ទំព័រដើម > ព័ត៌មាន, សេដ្ឋកិច្ច > អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប​នឹង​ចាប់​ផ្ដើម​សង់​នៅ​ដើម​ឆ្នាំ​២០១២

អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប​នឹង​ចាប់​ផ្ដើម​សង់​នៅ​ដើម​ឆ្នាំ​២០១២

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ មាន​គម្រោង​ចុះ​បឋមសិលា ឬ​ចាប់​ផ្ដើម​បុក​គ្រឹះ​នៅ​ដើម​ឆ្នាំ​២០១២ ហើយ​នឹង​បើក​ឲ្យ​ប្រើប្រាស់​​នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ។

អាកាសយានដ្ឋាន​ថ្មី​នឹង​ត្រូវ​ដំណើរការ​សាងសង់​ដើម​ឆ្នាំ​២០១២ នៅ​ក្នុង​ទឹក​ដី​ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម នៅ​ខេត្ត​សៀមរាប អាច​ឲ្យ​យន្តហោះ​ខ្នាត​ប៊ូអ៊ីង (Boing) ធំ​ៗ​ចុះ​ចត​បាន ដែល​នៅ​ឆ្ងាយ​ពី​ប្រាសាទ​អង្គរវត្ត ហើយ​គេ​រំពឹង​ថា​នឹង​អាច​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ពី ៧​លាន​នាក់ ទៅ ១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក តឹករ៉េត សំរេច មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា ថា អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ ហើយ​និង​បើក​ឲ្យ​ប្រើប្រាស់​អាកាសយានដ្ឋាន​ថ្មី​នេះ​នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ​នេះ គឺ​មាន​ក្រុមហ៊ុន​ឈ្មោះ លីស អាវីអេសិន (Lees Aviation and Airport Co) ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​វិនិយោគ​សំខាន់​ធំៗ​ចំនួន​២ ក្នុង​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ។

លោក តឹករ៉េត សំរេច មាន​ប្រសាសន៍​បន្ថែម ៖ «សំខាន់​ណាស់​សម្រាប់​ស្រុក​ខ្មែរ ស្រុក​យើង​វាល​យន្តហោះ​ដែល​ធំ​យើង​មិន​ទាន់​មាន​ទេ។ អង្គរវត្ត ភ្ញៀវ​ទេសចរណ៍​អាច​ឡើង​ច្រើន​ដង ត្រូវការ facility ដែល​អាច​ទទួល​គាំទ្រ​ការ​ហូរ​ចូល​របស់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​ស្រួល។ ការ​អភិវឌ្ឍ​យន្តហោះ​ត្រឹមតែ​ជា​ផ្នែក​មួយ​ទេ តាម​ពិត​យើង​ត្រូវ​ធ្វើ​ច្រើន​ទៀត ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​នេះ។ឥឡូវ​យើង​មាន ២​លាន​ក្នុង​១​ឆ្នាំ អាច​ទៅ ៧ ទៅ​ដល់ ១០​លាន ឬ​រុញ​ទៅ​ដល់​ប៉ុន​ហ្នឹង អាច​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​បាន»។

ក៏​ប៉ុន្តែ​លោក តឹករ៉េត សំរេច មិន​បាន​បញ្ជាក់​ប្រាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់ ដែល​កំពុង​ដំណើរការ​ស្រាប់​នោះ​ថា យ៉ាងណា​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា បញ្ហា​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ចរចា​បន្ត​ទៀត។

អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន លីស អាវីអេសិន ដែល​ជា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាកាសយានដ្ឋាន​ថ្មី​នេះ ក្រុម​បច្ចេកទេស​កំពុង​ធ្វើការ​លើ​ស្ថាបត្យកម្ម​មួយ​ចំនួន និង​ការ​រចនា​តាម​ប្រពៃណី​របស់​ខ្មែរ។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប ធ្លាប់​មាន​ប្រសាសន៍​ថា គម្រោង​សង់​អាកាស​យានដ្ឋាន​ខ្នាត​ធំ​ថ្មី​នោះ មាន​សារសំខាន់​ណាស់​សម្រាប់​ជីវភាព​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ ហើយ​ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​បរិស្ថាន​ប្រសើរ មិន​ប៉ះពាល់​ដល់​ប្រាសាទ​បូរាណ​ទៀត​ផង។ លោក​រំពឹង​ទុក​ថា អាកាស​យានដ្ឋាន​ថ្មី​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១​ម៉ឺន​១​ពាន់​នាក់​មាន​ការងារ​ធ្វើ​បន្ទាប់​ពី​សាងសង់​រួច។

អាកាសយានដ្ឋាន​ថ្មី​នេះ មាន​ចម្ងាយ​ប្រហែល ៤០​គីឡូម៉ែត្រ ខាង​កើត​ក្រុង​អង្គរ ហើយ​ដី​សម្រាប់​អាកាសយានដ្ឋាន​នោះ​មាន​ទំហំ​ ១​សែន​ម៉ែត្រ​ការ៉េ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ ដែល​រួម​មាន​សណ្ឋាគារ ភោជនីយដ្ឋាន ផែ​ស្ងួត​មួយ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត៕

អត្ថ​បទ​សារព័ត៌​មាន​របស់​ វិទ្យុ​អាស៊ី​សេរី

ចំណាត់ក្រុម ៖ព័ត៌មាន, សេដ្ឋកិច្ច
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: