ទំព័រដើម > គ.អ៊ីនធ័រណិត, E-mail > របៀប​នាំ​ចូល​អ៊ីម៉ែល ពី​សេវា​កម្ម​អ៊ីម៉ែល​ដ៏​ទៃ​ៗទៀត​ទៅ​ក្នុង​គណនី​ Gmail

របៀប​នាំ​ចូល​អ៊ីម៉ែល ពី​សេវា​កម្ម​អ៊ីម៉ែល​ដ៏​ទៃ​ៗទៀត​ទៅ​ក្នុង​គណនី​ Gmail

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ប្រសិន​បើ​អ្នក​មាន​ការ​ធុញ​ទ្រាន់​ហើយ​និង​ចំណាយ​ពេល​បើក​នូវ​គណនី​អ៊ីម៉ែល​ ដែល​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​ដូច​ជា Yahoo, AOL, Gmail, Hotmail… ជាដើម អ្នក​អាច​គ្រប់​គ្រង​អ៊ីម៉ែល​ទាំង​អស់​នោះនៅ​កន្លែង​តែ​មួយបាន ​។ នៅ​ការ​បង្ហាញ​នេះ​ អ្នក​និង​ដឹង​ពី​របៀប​យក​ចេញ​អ៊ីម៉ែល​ទាំង​អស់​ពី​សេវាកម្ម​​អ៊ីម៉ែល​ដ៏ទៃ​ៗ​ទៀត​ ដូច​ជា​ Yahoo/Hotmail ជាដើមមក​ដាក់​នៅ​ក្នុង​គណនី Gmail

1. Sign in ទៅ​ក្នុង​គណនី​ Gmail ហើយ​ចុច​យក Mail Settings


2. បើកផ្ទាំង Accounts and import ហើយ​ចុច Import mail and contacts


3. ក្នុង​ផ្ទាំង​ដែល​លេច​ឡើង សូម​ដាក់​ស្នើ​អ៊ីម៉េល​ដែល​អ្នក​ចង់​នាំ​ចូល​ពី​ Contact របស់​អ្នក បន្ទាប់​មក​ទៀត​ចុច​ Continue


4. ដាក់​ស្នើ​ពាក្យ​សម្ងាត់​អ៊ីម៉ែល​របស់​អ្នក ហើយ​ចុច Continue


5. ជ្រើស​រើស import options បន្ទាប់​មក​ទៀត​ចុច​ Start import ។


6. សារ​របស់​អ្នក​និង​ចាប់​ផ្តើម​នាំ​ចូល បន្តាប់​មក​ចុច​ OK ដើម្បី​បិទ​នូវ​ផ្ទាំង​បច្ចុប្បន្ន​ ។ ដំណើរ​ការ​នាំ​ចូល​និង​ប្រើ​ពេល​ប្រហែល​បីបួន​ម៉ោង (អាច​ដល់​ ២ថ្ងៃ​ក៏​មាន) គឺ​វា​អាស្រ័យ​ទៅ​លើ​ចំនួន​នៃ​អ៊ីម៉ែល​ដែល​អ្នក​មាន​តែ​ប៉ុណ្ណោះ ។ អ្នក​អាច​ sign out គណនី​ Gmail ពីប្រោះ​ដំណើរ​ការ​នាំ​ចូល​និង​ដំណើរ​ក្នុង background ។ ដើម្បី​មើល​ស្ថាន​ភាព​នាំ​ចូល​របស់​អ្នក​ សូមធីក​លើផ្ទាំង Accounts and import ម្តង​ទៀត ។


7. ពេល​ដែល​ការ​នាំ​ចូល​បាន​រួច​រាល់​ហើយ ស្លាក​ថ្មី​មួយ​និង​ត្រូវ​បាន​បង្កើត​ទៅ​គ្រប់​អ៊ី​ម៉ែល​ដែល​បាន​នាំ​ចូល ។

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: