ចំប៉ីសៀមរាប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែសីហា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

សួស្តី​ប្រិយមិត្ត​ដែល​តែង​តែ​ទស្សនា​ប្លក​យុវជនទាំង​អស់ ក្នុង​ប៉ុន្មាន​អាទិត្យ​នេះ​ខ្ញុំ​មិន​ដែល​សូវ​បាន​សរសេរ​ប្រកាស​អ្វី​សោះ ជាពិសេស​ទៅ​ទៀត​ប្លក​មួយ​នេះ​ហាក់​បី​ដូច​ជា​សរសេរ​ច្រើន​តែ​អំពី​ផ្នែក​ខាង​កុំព្យូរទ័រ ។ ពេល​នេះ​ខ្ញុំ​សូម​ដាក់​ចម្រៀង​មួយ​បទ​ឱ្យ​ស្តាប់​កំសាន្ត​នៅ​ថ្ងៃ​ចុង​សប្តាហ៍​សម្រាប់​អ្នក​រាល់​គ្នា​ សង្ឃឹម​ថា​អ្នក​រាល់​គ្នា​មាន​ដំណើរ​កំសាន្ត​រីក​រាយ​នៅថ្ងៃស្អែក និង​សុវត្តិភាព​គ្រប់​ទី​កន្លែង​!!

លង់​ស្នេហ៍​ចំប៉ា​បាត់​ដំបង តែ​ត្រូវបាន​ខក​បំណងព្រោះតែចំប៉ា​បាត់​ដំបង​ធ្វើ​ឱ្យ​ក្រៀម​ក្រំ
ពេល​នេះ​បាន​ជួប​បាន​យល់​ចំប៉ីសៀមរាប ចិត្ត​ខ្ញុំ​ពេញ​ប្រៀប​ដោយ​សេចក្តីស្នេហ៍ ។
​បាន​ចំប៉ីសៀមរាប​ជួយ​សង្គ្រោះ​បេះ​ដូង…

បទ​ចម្រៀង​៖ ចំប៉ីសៀមរាប (ច្រៀង​ដោយ​៖ លោក ស៊ិន ស៊ីសាមុត)

http://www.visit-cambodia.com/songs/Samuth/01/SamutChamPeySIEMREAB.mp3%20

I. ឱ!ខេត្តសៀមរាប ប្រៀបឋានឱសថ កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង
ដកចិត្តមិនរួច កួចគិតគេងផ្សង ស្នេហ៍បាត់ដំបង ប៉ងស្ម័គ្រចំប៉ា

II. ឥឡូវបានយល់ ចំប៉ីសៀមរាប ក្រអូបជ្រួលជ្រៀប ពោរពេញឱរ៉ា
រូបបងបានស្បើយ ពីរឿង​ស្នេហា ដោយ​សារ​ចំប៉ា អោយរៀមក្រៀមក្រំ

III. រយព្រួយរយនឹក រយសែនទន្ទឹង ពុំឃើញដំណឹង ដែលរៀមផ្តែផ្តាំ
កន្លងផុតទៅ ជាយូរខែឆ្នាំ តើឱ្យទ្រាំចាំ ទ្រាំចាំ ទ្រាំចាំម្តេចទៅ…

IV. ពេលនេះចំប៉ី សៀមរាបបងអឺយ មានតែអ្នកហើយ ដែលលោកតម្រូវ
ជួយផងគ្រាន់ឱ្យ បងបានរស់នៅ ជាគ្នាតទៅ នឹងចំប៉ីអឺយ ៕

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: