ទំព័រដើម > ផ្ទាល់ខ្លួន, រឿង​រាវ​ផ្ទាល់​ខ្លួន > នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​គេច​រួច​ពី​ពួក​បង​ ប៉ូលីស

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​គេច​រួច​ពី​ពួក​បង​ ប៉ូលីស

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ថ្ងៃ​នេះ​នៅ​ផ្ទះ​អផ្សុក​ពេក​ ព្រោះ​ទើប​មក​ពីភ្នំពេញ​មក​លេង​ស្រុក​កំណើត​នៅ​ឯខែត្រ​សៀមរាប​បាន​បី​ថ្ងៃ ក៏​នឹក​ចង់​ជិះ​ម៉ូតូ​ទៅ​លេង​ស្រះស្រង់​បន្តិច ។ នៅ​រសៀល​ម៉ោង​ប្រហែល​ ៤ ក៏​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​ភ្លែត អត់​ចង់​ចេះ​តាម​ផ្លូវ​ទៅ​ប្រាសាទ​អង្គរ​ទេព្រោះ​គិត​ថា​មាន​ឡាន​ភ្ញៀវ​ទេស​ចរណ៍​ច្រើន​ពេក ក៏​ជិះ​តាម​ផ្លូវ​ទៅ​អង្គរ​ឃ្យុង​យូរ (ផ្លូវ​ ៦០) ។ ជិះ​ដល់​រង្វង់​មូល​ផ្លូវ​ ៦០​ក៏​បត់​ឆ្វេង​ឡើង​ទៅ​ទិស​ខាង​កើត​ ឆ្ពោះ​ទៅ​ផ្លូវ​វង់​តូច (មក​ដល់​ផ្លូវ​ធំ​ មិន​សូវ​មាន​ឡាន​ម៉ូតូ​ ហើយ​ណា​មួយ​គិត​ចង់​ដោះ​មួក​សុវត្ថិភាព​ចេញ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​ឱ្យ​ស្រឡះ​មុខ​ស្រឡះ​មាត់​បន្តិច) ក៏​ស្រាប់​តែ​ឮសម្លេង​​កញ្ជែរ​ ច្រេច​ៗ… ឃើញ​លោក​បង​នគរ​បាល​បក​ដៃ​ឱ្យ​អែប​ខាង តែ​ខ្ញុំ​មិន​បាន​អែប​ខាង​ទេ បែរ​ជា​បក​ក្រោយ​ហើយ​ពាក់​មួកសុវត្ថិភាព​​វិញ​យ៉ាង​រំភើយ ។

ស្រាប់​តែ​ឃើញ​លោក​បង​ប៉ូលីស​ចរាចរ​មួយ​ក្រុម​មិន​ដឹង​ចាំ​ខ្ញុំ​តាំង​ពី​ពេល​ណា​ទេ (នៅ​ទី​នឹង​យូរ​ហើយ តែ​ខ្ញុំ​ជិះ​អត់​មើល​ពួក​គាត់) ចេញ​មក​ឈរ​បក​ដៃ​កណ្តាល​ថ្នល់ ឱ្យ​ខ្ញុំ​ចូល​ទៅ​និយាយ​គ្នា​លេង​ជាមួយ​ពួក​គាត់​ ។ តែ​ខ្ញុំ​មិន​អែប​ខាង​ (ក៏​សាង​លេខ​ បន្ថែម​ល្បឿន) រត់​ព្រូច ។

និយាយ​រួម​មក​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រត់​រួច​ពី​ប៉ូលីស ៕

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2011 ម៉ោង 5:27 នាទី (ល្ងាច)

    Cool!!!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2011 ម៉ោង 10:10 នាទី (ល្ងាច)

      គ្រាន់​បើ​ហើយ! ខ្ញុំ​វិញ​រត់​មិន​ដែល​រួច​ខ្លួន​ទេ ចាប់​ក្រឹ ទារ​លុយ ១​ម៉ឺន​ ពេល​ខ្លះ​អោយ​តែ​ ៥ពាន់

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2011 ម៉ោង 11:14 នាទី (ល្ងាច)

        កុំអី​រត់​អត់​រួច​ដែរ​ កុំតែ​ផ្លូវ​ដែល​ជិះ​ធំទេ មាន​ចន្លោះ​គេច​បាន ស្រួល​មិន​ស្រួល​ជាប់​ជុច​របស់​ពួក​គាត់​ជា​មិន​ខាន​ឡើយ ៕

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2011 ម៉ោង 4:46 នាទី (ល្ងាច)

    មានលើកទីមួយហើយ, ចុះចង់មានលើកទីពីរអត់?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2011 ម៉ោង 3:52 នាទី (ល្ងាច)

      អត់​ចង់​មាន​លើក​ទី​ពីរ​ទេ! ព្រោះ​អត់​ចង់​ជួប​រឿង​បែប​ណ្ណឹង​ម្តង​ទៀត😀

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2011 ម៉ោង 11:13 នាទី (ព្រឹក)

        ស្មានតែចង់បានបទពិសោធន៏អោយកាន់តែច្រើន។ ហេសហេ… និយាយលេងទេ

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2011 ម៉ោង 6:31 នាទី (ល្ងាច)

        បទ​ពិសោធន៍​គ្រប់​គ្រាន់​ហើយ😀 អត់​ចង់​បាន​បន្ថែម​ទៀត​ទេ !!

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2011 ម៉ោង 9:52 នាទី (ល្ងាច)
    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2011 ម៉ោង 11:16 នាទី (ល្ងាច)

      សុទ្ធ​តែ​ជា​តិច​និច​ល្អ​ៗ លើ​កក្រោយ​ចាំ​សាកល្បង​មើល​ (តែ​កុំ​ឱ្យ​មាន​លើក​ក្រោយ​អី​ល្អ​ជាង ព្រោះ​មិន​ចង់​ទៅ​ជួប​ពួក​បង​ប៉ូលីស​និង​ទេ) ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2011 ម៉ោង 11:34 នាទី (ព្រឹក)

        បើញ៉ុមយកអាតិចនិចទី១ ហើយល្អជាងគេ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: