របៀប​បង្កើត​ Flash Bootable សម្រាប់​ Window

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ដោយ​សារ​កុំព្យូទ័រ​ភាគ​ច្រើន​ពិត​ជា​​អាច​នឹង​មាន​បញ្ហា CD/DVD ROM ដោយ​សារ​តែ​ឧស្សាហ៍ Write Dise ញឹក​ញាប់​ដូច្នេះ​មាន​វិធី​មួយ​ចំនួន​ក្នុង​ការ​បង្កើត​ឱ្យ​ Flash អាច ​Boot Window​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ CD/DVD ។
បើ​និយាយ​ទៅ​ជា​ពិសេស​ពពួក Laptop ដែល​ពិបាក​រក​គ្រឿង​បន្លាស់​ប្រសិន​បើ​ខូច CD/DVD ROM ហើយ​គឺ​ពិបាក​រក​ទិញ​ដាក់​ណាស់​ដូច​នេះ​ទើប​ត្រូវ​ការ​ Flash Bootable ដោយ​មិន​ត្រូវ​ការ External CD/DVD ROM ។

ពេល​នេះ​សូម​បង្ហាញ​របៀប​ទី១ ក្នុង​ការ​បង្កើត​ Flash Bootable សម្រាប់ Win7 និង Vista

ឧបករណ៍​ដែល​ត្រូវ​ការ៖

– ISO file របស់ Win7 រឺ Vista
– Flash ដែលមានទំហំ 4GB
– រយះពេលដែលត្រូវចំណាយគឺ 15 នាទី

របៀបធ្វើ:

1. Fomart Flash (ត្រូវ Copy ឯក​សារ​សំខាន់​របស់​អ្នក​ទុក​សិន​ព្រោះ​ក្នុង​ពេល​ Create វា​និង Fomart Flashដោយ​ខ្លួន​ឯង)
2. ទាញយកកម្មវិធី Win To Flash
3. បើក​កម្ម​វិធី WinToFlash រួច​ចុច Select ទី១ ដើម្បី​ជ្រើស​រើស ISO file របស់ Win7 រឺ Vista រួច​ចុច Select ទី២ ដើម្បី​ជ្រើស​រើស USB Drive ។
4. រួច​ចុច Create ដើម្បី​អោយ​កម្ម​វិធី​ចាប់​ផ្តើម​ដំណើរ​ការ Flash Bootable រួច​រង់​ចាំ​ដល់​ការ​ដំណើរ​ការ​ចប់​ជា​ការ​ស្រេច​ ។

សូមមើល​រូប​ខាង​ក្រោម​នេះ៖

របៀប​ទី២ គឺ Flash Bootable Window XP

តាម​រយះ​របៀប​បង្កើត  Flash Bootable Win7 រឺ Vista យើង​ប្រើ​កម្ម​វិធី WinToFlash ចំពោះ XP ដូច​គ្នា
គ្រាន់​តែ WinToFlash វា​ត្រូវ​ការ​ ISO file ដូច​នេះ​​ត្រូវ ​Create WinXP ជា ISO សិន

របៀប Create WinXP ជា ISO

1. ត្រូវ Download Magic ISO
2. ដាក់ CD/DVD (Window XP) ចូល​ទៅ​ក្នុង CD/DVD រួច​ទុក​អោយ​វា Read ចោល​មួយ​ភ្លែត​រឺ​ទុក​អោយ​វា Detect ចោល​មួយ​ភ្លែត
3. រួច​បើក​កម្ម​វិធី Magic ISO

4. រួច​​សូម​​ចុច​លើ Tools រួច​យក​ពាក្យ​ថា Make ISO ពី CD/DVD ROM
5. រួច​គ្រាន់​តែ​ជ្រើស​យក​ Output fomart ជា ISO file និង Output file គឺ​ឈ្មោះ​របស់ ​File

6.បន្ទាប់មកចុច OK ជាការស្រេច ។

មាន​វិធី​ម្យ៉ាង​ដែល​មិន​ចាំ​បាច់ Create ISO file ទេ​ដោយ៖

1. គ្រាន់​តែ​ដាក់ CD/DVD Window ចូល​ទៅ​ក្នុង CD/DVD ROM
2. រួច​ត្រូវ Download WinToFlash V.0.6.0005 beta មក​ប្រើ​នៅ​ពេល​ដែល​ Extract រួច​បើក​កម្ម​វិធី WinToFlash

3. រួច​ចូល​ទៅ​កាន់​ Advanced mode រួច​ជ្រើស​រើស​ការ​ដំណើរ​ការ Flash Bootable ជា​ប្រភេទ XP (2003 រឺ 2008) រឺ Win7 រឺ Vista
4. រួច​ត្រលប់​មក​កាន់ Welcome វិញ​រួច​ចុច​រើស​រូប​សញ្ញា ​ធិក (សូម​មើល​រូប​ខាង​លើ)
5. រួច​ចុច Next > រួច​ត្រូវ​ចុច​លើ Select ទី១ដើម្បី​ទាញ​អោយ​វា Create ពី CD/DVD ROM និង​ចុច​លើ Select ទី២ដើម្បី​ជ្រើស​រើស Drive របស់ USB (Flash)
6. រួច​ចុច Next > រួច​រង់​ចាំ​ដល់​ការ​ដំណើរ​ការ​ចប់​រឺ Complete ។

ប៉ុន្តែ​បើ បាន Create ISO file បាន​ល្អ​អ្នក​មិន​ចាំ​បាច់​ទុក CD/DVD Windows ឡើយ​អ្នក​អាច​យក​ File នេះ​ដើម្បី Burn នៅ​ថ្ងៃ​ក្រោយ​រឺ Create ពេល​ក្រោយ រឺ​ជា​មួយ​កម្ម​វិធី​ផ្សេង​បាន​ ៕

អរគុណ​ចំពោះ  Sopheak_OO7

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: