រៀន​ប្រើ Android នៅ​លើ​កុំព្យូទ័រ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ក្នុង​ការ​បង្ហាញ​នេះ​ អ្នក​នឹង​បាន​ដឹង​អំពី​របៀប​នៃ​ការ​ដំឡើង​ Androind ក្នុង Windows 7 ម្យ៉ាង​វិញ​ទៀត​វា​ក៏​អាច​ដំឡើង​បាន​នៅ​លើ​ Vista និង​ XP បាន​ផង​ដែរ ។ ដើម្បី​អាច​ប្រើ Android លើ​កុំព្យូទ័រ​បាន អ្នក​ត្រូវ​ការ​យ៉ាង​តិច​ណាស់គឺ RAM ទំហំ 1GB ឡើង​ទៅ ។
វា​មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការ​ដំឡើង​ Android លើ Windows បាន ៖
១. ប្រើ​កម្មវិធី VirtualBox
២. ប្រើកម្មវិធី Android SDK

ប៉ុន្តែ​ការ​បង្ហាញ​ គឺ​ប្រើ Android SDK សូមមើល​តាម​ការ​បង្ហាញ​ខាង​ក្រោម​នេះ៖

ការ​ដំឡើង​ Android SDK
1. សូម​ធ្វើ​ការ​ទាញ​យកកម្មវិធី Android SDK សម្រាប់​ដំឡើង​លើ Windows ពីទីនេះ បន្ទាប់​មក​ពន្លា​វា​ដាក់​ក្នុង​ថត​ឯកសារ​មួយ ហើយ​ចុច​ពីរ​ដង​លើ SDK Manager.exe ដើម្បី​ដំណើរ​ការកម្មវិធី ។

2. ពេល​ដែល​ SDK manager បាន​ដំណើរការវា​នឹង​សួរ​អ្នក​ឱ្យ​ជ្រើស​យកកញ្ចប់ច្រើនដើម្បី​ដំឡើង ។ អ្នក​អាច​ចាក់​ចេញ​ពី​ជម្រើស​លំនាំ​ដើមនេះ ឬ​ក៏​ដើម្បី​ជា​ការ​ងាយ​ស្រួលសូម​ជ្រើស​យក Accept All ហើយ​ចុច Install ។ កញ្ចប់​ច្រើនអាច​ចំណាយ​ពេល​ប្រហែលបីបួន​នាទីដើម្បី​ទាញយក ដូច្នេះ​ត្រូវ​តែ​អត់​ធ្មត់🙂

ប្រសិន​បើ​វា​សួរ​រក​ដើម្បី​ដំឡើង JDK សូម​ចុច​ទីនេះ បន្ទាប់​មក​ទៀត​ចុច Java Platform (JDK) 7 ដូច​ដែល​បាន​បង្ហាញក្នុង screenshot ខាង​ក្រោម​នេះ ហើយ​ជ្រើស​យក​កញ្ចប់​មួយ​ដែល​សមល្មម​សម្រាប់​ប្រព័ន្ធ​របស់​អ្នក៖

3. នៅ​ពេញ​ទាញ​យក​បាន​ពេញលេច​ហើយ សូម​ចុច​ New នៅ​ពី​ក្រោមផ្ទាំង “Virtual devices”

4. បញ្ចូល ប៉ារ៉ាម៉ែត្រ​ខាង​ក្រោម​ដូចតទៅ៖
Name: ដាក់​បញ្ចូល​ឈ្មោះ​អ្វី​ក៏បាន​ស្រេច​តែ​ចិត្តអ្នក
Target: ជ្រើស​រើស​យក Android 3.2 ។ អ្នក​អាច​សាកល្បង​ជំនាន់​បន្ទាប់​ៗ​បាន​ផង​ដែរ ។
SD Card: ទំហំ: 1024 (1GB), 2048 (2GB)….

ចេញ​ពី​ជម្រើស​លំនាំ​ដើម សម្រាប់ប៉ារ៉ាម៉ែត្រ​ដែល​នៅ​សល់, បន្ទាប់​មក​ទៀត​ចុច Create AVD

5. ពេល​ដែល AVD បាន​បង្កើត​ហើយ សូម​ចុច OK

6. ឥឡូវ​ជ្រើស​យក​ Android virtual device (AVD) ដែល​បាន​បង្កើត​រួច​រាល់ ហើយ​ចុច​ Start

7. ចេញ​ពី​ប៉ារ៉ាមែត្រ​លំនាំ​ដើម ហើយ​ចូច​ Launch

8. សូមរង​ចាំ​កំឡុង​ពេល​ដែល​ Android កំពុង Boot វា​អាច​ចំណាយ​ពេល​រង​ចាំ​បីបួន​នាទី សម្រាប់​មក​ឱ្យ​ដំណើរ​ការ Android ដំបូង ។

ខាង​ក្រោមនេះ​គឺ​ជា​ screenshot ខ្លះ​នៃ Android 3.2:

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 12:41 នាទី (ល្ងាច)

    loy

  2. vansar
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 3:15 នាទី (ល្ងាច)

    ខ្ញុំចង់សួរបងថា តើខ្ញុំត្រូវចំនាយប៉ុន្មាន MB ក្នុងពេល ដំឡើងវា។

  3. soktry
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2011 ម៉ោង 5:42 នាទី (ល្ងាច)

    បងម៉េច​ ដាក់​ទៅវាចេញFailed to fetch URL https://dl-ssl.google.com/android/repository/addons_list.xml, reason: File not foundអញ្ជឺង?

  4. vanna
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែមករា ឆ្នាំ 2014 ម៉ោង 7:44 នាទី (ល្ងាច)

    ហេតុអ្វីវាដំណើរការយូម្លេះ។តើវាត្រូវការ connect ​អ្វីផ្សេងទៀតដែលអត់?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: