ទំព័រដើម > ផ្ទាល់ខ្លួន, រឿង​រាវ​ផ្ទាល់​ខ្លួន > អន់​ចិត្ត​ជា​មួយ​ធានា​គា​ ACLeda ណាស់

អន់​ចិត្ត​ជា​មួយ​ធានា​គា​ ACLeda ណាស់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

កាល​ពី​ប៉ុន្មាន​ជាង​មួយ​សប្តាហ៍​មុន​ខ្ញុំ​បាន​បាត់កាត ATM របស់​ធានា​គា​ ACLeda Bank Plc. មិន​ដឹង​មាន​ពេល​ណា​ទៅ​បើក​ទេ​ព្រោះ​ជាប​រវល់​រៀន​រហូត ។ ដល់​ពេល​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​នេះ​ក៏​ដាច់​ចិត្ត​ថា​ឈប់​រៀន​មួយ​ថ្ងៃ​ និង​ទៅ​បើក​កាត់​ ATM ថ្មីបើក​គណនី​មុន​ដំបូង​គ្មាន​ត្រូវ​ការ​អី​ទេ គ្រាន់​តែ​មាន​កាត​និស្សិត​មួយ​ និង​សៀវ​ភៅ​គ្រួសារ​មួយ​តែ​ប៉ុណ្ណោះ (ចំណាយ​ពេល​អស់​ ១៥ថ្ងៃ​ទើប​បាន​កាត)​ ។ លើក​នេះ​ទារ​សុទ្ធ​តែ​អត្ត​សញ្ញាណ​ប័ណ្ណ ខ្ញុំ​ឆ្លើយ​ថា៖ “​អត់​មាន​ទេ ព្រោះ​បាត់​អស់​ហើយ” ។ ចុង​បញ្ចប់​ក៏​ព្រម​ធ្វើ​ឱ្យ​សារ​ថ្មី​ឡើង​វិញ…… !

រំលង់បាន​មួយ​អាទិត្យ​​ជិត​ដល់​ចុង​ខែ​ហើយ ក្នុង​ហោបៅ​របស់​ខ្ញុំ​ក៏​ខ្សត់​ខ្សោយ​ថវិការ​ទៀត មិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច​ទេ​បើ​កាត ATM គេ​មិន​ទាន់​បើក​ឱ្យ​ផងមាន​តែ​ទ្រាំ​ជា​បន្ត​ទៀត ។ រំលង​បាន​តែ​ ១០ថ្ងៃ ប៉ុណ្ណោះ​ថវិការ​របស់​ខ្ញុំ​ក៏​អស់​ល្មម​ ទូរស័ព្ទ​ទៅ​ប្រាប់​ម៉ាក់​របស់​ខ្ញុំ​ថាពេល​នេះ​កូន​អស់​លុយ​ចាយហើយ ពេល​នោះ​ម៉ាក់​ខ្ញុំ​ថា “​លុយ​បាន​ដាក់​ចូល​កាត ATM រួច​រាល់​ហើយតើ​” (ខ្ញុំ​មិន​បាន​ប្រាប់​គាត់​ថា​បាត់​កាត​ ATM ទេ) ។ គ្មាន​ពេល​ទៅ​ដក់​ទេព្រោះ​ជាប់​រវល់​រៀន​ពេញ​មួយ​ថ្ងៃពី​ព្រឹក​ដល់​យប់បាន​មក​ផ្ទះវិញ (កន្លែង​រៀន​នៅ​ឆ្ងាយ​ពេក) មិន​ចង់​ឈប់​ទេ​ព្រោះ​ខា្លច​រៀន​មិន​ទាន់​គេ មាន​តែ​ទ្រាំ​ចាំ​ដល់​ថ្ងៃ​សៅរ៍ ព្រោះ​ឃើញ​ក្នុង​វែបសាយ​របស់​ធានា​គារ​គេ​ធ្វើ​ការ​ពេលថ្ងៃ​សៅរ៍​មួយ​ព្រឹក ​(ម៉ោង​បម្រើ​អតិថិជន) តែ​ពេល​ដែល​ទៅ​ដល់​គេ​ថា​ផ្នែក​បើក​គណនី​និង​ផ្នែក​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​មិន​ធ្វើ​ការ​ទេ ធ្វើ​តែ​ខាង​ផ្នែក​ Western Union ប៉ុណ្ណោះ​ ។ ដល់​ពេល​អញ្ជឹង​ទៅ​ចប់​និយាយ​បណ្តោយ​ អត់​លុយ​ចាយហើយ ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​ច័ន្ទ​អាទិត្យ​ក្រោយ (ប្រហែល​ជា​អាច​អត់​បាន​ទៅ​រៀន​មួយ​ថ្ងៃ​ទៀត​ជា​មិន​ខាន) ។ គ្រាន់​តែ​ធ្វើ​កាត​ ATM ថ្មី​ត្រូវ​រង​ចាំ​រយៈ​ពេល 17ថ្ងៃ​ពិត​ជា​យូរ​ណាស់!! តើ​ចំពោះ​ធានាគារ​ផ្សេង​ៗ​ទៀត​គេ​ធ្វើ​កាត ATM យូរ​ដូច​ធានា​ ACLeda ដែរ​ឬទេ?

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2011 ម៉ោង 12:24 នាទី (ល្ងាច)

    កុំ​បន្ទោស​គេ ព្រោះ​វា​ជា​ ច្បាប់ Policy ក្នុង​កាងារ​ត្រូវ​ធ្វើ​បែប​ហ្នឹង​ចឹង​ហើយ ខ្ញុំ​ក៏​ធ្លាប់​បាត់​កាត​ដែរ ប៉ុន្តែ​ធ្វើ​ឡើង​វិញ​ចំណាយ​ពេល​ត្រឹម​មួយ​អាទិត្យ​តែ ប៉ុណ្ណោះ​! ប៉ុន្តែ​ពេល​ដែល​បាត់​កាត យើង​ក៏​នៅ​សល់ សៀវភៅ​ដាក់​ប្រាក់​ដែរ ហើយ​មេច​ក៏​មិន​យក​វា​មក​ប្រើ​សិន​ទៅ ដក​ប្រាក់​ម្ដង គឺ​ត្រូវ​កាត់​តែ ២​ដុល្លា​ប៉ុណ្នោះ

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2011 ម៉ោង 12:55 នាទី (ល្ងាច)

    ខ្ញុំ​ឃើញ​ថា​ធានា​គារ​និង​មាន​សាខា​ច្រើន​ណាស់​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទៅ​ហើយ ប៉ុន្តែ​ផ្នែក​បម្រើ​អតិថិជន​វិញ​យឺត​យាវណាស់ គ្រាន់​តែ​ខ្ញុំ​ទៅ​ធ្វើ​កាតថ្មី​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​អស់​មួយ​ម៉ោង​ជាង គឺ​អង្គុយ​រង​ចាំ​បុគ្គលិក​គេ​រៀប​ចំឯកសារ​ឱ្យ​ថ្មី ។ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ធ្វើ​ឱ្យ​ខ្ញុំ​មិន​ទាន់​ចប់​សប់​គ្រប់​អីផង​ទៅ​ធ្វើ​ផ្នែក​ផ្សេង​ឆ្កុយទៅ ឱ្យ​ខ្ញុំ​អង្គុយ​ចាំ​យ៉ាង​យូរ​ (បុគ្គលិក​គេ​នឹង​ធ្វើ​ការ​ចល័ត​ចង់​គ្រប់​ផ្នែក) ។
    ចំពោះ​សៀវ​ភៅ​ធានាគារ​​របស់​ខ្ញុំ​វិញ គឺ​នៅ​នឹង​ម៉ាក់​របស់​ខ្ញុំ​ឯ​ខែត្រ​​សៀម​រាប​ឯ​ណោះ តែ​ពេល​ចង់​ទៅ​ដក់​ប្រាក់​ ។ ខ្ញុំ​បាន​ធ្វើ​កាត​ថ្មី​ហើយ គឺ​រង​ចាំ​តែ​គេ​ចេញ​ប្រគល់​ឱ្យ​ប៉ុណ្ណោះ​ (ចំណាយ​ពេល ១៧ថ្ងៃ) ពេល​នេះ​លុយ​ទាំង​ប៉ុន្មាន​ដែល​ម៉ាក់​ខ្ញុំ​ផ្ញើមក​ឱ្យ​គឺ​នៅ​ក្នុង​នឹងទាំង​អស់ (ពេល​ទំនេរ​ទៅ​ដក់​លុយ​នោះ​គឺ​ខ្ញុំ​មាន​ពេល​តែ​ថ្ងៃ​ សៅរ៍និងអាទិត្យទេ) ។ បើ​បាន​កាត ATM ហើយ​គឺ​ស្រួល​ណាស់ចង់​ដក់​កន្លែង​ណា​ក៏​បាន​ 24ម/1សប្តាហ៍ តែពេល​នេះ​ត្រូវ​ទ្រាំ​សិនព្រោះ​អត់​កាត​ ATM ទេ ៕

  3. សំបុកអាយធី
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2011 ម៉ោង 3:24 នាទី (ល្ងាច)

    គោលការណ៍ធនាគារតែប៉ុន្នឹងឯង! កុំថាគេ គេមិនខុសឡើយ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2011 ម៉ោង 5:45 នាទី (ល្ងាច)

      បាទ!! ខ្ញុំគ្រាន់​តែ​អន់​ចិត្ត​ចំពោះ​គោល​ការ​របស់​គេ​តែ​ប៉ុណ្ណោះឯង ៕

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2011 ម៉ោង 2:52 នាទី (ល្ងាច)

    មកពី​អតិថិជន​គេ​ច្រើន គេ​មិន​មែន​ធ្វើ​ដើម្បី​តែ​យើង ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2011 ម៉ោង 12:24 នាទី (ល្ងាច)

      បាទ! គេ​កំណត់​រយៈ​ពេល​ ១៧ថ្ងៃ តែ​បាន​តែ​ជិត​ ១០​ថ្ងៃ ខ្ញុំ​ទៅ​យក​បានមក​ហើយ ។

  5. song
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2011 ម៉ោង 9:27 នាទី (ព្រឹក)

    ពេលដែលយើងបាត់កាត ATM គេត្រូវតែធ្វើតឹងរ៉ឹងអញ្ចឹងហើយព្រោះខ្លាចមានគេលួចបន្លំអត្តសញ្ញាណរបស់យើង ។ គួរតែអរគុណគេវិញទៅដែលគួរជួយថែរក្សា ។

  6. rem vey rith
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2011 ម៉ោង 11:21 នាទី (ល្ងាច)

    ខ្ញុំក៏ធ្លាប់មានអារម្មណ៍ធុញទ្រាំនឹងការយឺតយាវរបស់ធានាគាអេស៊ីលីដាដែរ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: