ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ > របៀប​បង្ខំ​លុបចោលនូវ SD កាត ឬក៏​ដ្រាយ​ USB ក្នុង​ Window7

របៀប​បង្ខំ​លុបចោលនូវ SD កាត ឬក៏​ដ្រាយ​ USB ក្នុង​ Window7

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

នៅ​ក្នុង​ការ​បង្ហាញ​នេះ អ្នក​នឹង​ដឹង​អំពី​របៀប​បង្ខំ​លុប​នូវ​ SD កាត និង​ដ្រាយ USB ជាដើម….នៅ​លើ​ Windows 7 ។ អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​ដំឡើង​នូវ​កម្មវិធី​អ្វីទាំង​អស់​ដើម្បី​លុប​នូវ​ឧបករណ៍​ផ្ទុក​របស់​អ្នក​ ហើយ​អ្នក​អាច​ប្រើជំនួស​នូវ​ឧបករណ៍​ប្រើប្រាស់​ដែល​មាន​​ជាប់​និង​ Window ឈ្មោះ​ថា Disk Management.

មុន​​និង​ចាប់​ផ្តើម​ អ្នក​ធ្លាប់​ដឹង​ហើយ​ថា​ការ​បង្ហាញ​នេះ​គឺអាច​ធ្វើ​បាន​ដូច​គ្នា​ផង​ដែរ​នៅ​លើគ្រប់​​​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​របស់​ Window ដូច​ជា Window Vista និង XP ។ អ្នក​ធ្វើ​របៀប​នេះ​បាន​ផង​ដែរ​ កាលណា​អ្នក​មិន​អាច​លុប​ចោល​នូវ​ឯកសារ​ចេញ​ពីឧបករណ៍​ផ្ទុក​​របស់​អ្នក​បាន​ ជា​ពិសេស​នៅ​ពេល​វា​ពេញ​ទៅ​ដោយ​មេរោគ​ជា​ច្រើន ។​​

តោះ​ចាប់​ផ្តើម៖

1. បើក​នូវ​ម៉ឹនុយ​ផ្តើម រួច​ហើយ​វាយ​ពាក្យ​ diskmgmt.msc នៅ​ក្នុង​ប្រអប់​ស្វែង​រក​ហើយ​ចុច​បញ្ចូល

2. Disk Management និង​បង្ហាញ​គ្រប់​ដ្រាយ​ទាំង​អស់​ឡើងនៅ​លើ​កុំព្យូរ​ទ័រ​របស់​អ្នក

3. ចុច​កូន​កណ្តុរ​ខាង​ស្តាំ​លើ​ឧបករណ៍ (SD កាត, ឧបករណ៍ USB , ….) ដែល​អ្នក​ចង់​បង្ខំ​លុប​វា​ ហើយ​ជ្រើស​រើស​យក “Format” ។

4. ក្នុង​​ពេល​ Window លេច​ឡើងសូម​រើស​យក​នូវ​ជម្រើស​នៃ​ឯកសារ​ប្រព័ន្ធ​ណា​មួយ​ដែល​អ្នក​ចង់​បាន​ដូច​ជា​ (FAT32, FAT, exFAT, NTFS, …), ការ​បម្រុង​ទុក (ម៉េម៉ូរី) ឯកតា​ទំហំ​ (allocation unit size ) គឺត្រូវ​តាម​លំនាំ​ដើម “Default”​ បន្ទាប់​មក​ធីក​យកជម្រើស​ “Perform a quick format” ហើយ​ចុច OK ។

បញ្ជាក់៖ ដើម្បី​លុប​សម្អាត​ SD កាត អ្នក​ត្រូវ​ជ្រើស​យក FAT32 សម្រាប់​ឯកសារ​ប្រព័ន្ធ​ ហើយ​ ៥១២ សម្រាប់ការ​បម្រុង​ទុក (ម៉េម៉ូរី) ឯកតា​ទំហំ ។

5. សារ​​ព្រមាន​មួយ​និង​លេច​ឡើង សូច​ចុ​ច​យល់ព្រម (OK) ដើម្បី​ចាប់​ផ្តើម​ការ​ដែល​កំពុង​លុប​អម្អាត​ឧ​បករណ៍​របស់​អ្នក​ឡើង​វិញ ។

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: