ទំព័រដើម > កម្មវិធី​ (PC + Mobile), កម្មវិធី​ឥតគិតថ្លៃ, គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ, ទាញយក > លុប​កម្មវិធី​តាម​រយៈ​ការ​ប្រើ​កូន​​កណ្ដុរ​​ខាង​ស្តាំ​ចុច​លើ​ម៉ឺនុយ

លុប​កម្មវិធី​តាម​រយៈ​ការ​ប្រើ​កូន​​កណ្ដុរ​​ខាង​ស្តាំ​ចុច​លើ​ម៉ឺនុយ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ប្រសិន​បើ​អ្នក​ធុញ​ទ្រាន់​ហើយ​ចំណាយ​ពេល​ដើម្បី​ស្វែង​រក​ផ្លូវ​លុប​កម្មវិធី​មួយ​ចេញ​ពី​វីន​​ដូ តាម​រយៈ (ចូល​ដំណើរ​ការ​ផ្ទាំង​ត្រួត​ពិនិត្យ (Control Panel) => បើក​កម្មវិធី​ (Programs) និង​លក្ខណៈពិសេស (Features) => រក​ទី​តាំង​កម្មវិធី​ដែល​ចង់​បាន បន្ទាប់​មក​លុប​វា​ចោល) ។ ដោយ​គ្រាន់​តែ​អ្នក​ដំឡើង​នូវ​កម្ម​វិធី​មួយ​ដែល​អនុញ្ញាត​ដើម្បី​លុប​នូវ​កម្មវិធី​ផ្សេងៗ​តាម​រយៈ​រូប​តំណាង​ផ្លូវ​កាត់​​របស់​វា​ដោយ​ចុច​លើ​កណ្តុរ​ខាង​ស្តាំ​តែ​ប៉ុណ្ណោះ ។

1. ទាញ​យក​ឯកសារ​​ដែល​​ទុក​ក្នុង​ប័ណ្ណសារ​របស់​ MenuUnintaller ពី​ទីនេះ បន្ទាប់​មក​ទៀត​ពន្លា​វា​ទៅ​ក្នុង​ថត​ឯកសារ​ផ្សេង​នៃ​ការ​ជ្រើស​រើស​របស់​អ្នក ។

2. ចុច​កណ្តុរ​ស្តាំ​លើ “setup.exe” ហើយ​ជ្រើស​រើស “Run as administrator” ប្រសិន​បើ​អ្នក​ប្រើ​វិន​ដូ៧ ឬ​ក៏​វិស​ស្តារ ។ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្សេង​ទៀត​ដូច​ជា​ XP គ្រាន់​តែ​ចុច​ពីរ​ដង​លើ​ឯកសារ​ដែល​អាច​ប្រព្រឹត្តិ​បាន ដើម្បី​ដំឡើង​វា ។

3. ធ្វើ​តាម​កការ​ណែនាំ​ពី​របៀប​ដំឡើង​ MenuUninstall នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ ។

4. បន្ទាប់​ពី​អ្នក​បញ្ចប់​ការ​ដំឡើង​កម្ម​វិធី​ហើយ សូម​ធ្វើ​ការ​ស្វែង​កម្មវិធី (រូប​តំណាង​កម្មវិធី) ​ណា​មួយ​ដែល​អ្នក​ចង់​លុប​វា​ចេញ​​ ដោយ​ចុច​កណ្តុរ​ស្តាំ​លើ​វា បន្ទាប់​មក​ជ្រើស​រើស​ Unistall ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម​នេះ៖

5. ចុច YES ដើម្បី​បញ្ចាក់​នៅ​ក្នុង​បង្អួច​ដែល​លេច​ឡើង

6. នៅ​ក្នុង​បង្អួច​បន្ទាប់, សូម​ចុច​លើ GO ដើម្បី​ចាប់​ផ្តើម​លុប​កម្ម​វិធី​ដែល​បាន​ជ្រើស​រើស ។

ចំណាំ:  អ្នក​អាច​ជួប​ប្រទះ​បញ្ហា​នៃភាព​ឆប​គ្នា​​ដោយ​ការ​ប្រើ​ប្រាស់ MenuUninstall នៅ​លើ វិនដូ៧ ឬក៏​វិនដូ​វីសស្តារ ។

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: