ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > របៀប​ប្រែ​ក្លាយ Laptop ទៅ​ជា​ Wireless Hotspot – Windows 7

របៀប​ប្រែ​ក្លាយ Laptop ទៅ​ជា​ Wireless Hotspot – Windows 7

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

នៅ​ក្នុង​ការ​បង្ហាញ​នេះ​ អ្នក​នឹង​ដឹង​អំពី​ការ​ដំឡើងបណ្តាញ wireless ad hoc (ពី​កុំព្យូរទ័រទៅ​កុំព្យូរទ័រ) របស់​ laptop មួយ​ដែល​ដំណើរ​ការ​ដោយ Windows 7 ឬ​ក៏​ឧបករណ៍​ដទៃ​ទៀត​ដូច​ជា (smartphones, game consoles…) ដែល​មាន​ WiFi ដែល​អាច​ចែក​រំលែក​ឯកសារ​ ហើយ​និង​អ៊ីនធ័រណិត ។ គំនិត​ដែល​មាន​ឡើង​នៃ​ការ​បើក labtop របស់​អ្នក​ទៅ​ក្នុង​ Wireless Hotspot ។

អ្នក​ប្រើ​ប្រាស់​ខ្លះ​អាច​ច្រឡំ​ថាបណ្តាញ Wireless Ad Hoc ថា​ជា Wireless Access Points (WAPs) ។ បណ្តាញ Ad Hoc គឺ​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​សម្រាប់​ចែក​រំលែក​ការ​តភ្ជាប់​ក្នុង​ចំណោម​កុំព្យូរទ័រ​ជា​ច្រើន​ដោយ​ពុំ​ចាំ​បាច់​ត្រូវ​ការ​ប្រើ​ wireless access point នោះ​ទេ វា​អាច​ប្រៀប​ធៀប​ទៅ​និង​ Bluetooth ក៏​ថា​បាន​ដែរ ។

ក្នុង​ការ​បង្ហាញ​មួយ​នេះ​ក៏​អាច​អនុវត្ត​បាន​ដែរ​ចំពោះ​កុំព្យូរទ័រ​ដែ​ល​ដំណើរ​ការ​ដោយ​ Windows 7 ដែល​អាច​ប្រើ​ប្រាស់ជាមួយ​និង wireless access point (WAP) បាន ។

1. សូម​បើក Start menu ហើយ​ស្វែង​រក​ ដោយ​វាយ​ពាក្យ “network and sharing center” ឬ​ក៏​បើក Control Panel > View network status and tasks  ។

2. នៅ​ពី​ក្រោម “Change your networking settings” សូម​ចុច​ Set up a new connection or network ។ 

3. សូម​រមូរ​ចុះ​ក្រោម​ហើយ​ជ្រើស​រើស​យក Set up wireless ad hoc (computer-to-computer) network បន្ទាប់​មក​ចុច Next

4. ចុច​ Next

5. បញ្ចូល​ឈ្មោះ​បណ្តាញ​ផ្សេងៗ​ទៀត​ នៃ​ជម្រើស​របស់​អ្នក ហើយ​ជ្រើស​រើសប្រភេទ encryption (WPA-2Personal, WEP, ឬក៏ no encryption) បន្ទាប់​មក​បញ្ចូល​លេខ​សុវត្តិភាព ហើយ​ចុច Next

6. ពេលបណ្តាញ​របស់​អ្នក​គឺ​បាន​រួច​រាល់​ហើយ ​វា​និង​លេចឡើងនៅ​លើ ឧបករណ៍​ដែល​មាន​ Wifi ដែល​នៅ​ជិត​ៗ​នោះ ។ ដើម្បី​អនុញ្ញាត​ការ​ចែក​រំលែក​ឯកសារ​ និងអ៊ីនធ័រ​ណិត ។ សូម​បើកវា នៅ​លើ​ការ​ចែក​រំលែក​ឯកសារ​ ហើយ​និង​ការ​តភ្ជាប់​អ៊ីនធ័រណិត ​ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​នេះ ។

7. ដាក់​ឈ្មោះ​បណ្តាញ​របស់​អ្នក ហើយ​និង​លេខ​សុវត្តិភាព ដើម្បី​ឱ្យ​មនុស្ស​ដែល​នៅ​ជិត​ៗ​អ្នក អាច​ភ្ជាប់​បណ្តាញ​នេះ​បាន ៕

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: