ទំព័រដើម > គួរយល់ដឹង, ចិត្តសាស្រ្ត, ចំណេះ​​ទូទៅ, ចំណេះដឹង, អំពីយុវវ័យ > ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​មេសា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​គឺ​ជា​អ្វី​?

ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ គឺ​ជា​ការធ្លាក់​ចុះ​នៃ​អារម្មណ៍​ដែល​នាំ​ឱ្យ​មាន​ភាព​ក្រៀម​ក្រំ បាត់​បង់​ភាព​សប្បាយ​រីករាយ និង​បាត់​បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ជុំ​វិញ​ខ្លួន​។

បុព្វ​ហេតុ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

មនុស្ស​យើង​អាច​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​បាត់​បង​ផ្សេង​ៗ​ ដូច​ជា​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ បាត់​បង់​កិត្តិយស​ កេរ្តិ៍​ឈ្មោះ​​ បាត់​បង់​ការងារ​ ទ្រព្យ​សម្បត្តិ ឬ​ទទួល​បរាជ័យ​ក្នុង​ជីវិត។ មូល​ហេតុ​ផ្សេង​ទៀត​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ អាច​បណ្តាល​មក​ពីបុគ្គល​នោះ​ ឆ្លង​កាត់​ព្រឹត្តិ​ការណ៍​គួរ​ឱ្យ​អាម៉ាស​ណា​មួយ​ដូច​ជា​ ការ​មាន​ផ្ទៃ​ពោះ​ខុស​ប្រពៃ​ណី ការ​បែក​បាក់​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​ ឬ​ត្រូវ​គេ​បណ្តេញ​ចេញ​ពីការ​ងារ ។ល។

ចំពោះ​យុវជន គេ​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឱ្យ​ធ្លាក់​ទឹកចិត្ត​ក្នុង​កម្រិត​ស្រាល​ ឬ​អាច​នឹង​ទទួល​រង​នូវ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​ជា ករណី​ធ្លាប់​រៀន​ពូកែ​ហើរ​បែរ​ជា​ចាញ់​គេ​ក្នុង​គ្រា​ណា​មួយ​ ពេល​ដឹង​ថា​ប្រឡង​ធ្លាក់​ ពុំ​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​វែង​ឆ្ងាយ​បាន អត់​ការងារ​ធ្វើ​ គូរ​ស្នេហ៍​បែក​ចិត្ត​ ជ្រុល​ជ្រួស​ក្នុង​រឿង​ស្នេហា​រហូត​មាន​ផ្ទៃ​ពោះ​ ពុំ​ទទួល​ការ​ស្រឡាញ់​ពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ ទទួល​សេចក្តី​ស្រលាញ់​ពុំ​ស្មើ​គ្នា​អំពី​អាណា​ព្យាបាល ឪពុក​ម្តាយ​បដិសេធ​ការ​រៀបការ​នឹង​គូរ​ស្នេហ៍​ដែល​ខ្លួន​ស្រឡាញ់​ទទួល​រង​ការ​ចាប់​រំលោភ​បំពាន​ផ្នែក​ផ្លូវ​ភេទ មាន​ជំងឺ​រ៉ាំ​រៃ​ពុំ​អាច​ព្យាបាល​បាន​ជាដើម​។

តាម​ធម្មតា​ ប្រតិកម្ម​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​អាច​កើត​មាន​ក្នុង​រយៈ​ពេល​ប៉ុន្តែ​ដោយ​សារការ​តាំង​ចិត្ត​ ​និង​ពេល​វេលា​ បុគ្គល​នឹង​មាន​អារម្មណ៍​ល្អ​ជា​ប្រក្រតី​ឡើង​វិញ ។ មនុស្ស​ខ្លះ​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​រយៈ​ពេល​វែង​ (ច្រើន​ជាង​២​សប្តាហ៍) ដែល​ជា​ហេតុនាំ​ឱ្យ​កើត​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។

ការ​ស្រាវ​ជ្រាវ​បង្ហាញ​ឱ្យដឹងថា ការធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​កើតមាន​ចំពោះ​ស្រ្តី​ច្រើន​ជាង​បុរស​ ដោយ​ហេតុ​ថា​ ស្រ្តី​ត្រូវ​ប្រឈម​នឹងការ​គ្រប់​គ្រង​កូន​ចៅ​ ផ្ទះ​សំបែង​ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ហើយ​មិន​មាន​ឱកាស​បញ្ចេញ​ការតាន​តឹង​ចិត្ត​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​មជ្ឈមដ្ឋាន​ដែល​ខ្លួន​រស់​នៅ​ ។

អាការៈ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

យើង​អាច​សម្កាល់​ឃើញថា​ អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​ ឬ​អ្នក​មាន​ជំងឹ​ធ្លាក់​ទឹក​ចិត្ត​ តាម​រយៈ​អាការៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

  • មាន​អារម្មណ៍​ស្រុត​ចុះ​ជា​មួយ​នឹង​ភាព​ក្រៀម​ក្រំ​ សោក​សៅ​ និង​បង្ហាញ​ភាព​អស់​សង្ឈឹម​ ដោយ​គិត​ថា​ជីវិត​គ្មាន​ន័យ​។

  • ពុំ​ចាប់​អារម្មណ៍​ ឬ​ពុំ​សប្បាយ​រីករាយ​នឹង​អ្វិ​ៗ​ដែល​ខ្លួន​ធ្លាប់​ចូល​ចិត្ត​ (​គ្មាន​ភាព​រីករាយ​ក្នុង​ជីវិត​)

  • ពុំ​សូវ​ចង​ចាំ​បាន​ល្អ ភ្លេច​ភ្លាំង​ច្រើន ។

  • ចូល​ចិត្ត​នៅ​ឯ​កា​ ជូន​កាល​ពុំ​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ថែរ​ទាំ​ខ្លួន​ប្រាណ​។

  • ទទួល​ទាន​ដំណេក​ពុំ​សូវ​លក់ គ្មាន​កម្លាំង​កំហែង​ បរិភោគ​អាហារ​ពុំ​បាន​។

    អសកម្ម​ក្នុង​ការ​សិក្សារ ឬ​ការងារ​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

    * ករណី​ដែល​ធ្ងន់​ធ្ងរ​បំផុត​ ចំពោះ​អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ គឺ​គេ​ច្រើន​មាន​អារម្មណ៍​ទុទ្ទិដ្ឋិ​ អស់​សង្ឃឹម​ក្នុង​ជីវិត ហើយ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​។

    មធ្យោបាយ​ដោះ​ស្រាយ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត

អ្នក​ធ្លាក់​ទឹក​ចិត្ត​ ជា​ទូទៅ​តែង​តែ​មាន​គំនិត​ទុទ្ទិដ្ឋិ​និយម មើល​ទៅ​ជុំ​វិញ​ខ្លួន​ក្នុង​ទស្សន​អវិជ្ជ​មាន​ មើលស្រាល​ខ្លួន​ឯង​ថា ជា​ង្នក​ដែល​គ្មាន​សមត្ដភាព​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ និង​ងស់​សង្ឃឹម​ចំពោះ​អនាគត​។ ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ស្រាល​ គេ​អាច​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​បាន​ ដោយ​ខិត​ខំ​កសាង​កម្លាំង​ចិត្ត​ឱ្យ​រឹង​មាំ​ប្រកប​ដោយ​ទស្សន​វិជ្ជ​មាន​ និង​គំនិត​សុទិដ្ឋិ​និយមក្នុង​អនា​គត​ រួម​នឹង​អនុវត្តន៍​វិធី​ផ្សេង​ឺ​ទៀត​ដែល​បាន​រៀប​ចំ​ក្នុងសៀវ​ភៅ​នេះ​។

ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ធ្ងន់​ធ្ងរ​ដែល​អាច​ឈាន​ទៅ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​កម្លាំង​ចិត្ត​ទន់​ខ្សោយ​ក្នុងការ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​ ។ ដូច្នេះ​ គេ​ត្រូវ​ការ​ឱ្យ​អ្នក​ទាំង​ឡាយ​នៅ​ជុំ​វិញ​ខ្លួន​គេ​យល់​ពី​អារម្មណ៍​ និង​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។

អ្នក​ធ្លាក់​ទឹក​ចិត្ត​ និង​អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ត្រូវ​ការ​យ៉ាង​ខ្លាំង​បំផុត​នូវ​ការគាំ​ទ្រ​ផ្នែក​ផ្លូវ​ចិត្ត​ និង​ការ​លើក​ទឹក​ចិត្ត​ ឬ​ផ្តល់​កម្លាំង​ចិត្ត​អំពី​គ្រួសារ​និង​មិត្ត​ភកិ្ត​នៅ​ជុំ​វិញ​ខ្លួន​គេ​។

ខាង​ក្រោម​នេះ​ គឺ​ជា​មធ្យោបាយ​មួយ​ចំនួន​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​អ្នក​ធ្លាក់​ទឹក​ចិត្ត​ ឬ​អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

  • ការ​ផ្តល់​ប្រឹក្សាៈ អ្នក​ធ្លាក់​ទឹក​ចិត្ត​ ត្រូវ​ការពិគ្រោះ​ផ្តល់​យោ​បល់​លើ​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។ សមាជិក​គ្រួសារ​ ឪពុក​ម្តាយ​ បង​ប្អូន​ ឬ​មិត្ត​ភក្តិ គប្បីជួយ​ផ្តល់​ការ​គាំ​ទ្រ​​ផ្លូវ​ចិត្ត​ដោយ​ផ្តល់​គំនិត​យោ​បល់​ល្អៗ​ដល់​អ្នក​ជំងឺ​។ ក្រៅ​ពី​ការ​ផ្តល់​ប្រឹក្សារ​ក៏​អាច​ជួយ​លោក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឱ្យ​ប្រសើរ​ឡើង​វិញ​ ព្រម​ទាំង​ជួយ​ធ្វើ​ឱ្យ​គេ​ផ្លាស់​ប្តូរ​គំនិត និង​អាកប្បកិរិយា​អវិ​ជ្ជមាន​ហើយ​គិត​ចាប់​ធ្វើ​អ្វី​ដែល​ល្អ​សាជា​ថ្មី​ និង​ជា​ក្តី​សង្ឃឹម​សម្រាប់​ជីវិត​របស់​គេ​ទៅ​ថ្ងៃ​មុខ​

  • ការ​ព្យាបាលៈ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជា​ជំងឺ​ដែល​អាច​ព្យា​បាល​បាន​ចំពោះ​ករណី​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​ គឺ​ត្រូវ​នាំ​អ្នក​ជំងឺ​ទៅ​ពិគ្រោះ និង​ទទួល​ការ​ពិនិត្យ​ព្យាបាល​ពី​សំណាក់​គ្រូ​ពេទ្យ​។ ក្រៅ​ពី​ការផ្តល់​ប្រឹក្សា​ គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នក​ជំងឺ​ដោយ​ឱសថ​កែ​រោគ​ធ្លាក់​ទឹក​ចិត្ត​។

  • ការ​គាំ​ទ្រ​ពី​សហគមន៍​ និង​គ្រួសារៈ ឪពុក​ម្តាយ​ បង​ប្អូន​ មិត្ត​ភ័ក្តិ​និង​ អ្នក​ស្រុក​ភូមិ គម្បី​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ដោយ​ផ្តល់​​ការ​គាំ​ទ្រ​ដល់​ពួក​គេ​ឱ្យ​បាន​សម​ស្រប​ និង​ទាន់​ពេល​វេលា​ ជៀស​វាង​ការ​ស្តី​បន្ទោស​ ឬ​ដាក់​ទណ្ឌ​កម្ម​ដល់​អ្នក​មាន​បញ្ហា​ ដោយ​យើង​គិត​ថា​គេ​បាន​ប្រព្រឹត្ត​កំហុស​ ឬ​ការ​ខុស​ឆ្គង​អ្វី​មួយ​​ ដែល​ជា​ភាព​អាម៉ាស​សម្រាប់​គ្រួសារ​និង សហគមន៍ ឬ​ជា​ការ​អាម៉ាស់​សម្រាប់​ខ្លួន​គេផ្ទាល់​។

ក្រុម​គ្រួសារ​គប្បី​ព្យាបាល និង​ឃ្លាំ​មើល​អ្នកជំងឺ​ជាប្រចាំ​ ព្រោះ​អ្នក​ជំងឺ​អាច​គិត​ខុស​ ហើយ​អាច​ធ្វើ​ទុក្ខ​ទោស​ចំពោះ​ខ្លួន​ឯង​បាន (ធ្វើ​អត្ដ​ឃាត​) ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​។

ត្រូវ​យក​វត្ដុ​ ឬ​របស់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ចេញ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដូច​ជា​ខ្សែ​ កាំ​បិត​ កន្ត្រៃ​ ឬ​កាំ​ភ្លើង​ជា​ដើម ដើម្បី​បង្ការ​កុំ​អោយ​គេ​សម្លាប់​ខ្លួន​។

គប្បី​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​នូវ​រឿង​រ៉ាវ​របស់​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​ឱ្យ​គេ​និយាយ​បាន​ហូរ​ហែ​អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​គេ​ធ្លាក់​ទឹក​ចិត្ត​។

លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ជំងឺ​បញ្ចេញ​អារម្មណ៍​សោក​សៅ​របស់​គេ​ ដូច​ជា​បើ​នៅ​ពេល​គេ​យំ​ ត្រូវ​ទុក​ឱ្យ​គេ​យំ​ឱ្យ​អស់​ចិត្ត​។

ត្រូវ​ពោល​ពាក្យ​លួង​លោម​ និង​លើក​ទឹក​ចិត្ត​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ការ​គោរប​ជឿ​ជាក់​ចំពោះ​ខ្លួន​ឯង​ ដោយ​យល់​ថា ខ្លួន​ជា​មនុស្ស​មាន​តម្លៃ​។

  1. ថា ចាន់រ៉ា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2011 ម៉ោង 2:48 នាទី (ល្ងាច)

    តើខ្ញុំអាចសួរជាសំនួរបានឬទេ?
    ខ្ញុំចង់សួរអំពីអាជ្ញាធរព្រះវិហារតើមានរចនាសម្ព័ន្ធដូចម្តេចខ្លះ? មានសមត្ថកិច្ចទៅលើអ្វីខ្លះ? មានការិយាល័យនៅឯណា?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2011 ម៉ោង 12:21 នាទី (ល្ងាច)

      សូម​ទោស​ផង!!
      ខ្ញុំ​មិន​ដឹង​ច្បាស់​អំពី​អាជ្ញា​ធរ​ព្រះ​វិហារ​ទេ តែ​សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ទៅ​កាន់​វែប​សាយ http://www.preahvihearauthority.org/

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: