លេងហ្គេម Windows 95 ក្នុង Windows7

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

គំរូហ្គេម Win95 តែង​តែ​នាំ​ឱ្យ​ខ្ញុំ​នឹង​នឹក​ឃើញ​នូវ​អនុស្សារីយ៍​ចាស់​ៗ​ត្រឡប់​មកវិញ ។ វា​ពិត​ជា​មាន​ភាព​រីករាយ​ណាស់ដែល​ឃើញ​ការ​វិវត្តន៍​នៃ​ហ្កេម ។ ទាំងអស់​នេះ​ហើយ​ជា​ហ្គេម DOS ចាស់ៗ​ដែល​ពិសេសសម្រាប់ខ្ញុំកាល​ពីនៅ​វ័យកុមារ 🙂

ហ្គេម Windows 95 គឺ​ជា​គំរូ​ដែល​ស្ថិត​នៅ​ក្នុង​ឧស្សាហកម្មហ្គេមកុំព្យូទ័រ​មុន​ដំបូង​គេ ។ ហ្គេម Pacman, Sonic, Prince of Persia ហើយ​និង​ហ្គេមផ្សេង​ៗ​ទៀតត្រូវ​បាន​បង្កើត​ឡើង​ជំនាន់​ Windows 95 ប៉ុន្តែ​ជា​អកុសល​ហ្គេម​ទាំង​អស់​នោះ​មិន​អាច​លេង​បាន​នៅ​ក្នុង​ Windows7 ទេ ។ ដើម្បីលេង​ពួក​វា​នៅ​លើ Windows7 ​បាន​គឺ​យើង​ត្រូវ​ដំណើរ​ការ​ DOS emulator ដែល​ហៅ​ថា​ DOSBOX ។ វា​គឺ​ជា​កម្មវិធី​កូដ​បើក​ចំហរ ហើយ​អាច​ទាញ​យក​មក​ប្រើ​ប្រាស់​បាន​ដោយ​ឥត​បង់​ថ្លៃ​ឡើយ ។ សូម​ចុច​ទី​នេះ​ដើម្បីទាញយក 🙂

ការ​ដំឡើង DosBox គឺ​មាន​ភាព​ងាយ​ស្រួលណាស់ ។ បន្ទាប់​ពី​ដំឡើង​រួច​រាល់​ហើយ សូម​ទាញ​យក​ហ្គេម Win95 ខ្លះៗ ខ្ញុំបានទាញ​យក​ហ្គេម Prince of Persia បន្ទាប់​ពី​ទាញយក​ហើយ ខ្ញុំ​ពន្លា​វា​ដាក់​ក្នុង​ដ្រាយ E:/princepersia1

1. ដំណើរ​ការកម្មវិធី DosBox ។ វា​នឹង​បើកឡើង​នូវ​ Command Prompt មួយ​ ។

2. ឥឡូវ​នេះ​គឺ​អ្នក​ត្រូវ​ការ​ដើម្បី mount E:/princepersia1 ។ សូមវាយ​ពាក្យ mount e e:/princepersia1

3. ប្តូរ​ទៅ E: drive ។ ឥឡូវ​អ្នក​នឹង​ទៅក្នុង E:/princepersia1 ដើម្បីភាពងាយ​ស្រួលសូមវាយ E:

4. ឥឡូវ​នេះ​អ្នក​ស្ថិតនៅ​ក្នុង E:/princepersia1 សូមវាយ​ពាក្យ DIR ទៅ​បញ្ជីថត​មាតិកា ។

5. វាយពាក្យ PRINCE.EXE ដើម្បីបើកដំណើរការហ្គេម ។


Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2011 ម៉ោង 1:29 នាទី (ល្ងាច)

    ហាហាហា! អស្ចារ្យ​មែន​ហ្មង!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2011 ម៉ោង 1:34 នាទី (ល្ងាច)

    មាន​ហ្គេម​ DOS ជា​ច្រើន​ដែលខ្ញុំ​ចូល​ចិត្ត​លេង តាម​ចាំ ដូចជា Lion King, DoomIII អី​ជា​ដើម! ចាំ​ដោន​ឡូត​យក​ទៅ​លេង​សិន!

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2011 ម៉ោង 1:37 នាទី (ល្ងាច)

    🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: