ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > របៀប​បង្កើត Bootable Windows 7 USB Flash Drive ពី​ Command Line

របៀប​បង្កើត Bootable Windows 7 USB Flash Drive ពី​ Command Line

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

កាល​ពី​មុន​ខ្ញុំ​បាន​សរសេរ​​ប្រកាស​មួយអំពី ​របៀប​បង្កើត​ Flash Bootable សម្រាប់​ Window​ ដោយ​ប្រើ​កម្មវិធី​ជំនួយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​បង្ហាញ​នេះ​វិញ​ម្តង​ អ្នក​និង​ឃើញ​អំពី​ការ​បង្កើត​ bootable USB flash drive ដើម្បី​ដំឡើង​វីនដូ៧ ដោយ​ប្រើ​ Command Line វិញ​ម្តង ។ វា​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ដំឡើង​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ពី​ USB USB flash drive ។ សូម​មើល​ចំណុច​មាន​ប្រយោជន៍​ខាង​ក្រោម​នេះ:

  • USB drive មួយ​គឺ​ងាយ​យក​តាម​ខ្លួន
  • ​ប្រើ​ក្នុង​ប្រព័ន្ធ​ដែល​ មិន​មាន​ភ្ជាប់​ជា​មួយ ឬ​ក៏​មិន​មាន​ DVD drives ដូច​ជា​ ( Notebooks, Netbook… )
  • ការ​ដំឡើង​ពី​ USB drive គឺ​វា​លឿន​ជាង​ការ​ប្រើ​ CD/DVD-ROM ។

តម្រូវ​ការ​ដែល​ត្រូវ​មាន

  • ត្រូវ​មាន​ USB flash drive ទំហំ​ផ្ទុក​ទិន្ន័យ​យ៉ាង​តិច​ណាស់ 4GB ឡើង​ទៅ ។
  • Windows 7 DVD

តោះ​សូម​ចាប់​ផ្តើម៖

1. ភ្ជាប់​ USB flash driveទៅ​កុំព្យូរទ័រ​របស់​អ្នក ។ សូម​ backup ទិន្ន័យ​ទាំង​អស់​របស់​អ្នក​ដែល​រក្សារ​ទុក​នៅ​ក្នុង USB drive នោះ​ព្រោះ​វា​និង​ត្រូវ​លុប​ចោល​ ។

2. បើក​នូវ​ command prompt ជា​មួយ​និង​សិទ្ធិ​ជា​អ្នក​គ្រប់​គ្រង់:

ដោយ​វាយ​ពាក្យ “cmd” នៅ​ក្នុង​ប្រអប់​ស្វែង​រក​នៃ​ម៉ឺនុយ​ Start បន្ទាប់​មក​ចុច​កណ្តុរ​ស្តាំ​លើ “cmd.exe” ហើយ​ជ្រើស​យក “Run as Administrator” ។

3. ដំណើរ​ការ​នូវ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ​ដើម្បី​ចាប់ផ្តើម​ឧបករណ៍ Microsoft DiskPart:

DISKPART

4. ទៅ​បញ្ជី​ទាំង​អស់​ដែល​ថា​បង្ហាញ​នោ​លើ​កុំព្យូរទ័រ​របស់​អ្នក​ សូម​ប្រើ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ:

LIST DISK

5.នៅ​ក្នុង​រូប​ដែល​ខ្ញុំ​បង្ហាញ​នេះ, Disk 1 គឺ​ត្រូវ​បាន​កំណត់​សម្រាប់ USB flash drive ។ ដើម្បី​ជ្រើស​រើស​វា សូម​ប្រើ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ:

SELECT DISK 1

ចំណាំ: ជំនួស​ 1 ដោយ​លេខ​ដែល​បាន​បង្ហាញ​សម្រាប់ USB flash drive ឧទាហរណ៍ (2, 3, 5, ….)


6.ដើម្បី format USB drive របស់​អ្នក សូម​ប្រើ​នូវ​ពាក្យ​បញ្ជា​ទាំង​អស់​នេះ ជា​លក្ខណៈ​ដាច់​ពីគ្នា (មួយ​ហើយ​មួយ​ទៀត):

CLEAN
CREATE PARTITION PRIMARY
SELECT PARTITION 1
ACTIVE
FORMAT FS=NTFS QUICK
ASSIGN
EXIT

7. បញ្ជូល​នូវ Windows 7 DVD ទៅ​ក្នុង​ DVD-ROM drive របស់​អ្នក, បន្ទាប់​មក​ប្រើ​ពាក្យ​បញ្ជា​ទាំង​អស់​នេះ (ម្តង​ហើយម្តង​ទៀត):

K: CD BOOT
CD BOOT
BOOTSECT.EXE /NT60 I:
EXIT

ចំណាំ: ជំនួស K: ដោយ​អក្សរ​ DVD-ROM របស់​អ្នក​ ហើយ​ជំនួស​ I: ដោយ​អក្សរ​ USB drive របស់​អ្នក ។


8. ឥឡូវ​នេះ​សូម​ចម្លង​នូវ​ទិន្ន័យ​ដែល​រក្សា​ទុក​ទាំង​អស់​នៅ​ក្នុង​ Widow DVD ទៅ​ក្នុង​ USB flash drive ។ ឥឡូវ​នេះ​អ្នក​មានbootable Windows 7 USB flash drive មួយ​ហើយ.

ចំណាំ: កុំភ្លេច​កំណត់​ BIOS របស់​អ្នក​ដើម្បី​ធ្វើ​ឱ្យ​វា​ boot ពី​ USB device ។ ជា​បន្ថែម​៖ ចំពោះ​ការ​បង្ហាញ​នេះ​អាច​អនុវត្តន៍​​ចំពោះ​ Windows Vista បាន​ផង​ដែរ . សូមអរគុណ!

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: