ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > របៀប​ដ៏​សាមញ្ញ​ក្នុង​ការ​សម្អាត​កុំព្យូរ​ទ័រ​

របៀប​ដ៏​សាមញ្ញ​ក្នុង​ការ​សម្អាត​កុំព្យូរ​ទ័រ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ក្នុង​ការ​ណែនាំ​នេះ អ្នក​និង​ឃើញ​អំពី​ព័ត៌​មាន​ជំនួយ​ដ៏​មាន​ប្រយោជន៍​សម្រាប់​វិនដូ៧ និង​វីស្តាដែល​អាច​ជួយ​សម្អាត​​ឯកសារ​ដែល​មិន​សំខាន់​ចេញ​ពី​ប្រព័ន្ធ​​របស់​អ្នក​ដោយ​ពុំ​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ​ឡើយ ។ បើ​សិន​ជា​អ្នក​ចង់​ប្រើ​កម្មវិធី​ដែល​សម្អាតកុំព្យូរទ័រ​ដោយ​ស្វ័យ​ប្រវិត្តិ​នោះ ខ្ញុំ​សូម​ណែនាំ​ឱ្យ​អ្នក​ប្រើ​កម្មវិធី​មួយ​ចំនួន​ដូច​ជា Ccleaner ឬក៏ Glary Utilities ។

ចំណាំ: ព័ត៌​មាន​ជំនួយ​ទាំង​នេះ​គឺ​អាច​អនុវត្តបាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​វិន​ដូ​ផ្សេង​ទៀត​ផង​ដែរ ។

1- សម្អាត​កុំព្យូរ​ដោយ​​ដៃ

ចុច Windows Logo + R ហើយ​វាយ​ពាក្យ​ “cleanmgr” ហើយ​ចុច​ Enter ។

នៅ​ក្នុង​ផ្ទាំង​វិនដូ ដែល​លេច​ឡើង​ សូម​ជ្រើស​រើស​ដ្រាយ​ដែល​អ្នក​ចង់​សម្អាត​វា បន្ទាប់​មក​ទៀត​ចុច OK ។

ធីក​លើ​ឯកសារ​ណា​មួយ​ដែល​អ្នក​ចង់​លុប​, បន្ទាប់​មក​ទៀត​ចុច OK ។ ប្រសិន​បើ​អ្នក​ចង់​លុប​ប្រព័ន្ធ​ឯកសារ​ចាស់ៗ​ សូម​ចុច​ “Clean up system files” បន្ទាប់​មក​ធ្វើ​ដូច​ជំហ៊ាន​ដដែល​ឡើង​វិញ ។

នៅ​ក្នុង​ផ្ទាំង​វិនដូ​បន្ទាប់​ទៀត, សូម​ចុច​ “Delete Files” ដើម្បី​បញ្ជាក់ ។

2- សម្អាតថត Prefetch

ដោយ​ការ​លុប​នូវ​ឯកសារ​ដែល​បាន​ទុក​នៅ​ក្នុង​ថត​នេះ អ្នក​និង​អាច​បង្កើន​ល្បឿន​បើក​កម្មវិធី ។ ទោះ​ជា​យ៉ាង​ណាក៏ឯកសារ​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​កម្មវិធី​ដំណើរ​ការ​ម្តងទៀត ។

ដើម្បី​សម្អាត​ថត Prefetch

ចុច​ Windows Logo + R វាយ​ពាក្យ C:\Windows\Prefetch បន្ទាប់​មក​ទៀត​ចុច Enter ។

ចុច​ CTRL + A ដើម្បី​ជ្រើស​រើសទីតាំង​​ឯកសារ​និង​ថត​ទាំង​អស់ក្នុងថត Prefetch បន្ទាប់​មក​ទៀត​ចុច Shift + Del ដើម្បី​លុប​ពួក​វា​ដោយ​ពេញ​លេញ ។

3- សម្អាត​ថត Temp

ចុច​ Windows Logo + R វាយ​ពាក្យ %temp% ហើយ​ចុច​ Enter ។

ចុច​ CTRL + A ដើម្បី​ជ្រើស​ឯកសារ​និង​ថត​ទាំង​អស់ បន្ទាប់​មកទៀត​លុប​វា​ចោល ។

ឯកសារ​ខ្លះ​និង​មិន​អាច​លុប​វា​បានទេ ប្រសិន​បើ​វា​កំពុង​តែ​ប្រើប្រាស់ ។ សូម​បិទ​កម្មវិធី​ដែល​កំពុង​ដំណើរ​ការ​ហើយ​និង​កម្មវិធី​រុករក​ទាំង​អស់​មុន​ពេល​ដែល​លុប​ឯកសារ​ទាំង​នោះ​ចេញ​ពី​ថត Temp ។

ឬក៏​តាម​រយៈ​ command line សូម​បញ្ជូល​ពាក្យ​បញ្ជាខាង​ក្រោម​​នេះ​ដើម្បី​សម្អាត​ឯកសារ Windows Temp ទាំង​អស់:

del /q/f/s %TEMP%\*

ប្រសិន​បើ​អ្នកស្គាល់​នូវ​របៀប​សម្អាត​ផ្សេង​ទៀត អ្នក​អាច​ចែក​រំលែកគំនិត​​តាម​រយៈការ​ផ្តល់​យោបល់​ខាង​ក្រោម​ ៖

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: