របៀប​ចូល​ទៅ​ពិនិត្យ​ Window Registry បាន​ពេញ​លេញ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

Windows Registry គឺ​ជា​មូល​ដ្ឋាន​ទិន្ន័យ​មួយ​ដែល​ host ការ​កំណត់​រចនា​សម្ព័ន្ធ​ផ្នែក​រឹង​និង​ផ្នែក​ទន់​ទាំង​អស់​នៃ​ប្រព័ន្ធ​ដំណើរ​ការ​ ។ ប្រសិន​បើ​ ពេល​ខ្លះ​អ្នក​មាន​សារ​កំហុស​មួយ​ខណៈ​ដែល​កំពុង​បង្កើត​ឬ​ក៏​កំពុង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ key ឬ value:

មិន​អាច​បង្កើត​តម្លៃ  (value) : កំហុស​ការ​សរសេរ​ទៅ​ registry

ឬក៏

មិន​អាច​បង្កើត key: កំហុស​ការ​សរសេរ​ទៅ registry…

ក្រោយ​ពី​អ្នក​មិន​មាន​សិទ្ធិ​ទៅ​គ្រប់​គ្រង​ Windows Registry ទាំង​អស់​នោះ ។ ដើម្បី​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ពេញ​លេញ​​នៃ Windows registry ខ្ញុំ​សូម​ណែនាំ​ឱ្យ​ប្រើ RegOwnit ដែល​វា​គឺ​ជា​កម្មវិធីឥត​គិតថ្លៃ​​ដែល​អាច​ចល័ត​បាន និង​អាច​ជួយ​អ្នក​ឱ្យមាន​សិទ្ធ​ពេញ​លេញ​​ចូល​ទៅ​កាន់​ Window Registry ។

ការ​ប្រើ RegOwnit

1. ទាញ​យក​ RegOwnit ពី​ទីនេះ ពន្លា​ឯកសារ​ប័ណ្ណ​សារទៅថត​ឯកសារ​ណា​មួយ បន្ទាប់​មក​ចុច​ពីរ​ដង​លើ RegOwnit.exe ដើម្បី​ដំណើរ​ការ​កម្មវិធី ។

2. នៅ​លើ​ចំណុច​ប្រទាក់​ចំបង សូម​ជ្រើស​រើស​យក​ទីតាំង​ registry ដែល​អ្នក​ចង់​ចូល​ (HKEY CLASSES ROOT, HKEY CURRENT USER, …) ។ នៅ​ពី​ក្រោម User Accounts សូម​ជ្រើស​យក Administrator បន្ទាប់​មក​ទៀត​នៅ​ក្រោម Permissions ចាក​ចេញ​ពីការ​ជ្រើស​រើស “Full Control” ។ នៅ​ពេល​ដែល​រួច​រាល​ហើយ ចុច​ Apply

3. អ្នក​អាច​បញ្ចូល​ផ្លូវ​ពេញ​លេញ​ registry key ផងដែរ​នៅ​ក្រោមប្រអប់ Registry Address ដើម្បី​ផ្តល់​ភាព​រហ័ស​ក្នុង​ការ​ពិនិត្យ​វា​ឱ្យ​បាន​ពេញ​លេញ ។

4. ប្រសិន​បើ​គ្រប់​យ៉ាង​ត្រឹម​ត្រូវ​ហើយ អ្នក​និង​ទទួល​បាន​សារ​ដូច​ខាង​ក្រោម​នេះ

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: