ទំព័រដើម > ចំណេះ​​ទូទៅ, វប្បធម៌ទូទៅ, សីលធម៌​ > បទ​វិភាគ​ចំពោះ​ រឿង​​សត្វ​ឥន្ទ្រី​របស់​ព្រះឥសូរ

បទ​វិភាគ​ចំពោះ​ រឿង​​សត្វ​ឥន្ទ្រី​របស់​ព្រះឥសូរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ឧញ៉ា​សុតន្តប្រី​ជា​ឥន្ទ​ជា​អ្នក​ប្រាជ្ញ​អក្សរ​សាស្រ្ត​ខ្មែរ​ម្នាក់​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​មធ្យោបាយ​ដែល​លោក​អាច​ធ្វើ​ទៅ​បាន​ នូវ​គតិ​បណ្ឌិត​និង​ការ​ពិចារណា​ជ្រៅ​ជ្រះ​ដល់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ។ ស្នាដៃ​សំខាន់​ៗ​របស់​លោក​មាន​ជា​អាថ​ដូច​ជា គតិលោក និរាស្រ្ត​នគរវត្ត សុភាសិត​ច្បាប់​ស្រី រឿង​អម្បែង​បែក លោកនិតិបករណ៍ ព្រះរាជ្យពង្សាវ​តា​ខ្មែរ ។ កើត​នៅ​ឆ្នាំ ១៨៥៩ នៅ​ភូមិ​រកា​កោង​ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ហើយ​ទទួល​មរណៈ​ភាព​នៅ​ឆ្នាំ​ ១៩២៤ សុតន្តប្រី​ជា​ឥន្ទ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​និពន្ធ​នៅ​សតវត្ស​ទី​២០ ព្រោះ​ស្នា​ដៃ​របស់​លោក​មួយ​ចំនួន​ក្នុង​ចំណោម​ស្នា​ដៃ​ទាំង​អស់​ប្រហែល​ ៤៤​មុខ បាន​ត្រូវ​វិទ្យាស្ថាន​ពុទ្ធ​សាស​បណ្ឌិត និង​ទស្សនា​វដ្តី​កម្ពុជា​សុរិយៈ​យក​មក​បោះ​ពុម្ព​ផ្សាយ​ខ្លះៗ​នៅ​ពេល​ដែល​លោក​ទទួល​មរណៈ​ភាព​ទៅ ។ ស្នា​ដៃ​ដែល​សិក្សា​នុសិស្ស​ខ្មែរ​ស្គាល​ច្បាស់​ជាង​គេ​គឺ​គតិលោក ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ ១០​ភាគ គឺ​ជា​ការ​និទាន​រឿង​ផ្សេង​ដែល​លោក​បាន​ដក់​ស្រង់​ចេញ​ពី​រឿង​ព្រេង​ខ្មែរ​ពី​រឿង​ល្បើក​របស់​កវី​បារាំង ឬ​រឿង​ដែល​មាន​គតិ​បណ្ឌិត​ខ្ពង់​ខ្ពស់​ដែល​លោក​យក​ពី​ប្រភព​ឥណ្ឌា​តាម​រយៈ​ប្រទេស​សៀម​ដូចជា ជាតក​បញ្ចៈ​តន្រ្ទ ស្រី​ហិតោបរទេស​ជា​ដើម ។

ពេល​នេះ​ខ្ញុំ​សូម​វិភាគ​នូវ​រឿង​និទាន​របស់​លោក​មួយ​មាន​ចំណង​ជើង​ថា​សត្វ​ឥន្ទ្រី​របស់​ព្រះឥសូរ​ដូច​តទៅ៖
មាន​សត្វ​ឥន្ទ្រី​មួយ​ជា​ទី​គាប់​ព្រះ​ទ័យ​របស់​ព្រះ​ឥសូរ បើ​ឥន្ទ្រី​នោះ​វា​ចង់​បាន​អ្វី​ ឬ​ចង់​ស៊ីសាច់​សត្វ​ណា​ក្តី​វា​គ្រាន់​តែ​ទូល​ព្រះ​ឥសូរ​ថា​វា​បាន​សុបិន្ត​ឃើញ​ជា​ការ​ស្រេច ។ ព្រះ​ឥសូរ​តម្រូវ​ចិត្ត​វា​ដោយ​ឥត​ខ្ចោះ​ព្រោះ​តែ​រឿង​នេះ​សត្វ​ទាំង​ឡាយ​កើត​ក្តី​ក្តៅ​ក្រហាយ​មហិមារ​និង​សត្វ​ឥន្រ្ទី​នោះ​តែ​ពុំ​ហ៊ាន​ថា​អ្វី​ទាំង​អស់​ព្រោះ​ខ្លាច​អំណាច​របស់​ព្រះ​ឥសូរ​ដែល​ជា​ម្ចាស់​នៃ​សត្វ​លោក​ទាំង​អស់ ។ ថ្ងៃ​មួយ​វា​ចង់​ស៊ី​សាច់​ស្តេច​ដំរី​ស គ្រា​នោះ​មាន​សត្វ​ទីទុយ​មួយ​ទំ​នៅ​លើ​មែក​ឈើ​បាន​ឃើញ​ស្តេច​ដំរីស​ម្តាយ​និង​កូន នាំ​គ្នា​ចុះ​ទៅ​មុជ​ទឹក​នៅ​ក្នុង​ស្រះ​មួយ​ដោយ​ក្តី​កើត​ទុក្ខ​ឥត​ឧបមា មុន​នឹង​ប្រគល់​ខ្លួន​ឱ្យ​សត្វ​ឥន្ទ្រី​យក​ធ្វើ​ជា​ចំណី ។ បន្ទាប់​ពី​បាន​សាក​សួរ​ហេតុ​ផល​សព្វ​គ្រប់​ទទុយ​ធានា​ខ្លួន​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​នាំ​ស្តេច​ដំរី​ស ទៅ​ជួប​និង​ព្រះ​ឥសូរ​តែ​ម្តង​ ក្នុង​នាម​ខ្លួន​ជា​ម្ចាស់​ស្តេច​ដំរី​ស ។

ពេល​បាន​ជួប​ព្រះ​ឥសូរ​ទីទុយ​បាន​សាក​សួរ​ព្រះ​ឥសូរ​អំពី​រឿង​នេះ ព្រះ​ឥសូរ​បាន​ប្រាប់​អំពី​ដំណើរ​រឿង​គឺ​ថា​មក​ពី​សត្វ​ឥន្ទ្រី​វា​យល់​សប់​ឃើញ​ដូច្នោះ ។ ទទុយ​វា​មិន​ហ៊ាន​ប្រកែក​អ្វី​ទាំង​អស់ ប៉ុន្តែ​វា​បាន​សុំ​ដេក​មួយ​ភ្លែត​សិន​មុន​និង​ចេញ​ដំណើរ​ទៅ​វិញ​ មួយ​ស្របក់​ក្រោយ​មក​ទទុយ​ធ្វើ​ជា​ភ្ញាក់​វិញ​ហើយ​ប្រាប់​ព្រះ​ឥសូរ​ថា​វា​បាន​សុបិន្ត​ឃើញ​រឿង​មួយ​ល្អ​ខ្លាំង​ណាស់ ហើយ​ព្រះ​ឥសូរ​សួរ​ថា​ តើ​ឯង​បាន​សុបិន្ត​ឃើញ​រឿង​អ្វី? ទទុយ​បាន​ទូល​ព្រះឥសូរ​ថា​វា​បាន​សុបិន្ត​ឃើញ ​សម្តេច​ព្រះនាង​ឧមា​ភគវត្តី​ជា​ព្រះ​រាជ​មហេសី​របស់​ព្រះ​ឥសូរ​ចាប់​ចិត្ត​ស្រឡាញ់​វា ដូច្នេះ​ព្រះ​ឥសូរ​ត្រូវ​តែ​ប្រគល់​នាង​ឧមា​ទៅ​ឱ្យ​វា ព្រោះ​ថា​សុបិន្ត​របស់​វា​ប្រាដក​ណាស់ ។ កាល​បើ​ឮ​ដូច្នេះ​ព្រះ​ឥសូរ​មាន​ការ​ក្រេវ​ក្រោធ​ជា​អតិបរមា​ហើយ​ជោទ​ទទុយ​ថា​និយាយ​ផ្តេស​ផ្តាស ទទុយ​ថា​បើ​វា​និយាយ​ផ្តេស​ផ្តាស​សត្វ​ឥន្ទ្រី​ក៏​ដូច​តែ​វា​អ៊ីចឹង​ដែរ នៅ​ទី​បំផុត​ព្រះ​ឥសូរ​ក៏​សព្វ​ព្រះ​ទ័យ​យល់​ព្រម​ឱ្យ​ស្តេច​ដំរី​ស​ត្រឡប់​ទៅ​វិញ​ទៅ ។

រឿង​សត្វ​ឥន្រ្ទី​របស់​សុតន្ត​ប្រីជាឥន្ទ​យក​មក​សរសេរ​និទាន​ប្រាប់​យើង​ជា​ការ​លើក​ឡើង​អំពី​ជ័យ​ជំនះ​នៃ​វិចារញាណ​ទៅ​លើ​ទ្រឹស្តី​ភូតភរ​គ្រប់​បែប​យ៉ាង​ដែល​រមែង​តែង​តែ​បក​ស្រាយ​ក្រិត​ក្រម​នៃ​លោក​យើង​នេះ​ដើម្បី​បរិចាក​ជីវិត​សត្វ​លោក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​របស់​ពួក​គេ ។ ដំរី​ជា​និមិត្ត​រូប​នៃ​អ្នក​មាន​កម្លាំង​ខ្លាំង​ក្លា ប៉ុន្តែ​ដែល​ស្លូត​បូត (ពោល​គឺ​កម្លាំង​របស់​ប្រជាជន​របស់​មនុស្ស​ជាតិ​ទាំង​មូល) ហើយ​ដែល​នៅ​ទី​បំផុត​ត្រូវ​គេ​ប្រមាថ​ចង់​យក​ទៅ​ធ្វើ​ជា​ឈ្នាន់​ ធ្វើ​ជា​អាហារ​តែ​ម្តង ។ រី​ឯ​ទទុយ​ជា​និមិត្ត​រូប​នៃ​អ្នក​ប្រាជ្ញ​អ្នក​បណ្ឌិត ដែល​ខិត​ខំ​បក​ស្រាយ​ក្រិត​ក្រម​លោក​យើង​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ជួយ​សត្វ​លោក​ឱ្យ​ចេញ​ផុត​ពី​ក្រញាំ​នៃ​ការ​បោក​ប្រាស់​ផ្សេង​របស់​ពពួក​មនុស្ស​ពាល ៕

សូម​មើល​ផង​ដែរ៖

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2011 ម៉ោង 2:24 នាទី (ល្ងាច)

    តើបងប្រើ Font មួយណាក្នុងការសរសេរប្រកាសនេះ ? តើធ្វើដូចម្ដេចទើបបានដូច្នេះ?

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2011 ម៉ោង 4:25 នាទី (ល្ងាច)
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: