ទំព័រដើម > គ.​កុំព្យូរទ័រ, គ.អ៊ីនធ័រណិត, គន្លឺះ​ផ្សេងៗ, ចែករំលែក​បន្តគ្នា​, Google > វិធី​ងាយ​ក្នុង​ការ​លុប Contact ស្ទួន​គ្នា​ក្នុង Gmail

វិធី​ងាយ​ក្នុង​ការ​លុប Contact ស្ទួន​គ្នា​ក្នុង Gmail

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

តោះ​សូម​ចាប់​ផ្តើម​គិត​ថា​អ្នក​មាន​ contacts ច្រើន​ជាង ១០០០ ក្នុង​ Gmail ហើយ​អ្នក​គិត​ថា​ក្នុង​ចំណោម​ពួក​វា​មាន​ Contact ខ្លះ​គឺ​វា​ស្ទួន​គ្នា ។ ដូច្នេះ, ភារកិច្ច​នៃ​​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​សារ​ទាំង​នោះ​ដោយ​ដៃ​ដើម្បី​រក​មើល​ Contact ស្ទួន​គ្នា​នឹង​មាន​ការ​ពិបាក​ហើយ​​និង​ការ​ចំណាយ​ពេល​យូរ ។

ជំនួស​នៃ​ការ​ចំណាយ​ពេល​របស់​អ្នក​ក្នុង​ការ​ស្វែង​រក​ដោយ​ដៃ​សម្រាប់​ Contact ស្ទួន​គ្នា​ក្នុង​ Gmail នោះ ខ្ញុំ​សូម​ណែនាំ​អ្នក​ឱ្យ​ស្គាល់​ Scrubly ។ Scrubly គឺជា​ឧបករណ៍​សម្អាត​បណ្តាញ​ដែល​និង​ជួយ​អ្នក​ស្កេន​ហើយ​យក​ចេញ​នូវ Contact ស្ទួន​គ្នា​ក្នុង​ប្រអប់​ទទួល​សារ​របស់ Gmail ។

ប្រើ Scrubly៖

1. ទៅ​កាន់​គេហ​ទំព័រ Scrubly ហើយ​ចុះឈ្មោះ​សម្រាប់​គណនី​ថ្មី

2. បន្ទាប់​ការ​ធ្វើ​ឱ្យ​គណនី​របស់​សកម្ម​ហើយ ចូល​ទៅ​គណនី Scrubly បន្ទាប់​មក​នៅ​លើ​អេក្រង់​ដែល​លេច​ឡើង សូម​ចុច​លើ Google (Gmail and Google Apps) ។

3. ដាក់​ឈ្មោះ​អ្វី​ក៏​បាន​នៃ​ជម្រើស​អ្នក​សម្រាប់​សៀវ​ភៅ​អាសយ​ដ្ឋាន, ដាក់​ស្នើនូវ​អាសយដ្ឋាន​អ៊ីម៉ែល​របស់​អ្នក (Gmail) បន្ទាប់​មក​ចុច​ Next ។

4. ចុច​ OK ដើម្ប​បញ្ជាក់ ។ ប្រសិន​បើ​អ្នក​ចូល​ប្រើ​គណនី​ផ្សេង​ទៀត​ច្រើន​ជាង​មួយ​នោះ​អ្នក​ចង់​ស្កេន​សម្រាប់​រក Contact ស្ទួន​គ្នា​នោះ បន្ទាប់​មក​ត្រូវ​ចេញ​មក​វិញ​មុន​និង​បន្ត​ទៀត ។

5. Scrubly និង​ស្នើ​ចូល​ទៅ​កាន់​គណនី Google របស់​អ្នក​សម្រាប់ការ​ស្នើ ដោយ​ចុច​ Grant access.

6. ឥឡូវ​ចុច​ Continue.

7. ចុច​លើ​ប៊ូតុង Scrub!

8. Scrubly និង​បង្កើត​ការ​ចំលង​បម្រុងទុក​ដោយ​ស្វ័យ​ប្រវត្តិ​នៃ​សៀវភៅ​អាស័យ​ដ្ឋាន​ទំនាក់​ទំនង​ដើម​របស់​អ្នក​ អញ្ចឹង​ថា​អ្នក​អាច​ត្រូវ​ការ​វា​ពេល​ពេល​ក្រោយ​ទៀត ។ បន្ទាប់​មក​ចុច Next

9. ចុច​លើ​ប៊ូតុង Start Scrub ដើម្បី​ដំណើរ​ការ​ scrubbing គណនី​ Google របស់​អ្នក

Scrubly និង​ស្កេន​ហើយ​យក​ចេញ​នូវ Contact ដែល​ស្ទួន​គ្នា ។ អ្នក​និង​ទទួល​បាន​របាយ​ការណ៍​ចុង​ក្រោយ​ពេល​ដែល​ការ​ស្កេន​ត្រូវ​បាន​បញ្ចប់ ។

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: