៖គួរយល់ដឹង, ព័ត៌មាន, សង្គម
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: