ទំព័រដើម > កម្មវិធី​ (PC + Mobile), កម្មវិធី​ឥតគិតថ្លៃ, គ.​កុំព្យូរទ័រ, ទាញយក > ដំណើរ​ការ​កម្មវិធី​​សម្រាប់​សាក​ល្បង​ជា​រៀង​រហូត​ដោយ​ពុំ​ចាំ​បាច់​ក្រែកទេ

ដំណើរ​ការ​កម្មវិធី​​សម្រាប់​សាក​ល្បង​ជា​រៀង​រហូត​ដោយ​ពុំ​ចាំ​បាច់​ក្រែកទេ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

មាន​កម្ម​វិធី​ប្រើ​សាកល្បង​ជា​ច្រើន​ដែល​បាន​ដាក់​ឱ្យ​ទាញ​យក​ ប៉ុន្តែ​បញ្ហា​នោះ​នៅ​ត្រង់​ថា​បន្ទាប់​ពី​ដល់​រយៈ​ពេល​ផុត​ជំនាន់​សាក​ល្បង​របស់​វា​ហើយ​គឺ​អ្នក​ត្រូវ​តែ​ទិញ​នូវ​កម្ម​សិទ្ធិ​បញ្ញា​របស់​កម្ម​វិធី​ដើម្បី​ប្រើ​ប្រាស់​ជា​បន្ត​ទៀត​ ។ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ទាំង​អស់​នេះ​ គឺ​មាន​ផ្លូវ​មួយ​គឺ​ត្រូវ​ធ្វើការ​សម្អាត​ថាស​រឹង (Format Hardisk) ប៉ុន្តែ​ធ្វើ​បែប​នឹង​ពិត​ជា​សាំ​ញ៉ាំ​ណាស់ ។ ឥឡូវ​នេះ​ខ្ញុំ​មាន​ កម្ម​វិធី​ពីរ​បី​ដែល​អាច​កំណត់​រយៈ​នៃ​ការ​សាក​ល្បង​កម្ម​វិធី​ទាំង​នោះ​ឡើង​វិញ ។

1. Time Stopper

វា​គឺ​ជា​កម្ម​វិធី​មួយ​ដែល​អាច​ធ្វើ​ការ​បញ្ឈប់​រយៈ​ពេល​នៃ​ការ​ប្រើ​ប្រាស់​កម្ម​វិធី​ទាំង​នោះ​ នៅ​ពេល​ដែល​អ្នក​បញ្ឈប់​ពេល​វេលា​នៅ​កុំព្យូរ​ទ័រ​របស់​អ្នក​ កម្ម​វិធី​ដែល​ប្រើ​មាន​រយៈ​ពេល​កំណត់​ទាំង​នោះ​នឹង​អាច​ប្រើ​បាន​ជា​រៀង​រហូត​ជា​ពុំ​ខាន​ឡើយ ។

ជំហាន​ក្នុង​ការ​ប្រើ​ប្រាស់:

  • បើក​កម្ម​វិធី Time Stopper
  • រក​មើល​ ហើយ​ជ្រើស​រើស​យក .exe​របស់​តម្រូវ​ការ​នៃ​កម្ម​វិធី​សាក​ល្បង
  • ជ្រើស​យក​កាល​បរិច្ឆេទ​ថ្មី (​កាល​បរិច្ឆេទ​ណា​មួយ​ដែល​កើត​ឡើង​ក្នុង​ចន្លោះ​នៃ​កម្ម​វិធី​សាក​ល្បង​របស់​អ្នក​នៃ​កំឡុង​ពេល​ប្រើ​ប្រាស​មុន​ការ​ផុត​កំណត់, សម្នើ៖ ដំណើរ​ការ​វា​ពីរ​ថ្ងៃ​មុន​ពេល​ដែល​កម្ម​វិធី​សាក​ល្បង​នោះ​ផុត​កំណត់​កាល​បរិច្ឆេទ)
  • ជ្រើស​យក​ពេល
  • ចុច​បើក​កម្មវិធី​ដោយ​ជ្រើស​រើស​កាល​បរិច្ឆេទ

ប្រសិន​បើ​អ្នក​ចង់​បង្កើត​នូវ​រូប​តំណាង​សម្រាប់​បញ្ជាក់​កម្ម​វិធី​សាក​ល្បង​ ហើយ​មិន​ចង់​ធ្វើ​ការ​បើក​ Time stopper គ្រប់​ពេល​នោះ​ទេ​អ្នក​អាច​បងកើត​នូវ​ប៊ូតុង​ចុង​ក្រោយ​មួយ​ក្នុង​កម្មវិធី​ដើម្បី​បង្កើត​រូប​តំណាង​ថ្មី ។ បើ​កម្ម​វិធី​សាកល្បង​នោះ​បន្ទាប់​ពី​នេះវា​តែង​តែ​បង្កើត​រូប​តំណាង​ថ្មី​ៗ បើ​មិន​ដូច្នេះ​ទេ​វា​អាច​ផុត​កំណត់​បាន ។

ទាញ​យក Time Stopper | ទំហំ 844 KB

២. RunAsDate

RunAsDate គឺ​ជា​កម្ម​វិធី​តូច​មួយ​ដែល​អនុញ្ញាត​អោយ​អ្នក​ដំណើរ​ការ​កម្ម​វិធី​នៅ​ក្នុង​កាល​បរិច្ឆេទ​ ហើយ​និង​ពេល​វេលា​ដែល​អ្នក​បាន​កំណត់ ។ ឧបករណ៍​ប្រើ​ប្រាស់​នេះ​មិន​ផ្លាស់​ប្តូរ​នូវ​កាល​បរិច្ឆេទ​និង​ពេល​វេលា​នៃ​ប្រព័ន្ធ​កុំព្យូរ​ទ័រ​របស់​អ្នក​នា​បច្ចុប្បន្ន​ទេ ប៉ុន្តែ​វា​បញ្ចូល​នូវ​រយៈ​ពេល​កាល​បរិច្ឆេទ​ដែល​អ្នក​បាន​កំណត់​ទៅ​ក្នុង​កម្ម​វិធី​ដែល​អ្នក​ចង់​បាន ។
អ្នក​អាច​ដំណើរ​ការ​កម្មវិធី​ដំណាល​គ្នាច្រើន​បាន​ផង​ដែរ ។

ទាញ​យក RunAsDate| ទំហំ 21.3 KB

3. Date Cracker 2000

Date Cracker 2000 គឺ​ជា​កម្ម​វិធី​មួយ​ដែល​យក​ចេញ​នូវ​ការ​ការ​ពារ​ពី​កម្មវិធី​ណា​មួយ​ដែល​មាន​ការ​កំណត់​រយៈ​ពេល​ប្រើប្រាស់ វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​កម្ម​វិធី​ដែល​ដាក់​ឱ្យ​ប្រើ​សាកល្បង​ ឬ​កម្មវិធី​ដែល​ប្រើ​ប្រាស់​មាន​រយៈ​ពេល​កំណត់ ។ ចំណាំ​ថា​កម្ម​វិធី​នេះ​ត្រូវ​តែ​ប្រើ​ក្នុង​គោល​បំណង​នៃ​ការ​អប់​រំ​តែ​មួយ​មុខ​គត់ ចំពោះ​ចំណាប់​អារម្មណ៍​ផ្សេង​ទៀត​ចំពោះ​​អ្នក​អភិវឌ្ឍ​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នក​យក​ចេញ​នូវ​ពាក្យ​សម្ងាត់​ពី​ឯកសារMS Access ’95 or ’97 MDB.

ជំហាន-:

  • ដំណើរ​ការ​ដោយ​បើក​កម្មវិធី Date Cracker
  • ចុច​លើ បន្ថែម (Add)
  • បញ្ចូល​នូវ​ការ​ពិពណ៌នា​របស់​អ្នក​សម្រាប់​កម្ម​វិធី​
  • ចុច​លើ […] ប៊ូតុង​នៅ​ឯ​ខាង​ក្រោម​នៃ​អេក្រង់
  • ស្វែង​រក​ឯកសារ​ដែល​អាច​ប្រតិបត្តិ​ការ​បាន​នៃ​កម្មវិធី​ប្រើ​ប្រាស់​សាក​ល្បង
  • កំណត់​ការ​ក្លែង​ធ្វើ​មុន​កាល​បរិច្ឆេទ​នៃ​រយៈនៃ​ពេល​របស់​កម្មវិធី​សាកល្បង​
  • ចុច​ដំណើរ​ការ (Run)

វា​អូខេហើយ, ឥឡូវ​នេះ​ផ្លូវ​តែ​មួយ​គត់​របស់​អ្នក​សម្រាប់​ប្រើ​ដើម្បី​ប្រឆាំង​និង​កម្មវិធី​ដែល​មាន​រយៈ​ពេល​កំណត់​ទាំង​អស់​នោះ ហើយ ។

ព័ត៌​មាន​ជំនួយ​មួយ​ទៀតគឺ៖
Key ដែល​ដំណើរ​ការ​កម្មវិធី​នោះ​តាម​យៈ​ Date Cracker នៅ​ពេល​ដែល​អ្នក​ដំណើរ​ការ​កម្ម​វិធី​ដែល​មាន​រយៈ​ពេល​កំណត់​មុន​ដំបូង​គឺ​អ្នក​ត្រូវ​តែ​បញ្ចូល​អោយ​បាន​ពេល​លេញ​ ឧទាហរណ៍ 2090/06/30 ៕

ទាញ​យក ​Date Cracker 2000 | ទំហំ 1.5 MB

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 12:42 នាទី (ល្ងាច)

    ពាក្យ Format កុំ​គួរ​ណា​បក​ប្រែ​​ថា ទ្រង់​ទ្រាយ។ យើង​គួរ​ណា​តែ​បក​តាម​កាលៈទេសៈ, អាច​បក​ថា ជម្រះ ឬ សម្អាត អី​ជា​ដើម។ ព្រោះ​នេះ​គឺ​យើង​ធ្វើ​ការ​លុប​សម្អាត ឬ ជម្រះ​អ្វីៗ​ដែល​មាន​ក្នុង​ថាស​រឹង​របស់​យើង​ចោល។ នេះ​ជា​គំនិត​ខ្ញុំ🙂

    កម្មវិធី​បីខាង​លើ ឃើញ​ថា​ល្អៗ​ប្រើ​ណាស់😀

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 12:59 នាទី (ល្ងាច)

    អរគុណច្រើន ដែល​បាន​កែតម្រូវ អត់សូវ​ចេះ​ពាក្យ​បច្ចេកទេសទេ មើល​ក្នុង​បទានុក្រម​ខ្មែរ​អូអេស​គេ​បក​អ៊ីចឹង​ក៏​ថា​តាម​គេ​ម៉ង​ទៅ😀 ចាំ​កែ​ប្រែវា​បន្តិច​ទៀត ហេសហេ…

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 10:15 នាទី (ព្រឹក)

    តាម​បទ​ពិសោធន៍, កម្មវិធីខ្លះ​មិន​បាន​ផ្ទៀង​ផ្ទាត់​នឹង​ម៉ោង​ក្នុងកុំព្យូទ័រនោះទេ (មិនដឹង​អា​ប៉ាកាច់​ហ្នឹង​វា​ផ្ទៀត​ផ្ទាត់​ហ្នឹង​ស្អី​នោះ​ដែរ) ដូច្នេះ​ការ​ធ្វើ​បែប​នេះ​ប្រហែល​មិន​បាន​ផល, អ្វី​ដែល​សំខាន់​មួយ​ទៀត, កម្មវិធីខ្លះ​មិន​បាន​ដាក់​កំហិត​ទៅ​លើ​រយៈ​ពេល​នៃ​ការ​ប្រើ​ប្រាស់ តែ​បែរជា​ដាក់​កំណត់​ទៅ​លើ​ចំនួន​ដង​នៃ​ការ​បើក​ប្រើ ឬ កម្រិត​នៃ​ការ​ប្រើ​ទៅវិញ អា​ហ្នឹង​ក៏​អត់​កើត​ដែរ​តាម​ដឹង!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 7:41 នាទី (ល្ងាច)

      នឹង​ហើយ ចំពោះកម្មវិធីខ្លះវា​គិត​ចំនួន​ដង​នៃ​ការ​ប្រើ​ប្រាស់ ហើយ​មួយចំនួន​ទៀត​ទោះ​បី​ជា​ប្រើកម្មវិធី​បញ្ឈប់​ពេល​វេលា​ ឬ​ក៏​បន្លំ​ពេល​នៅ​ក្នុង​កំព្យូរ​ទ័រ​ក៏​ដោយ​ក៏​វា​នៅ​តែ​មិន​អាច ទៅ​រួច​ដដែល​ជា​ដដែល សូម្បី​តែ​ប្រើខ្ញុំសាកប្រើ Deep Freez ក៏​នៅ​តែ​អត់​ដដែល​ ។ មាន​វិធី​អី​ប្រើជាង​នឹង​ទេ​?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: