ច្បាប់​ប្រុស

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ច្បាប់​ប្រុស​ជា​បទ​ព្រហ្ម​គិត ច្បាប់​ប្រុស​របស់​បណ្ឌិត​មៃ​ប្រដៅ​បុរស​ឱ្យ​រក្សា​ខ្ជាប់​នូវ​ភាព​ថ្លៃ​ថ្នូរ​ជា​បុរស នូវ​លក្ខណៈ​សុភាព​រាប​សារ ចេះ​គោរព​រៀម​ច្បង​ គ្រួសារ ភរិយា និង​អ្នក​ដ៏​ទៃ​ជា​​និច្ច គឺ​ជៀស​វាង​ប្រើ​ពាក្យ​ត្រគោះ​បោះ​បោក និង​អាកប្បកិរិយា​ព្រហើន​កោង​កាច ។ តាម​ពាក្យ​ទូន្មាន​នេះ​របស់​បណ្ឌិត​មៃ​បុរស​មិន​ត្រូវ​បណ្តោយ​ឱ្យ​គេបំបត់​បំបែន​ហួស​ហេតុ​ពេក​នោះ​ទេ ប៉ុន្តែ​ក៏​មិន​ត្រូវ​បញ្ចេញ​ឱ្យ​ឃើញ​ភាព​កាច​សាហាវ​ឃោរ​ឃៅ​របស់​ខ្លួន​ពេក​ដែរ ហើយ​បើ​និង​ធ្វើ​អ្វី​មួយ​ត្រូវ​ចេះ​ប្រមាណ​មើល​សភាព​ការណ៍​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​គឺ​មិន​ត្រូវ​ហ៊ាន​ពេក​ តែ​ក៏​មិន​ត្រូវ​ខ្លាច​ពេក​នោះ​ដែរ ។ រីឯ​ការ​រក្សា​កិត្តិយស​គឺ​ជា​ភារៈ​កិច្ច​មួយ​ដ៏​សំខាន​របស់​បុរស​ នៅ​ក្នុង​ន័យ​នេះ​បណ្ឌិត​មៃ​កំហិត​ឱ្យ​បុរស​ខិត​ខំ​រៀន​សូត្រ​ស្វាធ្យាយ​ច្បាប់​ក្បួន​របស់​សង្គម ច្បាប់​ប្រទេស​ឱ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ដើម្បី​ផ្តល់​ទៅ​ឱ្យ​គ្រួសារ​នូវ​សុវត្ថិភាព​គ្រប់​គ្រាន់ ។

កំហុស​ដ៏​ធំ​បី​យ៉ាងដែល​បណ្ឌិត​កវី​មៃ​ ទូន្មាន​ឱ្យ​ជៀស​វាង​ដាច់​ខាត​គឺ​ការ​ ឆ្កួត​ស្រី​ បណ្តោយ​ឱ្យ​កាម​តណ្ហា​ញាំ​ញ៉ី ការ​ផឹក​ស្រា​ប៉ែឡោ និង​ការ​លែង​ល្បែង​បៀរប៉ោរ​ជា​ដើម ។ អ្នក​និពន្ធ​អត្ថ​បទ​សរសេរ​ដូច្នេះ​ថា​លោក​ថា​ហៅ​ឆ្កួត​មាន​បី មួយ​ឆ្កួត​ស្រី មួយ​ឆ្កួត​ស្រា មួយ​ឆ្កួត​ល្បែង​ពាលា វាយ​បៀរប៉ោ​ធ្វើ​កណ្តាប់ ទាក់​មាន់​ទទា​ ជល់​ភ្នាល់​គ្នា​បរបាញ់​សត្វ អន្ទាក់​ដាក់​បង្កាត់​ ល្បែង​អស់​នោះ​មិន​កំណើត ។ មិន​តែ​ប៉ុណ្ណោះ​ទៀត​សោតបណ្ឌិត​មៃ​ ហាម​ដាច់​ខាត​មិន​ឱ្យ​ជំពាក់​ប្រាក់​គេ​ជា​ពិសេស​ជន​បរទេស​ដែល​មក​រកស៊ី​នៅ​ក្នុង​ស្រុក​ ហើយ​ទន្ទឹម​នឹង​នោះ​ត្រូវ​ចេះ​ថែរក្សា​ទ្រពសម្បត្តិ ចេះ​ផ្គត់​ផ្គង់​គ្រួសារ​មិន​ឱ្យ​ខ្វះអ្វី​ទៀត​ផង ។ អ្នក​និពន្ធ​ច្បាប់​ចរិយា​ធម៌​នេះ​បាន​លើក​ឡើង​នូវ​ចំណុច​លម្អិត​ជា​ច្រើនទៀត​ ដែល​ទាក់​ទង​និង​ការ​ប្រយ័ត្ន​ប្រយែង​ប្រចាំ​ថ្ងៃ​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​សាមញ្ញ​ពេក​មែន​ប៉ុន្តែ​ដែល​តាម​ការ​ពិត​សុទ្ធតែ​ជា​កត្តា​ដែល​នាំ​ទៅ​រក​អន្តរាយ​តែ​ម្តង ។

តើ​គេ​ត្រូវ​យល់​ដូចម្តេច​អំពី​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ?
តាម​រយៈ​ពាក្យ​ប្រដៅ​ទូន្មាន​ទាំង​អម្បាល​មាណ​នេះ​គេ​សង្កេត​ឃើញ​ជា​អាថ​ថា​ការ​ស្វែង​រក​សេចក្តី​សុខ​ឱ្យ​គ្រួសារ​ជា​កត្តព្វកិច្ច​មួយ​ដ៏​សំខាន់​បំផុត​របស់​បុរស ។ ស្រ្តី​ជា​ប្រពន្ធ​ជា​អ្នក​គ្រប់​គ្រង់​ចាត់​ចែង​កិច្ច​ការ​គ្រួសារ​ក៏​ពិត​មែន ប៉ុន្តែ​បុរស​ជា​ប្តី​ជា​អ្នក​ផ្គត់​ផ្តង់​សម្ភារៈ​មិន​ឱ្យ​មាន​ខ្វះ​ហើយ​ជា​អ្នក​ធានា​សន្តិសុខ​ទាំង​មូល​សម្រាប់​គ្រួសារ ។ ដើម្បី​ធ្វើ​កិច្ច​ការ​នេះ​គេ​ត្រូវ​ជៀស​វាង​អំពើ​មួយ​ចំនួន ដែល​ជា​កត្តា​នាំ​ទុក្ខ​មក​ឱ្យ​គ្រួសារ ហើយ​ជា​កត្តា​នាំ​ឱ្យ​បាក់​បែក​ប្តី​ប្រពន្ធ​ផង​ដែរ ។ ការ​បាក់​បែក​ប្រេះ​ឆា​សាមគ្គី​ភាព​នៅ​ក្នុង​គ្រួសារ​មិន​មែន​បណ្តាល​មក​ពី​រឿង​ធំៗ​នោះ​ទេ គឺ​មក​តែ​ពី​រឿង​កំប៉ិច​កំប៊ុក​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ រឿង​រ៉ាវ​ធំៗ​ដែល​កើត​មាន​ឡើង​ ហើយ​ដែល​ចេញ​មក​ពី​ប្រភព​ក្រៅ មែន​ទែន​ទៅ​ជា​កក្តា​ដែល​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឱ្យ​កាន់​តែ​រឹង​​មាំ​ទៅ​វិញ​ទេ នេះ​ជា​ទស្សនៈ​រក​សឹង​ជឿ​ពុំ​បាន​ប៉ុន្តែ​តាម​ការ​ពិត​ទៅ រឿង​ធំ​ៗ​កើត​មក​តែ​ពី​រឿង​ធ្វេស​ប្រហែស​បន្តិច​បន្តួច​ប៉ុណ្ណោះ​ជា​ពិសេស​មក​ពី​ពាក្យ​សម្តី​ពិស​ពុល​ឥត​ប្រមាល​ទុក​ជា​មុន ។

តើ​របៀប​រស់​នៅ​របស់​បណ្ឌិត​មៃ​ កំហឹត​ដល់​ជន​ប្រុស​ស្រី​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សង្គម​ជាតិ​ទាំង​មូល?
មុន​ដំបូង​បង្អស់​គឺ​ការ​ធានា​សណ្តាប់​ធ្នាប់​សង្គម​ឱ្យ​បាន​រឹង​មាំ​ព្រោះ​គឺ​សណ្តាប់​ធ្នាប់​ល្អ​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ស្រុក​ទេស​រឹង​រឿង​ថ្កុំ​ថ្កើង យ៉ាង​ណា​មិញ​អំពើ​ឆ្កួត​បី​យ៉ាង​ដែល​កវី​មៃ​ បាន​លើក​ឡើង​គឺ​ជា​កត្តា​ដែល​នាំ​បុរស​ឆ្ពោះ​ទៅ​រក​ការ​ប្រមាថ​ច្បាប់​សង្គម​មាន​ជា​អាថ អំពើ​ពុក​រលួយ បោក​ប្រាស់ ជាប់​គុក​ច្រវ៉ាក់​គ្រប់​បែប​គ្រប់​យ៉ាង ។ ប៉ុន្តែ​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ពី​សម័យ​ឧដ្ដុង​មក​ទល់​និង​សព្វ​ថ្ងៃ​នេះ​ការ​ប្រែ​ប្រួល​ក៏​មាន​ច្រើន​ដែរ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​តែង​តែ​ពោល​ថា​ “​ឃ្លោក​លិច​ អម្បែង​អណ្តែត” ដែល​មាន​ន័យ​ថា​សីលធម៌​មាន​ការ​ប្រែប្រួល​ជា​មូល​ដ្ឋាន បើ​ពុំ​ហ៊ាន​ធ្វើ​អ្វី​ដោយ​ខ្លាច​នេះ​ខ្លាច​នោះ​ជ្រុល​ហួស​ហេតុ​ពេក​អ្វី​ក៏​គេ​រក​ពុំ​បាន​ដែរ​ហើយ​គ្រួ​សារ​ត្រូវ​បាក់​បែក​ដដែល​ជា​ដដែល ៕

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2012 ម៉ោង 9:30 នាទី (ព្រឹក)
  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2012 ម៉ោង 9:34 នាទី (ព្រឹក)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: