ទំព័រដើម > គ.អ៊ីនធ័រណិត, វើតប្រេស (Wordpress) > របៀប​​ចូល​ប្រើ​ WordPress និង​របៀប​សរសេរ​ប្រកាសថ្មី (New Post)

របៀប​​ចូល​ប្រើ​ WordPress និង​របៀប​សរសេរ​ប្រកាសថ្មី (New Post)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ប្រកាស​នេះ​ខ្ញុំ​សរសេរ​ឡើង​ដើម្បី​ជា​ជំនួយ​សម្រាប់​អ្នក​ដែល​ទើប​តែ​ប្រើប្រាស់ WordPress ថ្មី​ថ្មើង ដែល​មិន​ទាន់​ស្គាល់​ច្បាស់​អំពី​ការ​ប្រើប្រាស់ ។
នេះ​ជា​ការ​ណែនាំ​មួយ​ផ្នែក​តូច​ អំពី​របៀប​សរសេរ​នូវ​ប្រកាស​ថ្មី​ក្នុង​វើត​ WordPress ។
ជំហាន​ដំបូង​យើង​ត្រូវ Login ចូល​ក្នុង​វើត​ប្រេស​ជាមុន​សិន (ចំពោះ​អ្នក​ដែល​មាន​គណនី​រួច​ហើយ)

បន្ទាប់​ពី​ Login ចូល​គណនី​វើត​ប្រេស​ហើយ​ យើង​និង​ឃើញម៉ឺនុយ​ទម្លាក់​ពីរ​ដែល​នៅ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​
សូម​ដាក់​ចំនុច​ព្រួញ​របស់​កូន​កណ្តុរ​នៅ​លើ​ “​ប្លករបស់​ខ្ញុំ” បន្ទាប់​មក​ទៀត​សូម​ជ្រើស​រើស​យក “ក្តារ​បញ្ជា”

នៅ​លើ​ “​ក្តារ​បញ្ជា” នេះ​ដែរ​អ្នក​អាច​ធ្វើ​ការ​គ្រប់​គ្រង់​ផ្នែក​ជា​ច្រើន​ទៀត ជា​ពិសេស​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​ស្ថាន​ភាព​ប្លក់​របស់​អ្នក ដូច​ជា​៖
– ក្តារ​បញ្ជា
– អាប់​គ្រេដ
– ប្រកាស
– មីដៀ
– តំណភ្ជាប់
– ទំព័រ
– មតិ
– ប្រតិកម្ម
– ការ​វាយ​តម្លៃ
– ការ​ស្ទង់​មតិ
– រាង​រៅ
– អ្នក​ប្រើប្រាស់
– ឧបករណ៍
– ការ​កំណត់​នានា



ការ​សរសេរ​ប្រកាស​អ្នក​អាច​ជ្រើស​រើស​យក​ “សរសេរ​អត្ថ​បទ​ថ្មី” ដែល​នៅ​ផ្នែក​ខាង​លើ​នៃ​ម៉ឺនុយ​ទម្លាក់​ ឬ​មួយ​វិញ​ទៀត​អ្នក​អាច​ជ្រើស​យក​ “​បន្ថែម​ថ្មី​ដែល​នៅ​របារ​ផ្នែក​ខាង​ធ្វេង​ ។​ (សូម​មើល​រូបខាង​លើ)


អ្នក​អាច​ចាប់​ផ្តើម​សរសេរ​នូវ​អត្ថ​បទ​របស់​អ្នក​នេះ​ទី​កន្លែង​នេះ បាន​ដោយ​សេរី ។

ចំពោះ​រូប​ខាង​ក្រោម​នេះ​ខ្ញុំ​សូម​ពន្យល់​ពី​ការ​ប្រើប្រាស់​និមិត្ត​សញ្ញា​នីមួយ​ៗ​សម្រាប់​រៀប​ចំអត្ថ​បទ​របស់​អ្នក

(1) សម្រាប់​ធ្វើ​ការ​បន្ថែម​រូប​ភាព​ទៅ​ក្នុង​អត្ថ​បទរបស់​អ្នក
(2) សម្រាប់​ធ្វើ​ការ​បន្ថែម​វីដេអូ
(3) សម្រាប់​បន្ថែម​ឯកសារ​សម្លេង​ផ្សេង​ៗ
(4) សម្រាប់​បន្ថែម​មេឌៀ​រ​ផ្សេង​ៗ ដូច​ជា​រូប​ភាព ឯកសារ​សម្លេង​ជា​ដើម….
(5) សម្រាប់​បន្ថែម​ការ​ស្ទង់​មតិ​នៅ​លើ​ប្រកាស​របស់​អ្នក
(6) Add a custom from
(8) ធ្វើ​ឱ្យ​តួរ​អក្សរ​ដិត​ធំ
(9) ធ្វើ​ឱ្យ​តួរ​អក្សរ​ទ្រេត
(10) គូរ​បន្ទាត់​ឆូត​លើ​តួរ​អក្សរ
(11) សម្រាប់​បន្ថែម​ចំណុច
(12) សម្រាប់​បន្ថែម​លេខ​រៀង
(13) សម្រាប់​បន្ថែម​ Blockquote
(14) តម្រឹម​អត្ថ​បទ​ខាង​ធ្វេង
(15) តម្រឹម​អត្ថ​បទ​កណ្តាល
(16) តម្រឹម​អត្ថ​បទ​ខាង​ស្តាំ
(17) បញ្ចូល ហើយ​និង​កែ​ប្រែ​តំណ​ភ្ជាប់
(18) លុប​តំណ​ភ្ជាប់​ចោល
(19) បញ្ចូល​ការ​ “​អាន​បន្ថែម” (ចំពោះ​អត្ថ​បទ​ណា​ដែល​វែង​ យើង​អាច​ប្រើវា​បាន​ដើម្បី​កាត់​ឱ្យ​សមល្មម
(20) សម្រាប់​ធ្វើ​ការ​ត្រួត​ពិនិត្យ​អក្ខរា​វិរុទ្ធសំណេរ
(21) សម្រាប់​ធ្វើ​ការ​បង្ហាញ​ក្នុង​អេក្រង់​ពេញ​
(22) សម្រាប់​ធ្វើ​ការ​លាក់​និង​បង្ហាញ​ ឧបករណ៍​ក្នុង​ជួរ​ទីពីរ
(23) សម្រាប់​ធ្វើការ​ជ្រើស​រើស​នូវ​ទំហំ​ទូរ​អក្សរ​
(24) សម្រាប់​គូស​បន្ទាត់​ពី​ក្រោម​តួរ​អក្សរ
(25) ធ្វើ​ការ​តម្រឹម​អត្ថបទ​សង​ខាង
(26) សម្រាប់​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពណ៌​នៃ​តួរ​អក្សរ
(27) សម្រាប់​ធ្វើ​ការ​បិត​ភ្ជាប់​នូវ​អត្ថ​បទ​ដែល​អ្នក​បាន​ចំលង​ពី​កន្លែង​ផ្សេង​ៗ
(28) សម្រាប់​បិត​ភ្ជាប់​អត្ថ​បទ​ពី​ក្នុង Word ឬ​ក៏​ OpenOffice
(29) សម្រាប់​លុប
(30) សម្រាប់​បញ្ចូល​នូវ​តួរ​អក្សរ​ពិសេស
(31) សម្រាប់​រំកិល​អត្ថ​បទ​ទៅ​ខាង​ឆ្វេង
(32) សម្រាប់​រំកិលអត្ថ​បទ​ទៅ​ខាង​ស្តាំ
(33) លែងធ្វើវិញ
(34) មិន​អាច​ស្តារ​
(35) ជំនួយ
(36) សម្រាប់​បង្ហាញ​ជាលក្ខណៈ​ធម្ម​តា​ពី​អក្សរ​ HTML
(37) សម្រាប់​មើល​អត្ថ​បទ​ជា​អក្សរ​កូដ​ HTML
(នៅ​មាន​ជា​បន្ត​ទៀត….)

សូម​មើល​ផង​ដែរ៖ ភាសា HTML ខ្លះៗ​សម្រាប់​អ្នក​បង្កើត​ប្លក

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែ​មីនា ឆ្នាំ 2012 ម៉ោង 5:11 នាទី (ល្ងាច)

    ខ្ញុំសូមសួរថា ធ្វើយ៉ាងណាដើម្បីដាក់ Audio player, Video Player ហើយអាប់ឡូតបទចម្រៀង MP3 Karaoke យ៉ាងដូចម្តេច?

  2. weeklyfree
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែសីហា ឆ្នាំ 2012 ម៉ោង 8:48 នាទី (ល្ងាច)

    វាពិបាកធ្ចើបន្តិច​ណាស់បង

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: