ទំព័រដើម > គំនិតរបស់ខ្ញុំ, ផ្ទាល់ខ្លួន, រឿង​រាវ​ផ្ទាល់​ខ្លួន > សូមទោសដែល​ធ្វើឱ្យម៉ាក់បារម្មណ៍ពីកូនប្រុសម្នាក់នេះ

សូមទោសដែល​ធ្វើឱ្យម៉ាក់បារម្មណ៍ពីកូនប្រុសម្នាក់នេះ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែសីហា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

តើ​ដឹង​ទេ​ថា​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ជាង​គេ? ខ្ញុំ​ដឹង​ថា​​គ្មាន​អ្នក​ណា​ដែល​ស្រឡាញ់ និង​បារម្មណ៍​អំពី​​ខ្ញុំ ​ជាង​ខ្លួន​ខ្ញុំផ្ទាល់ និង​អ្នក​ម្តាយ​របស់​ខ្ញុំ​ឡើយ ។ តាំង​ពី​ខ្ញុំ​បាន​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញនេះមក គាត់​តែង​តែ​ខិត​ខំប្រឹងប្រែង​គ្រប់យ៉ាង​ មិន​គិត​នឿយ​ហត់ ដើម្បី​ឱ្យ​ខ្ញុំ​អាច​សិក្សា​យក​ចំណេះ​ដឹង​ដើម្បីជាស្ពាន​ទៅ​ថ្ងៃ​ក្រោយ​ ។ គាត់​តែង​តែ​ផ្គត់​ផ្គង​គ្រប់​បែប​យ៉ាង​ដល់​ខ្ញុំ ជា​ពិសេស​គឺ​កម្លាំង​ទឹក​ចិត្ត​ចំពោះ​កូន និង​ថវិការ ។

ក្នុង​ខែមុន​នេះទូរស័ព្ទ​របស់​ខ្ញុំខូច មិន​អាច​ប្រើបាន និង​ជាប់​រវល់​ក្នុង​ការសិក្សា (តែ​នេះ​គ្រាន់​តែ​ជា​លេសមួយ​ប៉ុណ្ណោះ ព្រោះមាន​ទូរស័ព្ទ​សាធារណៈដែរ​តើ) តែ​ខ្ញុំ​មាន​ទំលាប់​មិន​ល្អ​មួយ គឺ​មិន​ដែល​ចាំ​លេខ​ទូរស័ព្ទអ្នក​ណា​មួយ​ឡើយ សូម្បី​តែ​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ក៏​មិន​ចំណាំ​ដែរ ។ កន្លង​ផុត​ទៅ​រយៈ​ពេល​មួយ​ខែ ថវិការ​ក៏​ខ្សត់​ខ្សោយ (អស់​លុយ​ចាយ​ទើប​នឹក​ឃើញ​ម៉ាក់) ក៏​ដាច់​ចិត្ត​ខ្ចីទូរស័ព្ទ​គេ​ប្រើ សំណាង​ណាស់ដែល​លេខ​ទំនាក់ទនងទាំង​អស់ ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ស៊ីមកាត ។ ពេល​ដែល​ខល​ទៅ​គាត់ៗបាន​ប្រាប់​ថា​ម៉ាក់​គិតខ្វល់ ហេតុអ្វី​ក៏​ខល​មិន​ចូល គាត់​ថាប្រុង​ទៅ​រក​តាម​ខ្ញុំ​ដល់​ភ្នំពេញ ព្រោះបារម្មណ៍​ខ្លាច​ខ្ញុំ​មាន​រឿង​អ្វី​កើត​ឡើង ។ ពេល​ស្តាប់​ឮហើយ ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា​ខ្លួន​ខ្ញុំ​នេះ​ពិត​ជា​ខុស​ធ្ងន់​ណាស់ (គ្រាន់​តែ​ទូរស័ព្ទ​ក៏​មិន​ចង់​ខល​ទៅ​គាត់ដែរ) ដែល​ធ្វើ​ឱ្យ​អ្នក​មាន​គុណ​បារម្មណ៍​យ៉ាង​នេះ ។

ប៉ុន្តែ​ថ្ងៃ​នេះ​អ្វី​ដែល​ខុស​ធ្ងន់​ទៀត​នោះ​ គឺ​ថ្ងៃ​នេះ​ត្រូវ​ក្រោក​ពី​ព្រលឹមត្រូវទៅ​រៀន ព្រោះ​ត្រូវ​ទៅ​ចាំ​ឡាន​សាលា​មក​ទទួល​តាំង​ពី​ម៉ោង​ ៦ព្រឹក (រាល់​ដង​ម៉ោង ៦.៣០ ព្រឹក ។ ដោយ​ហេតុ​តែ​ប្រញាប់​ប្រញាល់​ពេក ខ្លាច​ឡាន​ទៅចោល ក៏​ទៅ​ទាំង​មិន​បាន​យក​ទូរស័ព្ទ​ទៅ​ជាមួយ​ផងឡើយ រហូត​ដល់​ពេល​យប់​ម៉ោង​ ៧.៣០ ចូល​ផ្ទះ​វិញ ។ នៅ​ពេល​ដែល​មក​ដល់មើល​ទូរស័ព្ទ​ ក៏​ឃើញ​ misscall ១០ ដង គឺ​អ្នក​ម៉ាក់​របស់​ខ្ញុំ​គាត់​ខល​មក​ តែ​ខ្ញុំ​មិន​បាន​ទទួល​ទេ (មិន​ដឹង​ពេល​នឹង​គាត់​បារម្មណ៍​ពី​ខ្ញុំ​ប៉ុណ្ណា​ទេ ព្រោះទូរស័ព្ទ​គ្មាន​អ្នក​ទទួល​បែប​នេះ) ។ មិន​បង្អង់​យូរ​ឡើយ ក៏​ខល​ទៅ​គាត់​វិញ គាត់​សួរ​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ … ។

ខ្ញុំ​គិត​ថា​ការ​ធ្វើ​ឱ្យ​អ្នក​មាន​គុណ​បារម្មណ៍​ពី​យើង គឺ​ជា​រឿង​មិន​ល្អ​ទេ គាត់​ចាស់​ហើយ​គឺ​មិន​ត្រូវ​ឱ្យ​គាត់​កើត​ទុក​ខ្វល់​ខ្វាយ​ច្រើន​ឡើយ ។ ហើយ​ខ្ញុំ​ក៏​ដឹង​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​ជាង​ និង​បារម្មណ៍​ពី​ខ្ញុំ​គ្រប់​យ៉ាង ទាំង​អនាគត់របស់​ខ្ញុំ ការ​សិក្សា​របស់​ខ្ញុំ សុវត្ថិភាព​របស់​ខ្ញុំ… ព្រោះ​ម៉ាក់​ចង់​ឱ្យ​កូន​ក្លាយ​ជា​មនុស្ស​ល្អ មនុស្ស​មាន​ប្រយោជន៍​ក្នុង​សង្គម ។ (ខ្ញុំ​សន្យា​ថា​នឹងមិន​ធ្វើ​ឱ្យ​អ្នក​ម៉ាក់​ព្រួយ​បារម្មណ៍​ពី​កូន​ទៀត​ឡើយ) ៕

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: