ទំព័រដើម > គ.​កុំព្យូរទ័រ, គ.អ៊ីនធ័រណិត, គន្លឺះ​ផ្សេងៗ > នាំ​ចូល​ Windows Live SkyDrive ទៅក្នុង Windows Explorer

នាំ​ចូល​ Windows Live SkyDrive ទៅក្នុង Windows Explorer

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ខាងក្រោម​នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​របៀប​នាំ​ចូល Windows Live Skydrive ទៅ​កាន់ Windows Explorer​

សម្រាប់​ធ្វើ​របៀប​នេះ​បាន​គឺ​អ្នក​ត្រូវ​បង្កើត​គណនី Windows Live មួយ៖
សូមទៅកាន់វែបសាយ​ខាង​ក្រោម​នេះ​ដើម្បី​ចុះឈ្មោះ៖
https://signup.live.com/signup.aspx?…x0_36222&lic=1
អ្នក​ក៏អាច​បន្ថែម​នូវ Windows Live SkyDrive ទៅ​ម៉ឺនុយ Context បាន​ផង​ដែរ ។

របៀប​ទី១ ប្រើវា​ដូចជា Network Drive

1.ទាញ​យក​នូវ​កម្មវិធី​ SkyDrive Simple Viewer
2. នៅ​ពេល​ពន្លាឯកសារ​រួច​ហើយ សូម​បើក​ដំណើរ​ការ​កម្មវិធីនោះ
3. បន្ទាប់​មក​ទៀត​សូម​បញ្ចូល​នូវ​ Widows Live ID Credentials ហើយ​ជ្រើស​យក​ថត​ឯកសារ​មួយ​ដែល​អ្នក​ចូល​ចិត្តទៅ​កាន់ Map ។

4. ចុច​ Start > My Computer
5. បន្ទាប់​មក​ទៀត​ចុច “Map network drive”

6. ឥឡូវ​នេះ​សូម​ចម្លង​ ហើយ​និង​បិតភ្ជាប់​នូវ​តំណ​ពី Executable ទៅ​ថត​នៃ​ប្រអប់ឯកសារ​

7. ឥឡូវនេះ​អ្នក​នឹង​ត្រូវ​ការ​ផ្លាស់ប្តូរ​នូវ​ទិស​ដៅ ។ ផ្លាស់​ប្តូរ​ “/” ទៅ​ជា “\” ហើយ​លុប​ចោល “Https://” បន្ទាប់​មក​ជំនួសដោយ “\\”

ចំណាំ: កុំបញ្ចូល​នូវ Speech marks ។
សម្រាប់​ឧទាហរណ៍:
កាល​ពី​មុន
https://ifgimn.docs.live.net/bbc0417453e8955d/Documents

ពេល​ផ្លាស់​ប្តូរ
\\ifgimn.docs.live.net\bbc0417453e8955d\Documents

8. កំណត់​ឈ្មោះ​ដ្រាយដែល​អ្នក​ចង់​បាន​ ហើយ​បន្ទាប់​មក​ទៀត​ចុច​ Finish ។
9. វា​និង​ធ្វើ​ការ​ភ្ជាប់…
ចំណាំ: វា​អាច​ចំណាយ​ពេល​ 5នាទី ឬ​ក៏​អាច​លើស​ពី​នេះ​ គឺ​វា​អាស្រ័យ​លើ​ល្បឿន​នៃ​ Network Connection របស់​អ្នក​ ។

10. ឥឡូវ​នេះ​ត្រឹម​តែ​បញ្ចូល​ Windows Live ID Credentials របស់​អ្នក​ជា​ការ​ស្រេច


ចំណាំ: អ្នក​អាច​ផ្លាស់​ប្តូរ​ឈ្មោះ​នៃ​ Mapped Drive ដោយ​ចុច F2

របៀបទី២ ប្រើវា​ដូច​ជាទី​តាំង​បណ្តាញ​មួយ

ចំពោះ​របៀប​ទី​២នេះ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជា​មួយ​និង connection បន្ទាប់​ពី Reboot សូម​សាកល្បង​របៀប​នេះវា​និង​កំណត់​ Skydrive ជា​ថត​ឯកសារ​មួយ​ ។
1. សូម​ធ្វើ​តាម​របៀប​ទី​មួយ​ពីលេខ 1 ដល់លេខ 5
2. ចុច Map a network Drive

3. ឥឡូវ​នេះ​សូម​ចុច​លើ “Connect to a website that you can use to store your documents and pictures”​

4 វានិង​បើក​ Wizard មួយ បន្ទាប់​មកទៀត​ចុច Next

5. បន្ទាប់​មក​ជ្រើស​យក “Custom Location”
6. ឥឡូវ​នេះ​សូម​ចម្លង​ ហើយ​និង​បិតភ្ជាប់​នូវ​តំណ​ពីក្នុង Executable ទៅ​ថត​នៃ​ប្រអប់ឯកសារ​ ។
ផ្លាស់​ប្តូរ​ “/” ទៅ​ជា “\” ហើយ​លុប​ចោល “Https://” បន្ទាប់​មក​ជំនួសដោយ “\\”
ចំណាំ: កុំបញ្ចូល​នូវ Speech marks
សម្រាប់​ឧទាហរណ៍:
កាល​ពី​មុន
https://ifgimn.docs.live.net/bbc0417453e8955d/Documents

ពេល​ផ្លាស់​ប្តូរ
\\ifgimn.docs.live.net\bbc0417453e8955d\Documents

7. ឥឡូវ​នេះ​ចុច​ Next ហើយ​ប្រសិន​សួរ សូមបញ្ចូល​ Windows Live Credentials របស់​អ្នក
8. វា​និង​សួរ​អ្នក​ដើម្បី​បញ្ចូល​ឈ្មោះ​មួយ​របស់​ទីតាំង – អ្នក​អាច​ដាក់​ឈ្មោះ​អ្វី​ក៏​បាន​តាម​តែ​ចិត្ត​អ្នក​ចង់​ដាក់ ឬ​ក៏​ដាក់​ថា SkyDrive ក៏បាន


9. ឥឡូវ​នេះ​អ្នក​ធ្វើ​រួច​ហើយ!! នៅ​ខាង​ក្នុង​ Skydrive ​គឺ​ជាថត​ឯកសារ​មួយ ។

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: