បាត់បង់ពេលវេលា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ពេលវេលា​តែងតែ​ទៅមុខ​ជានិច្ច ពេលវេលា​វា​មិនអាច​ត្រឡប់ក្រោយ ឬក៏​ឈប់​នៅ​នឹង​ថ្តល់​មួយកន្លែង​បានទេ ។ ដូចជា​ជីវិត​របស់​មនុស្ស សត្វ គឺ​តែងតែ​វិ​វ​ឌ្ឍ​ទៅមុខ ដោយសារតែ​ពេលវេលា ។

ប្រសិនបើ​ខ្ញុំ​អាចរ​ស់បាន​ដល់​អាយុ ៩០ឆ្នាំ​គឺ​ខ្ញុំ​មាន​រយៈពេលរ​ស់បាន ៧៨៨,៤០០ម៉ោង គឺ​យក ២៤ម៉ោង ´ ៣៦៥ ថ្ងៃ ´ ៩០ឆ្នាំ គឺ​ស្មើនឹង ៧៨៨,៤០០ម៉ោង គឺ​វា​ពិតជា​តិច​ណាស់​សម្រាប់​ខ្ញុំ ។ ឥឡូវនេះ​ខ្ញុំ​មាន​អាយុ២០ឆ្នាំ​ហើយ តើ​ខ្ញុំ​សល់​ពេលវេលា​ប៉ុន្មាន​ម៉ោង​ទៀត​សម្រាប់​រស់នៅ?

តើ​ពេលវេលា​គឺជា​អ្វី? តើ​អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​ការប្រើប្រាស់​ពេលវេលា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក? តើ​ប្រើ​វា​ឱ្យមាន​ប្រយោជន៍​សម្រាប់​ជីវិត​របស់​អ្នក​ដែរឬទេ?

ខ្ញុំ​គិតថា​ពេលវេលា​គឺ​ពិតជា​ខ្លី​មែនទែន សម្រាប់​ដំណើរ​ជីវិត​របស់​មនុស្ស សត្វ… ពេលវេលា ១នាទី​គឺមាន​តម្លៃ​ខ្លាំងណាស់ ព្រោះ​វេលា​អាច​កែប្រែអ្វីៗគ្រប់យ៉ាង​បាន​ទាំងអស់ ។ កាលពីមុន​ខ្ញុំ​មិន​យល់​អ្វី​អំពី​ពេលវេលា គិតថា​វា​យូរណាស់​សម្រាប់​ខ្ញុំ គ្មាន​ប្រយោជន៍ គិត​ចង់​ឱ្យតែ​ពេលវេលា​ដើរ​ឱ្យ​លឿន​ទៅមុខ នេះ​គ្រាន់តែ​ជា​គំនិត​ដ៏​ល្ងង់ខ្លៅ មិន​យល់​តម្លៃ​នៃ​វេលា​ទាល់តែសោះ ។ ខ្ញុំ​តែងតែ​ចំណាយពេល​ឥតប្រយោជន៍ គ្មាន​បានការ សម្រាប់​ខ្លួនឯង និង​ពិភពលោក ។

ជាការ​ពិតណាស់​ប្រសិនបើ​យើង​ចំណាយពេល​ឥតប្រយោជន៍ គឺ​យើង​កំពុងតែ​ប្រើប្រាស់​រយះពេល​នៃ​ដំណើរ​ជីវិត​របស់​យើង​ចោល​ទទេ ដោយ​មិនបាន​ស្វែងរក​នូវ​ចំណេះដឹង ឬក៏​បង្កើត​នូវ​អ្វីដែលថ្មីៗសម្រាប់​ខ្លួនឯង និង​សង្គម ។ ប្រសិនបើ​យើង​ចេះ​គ្រប់គ្រង​ពេលវេលា​បានល្អ នោះ​ដំណើរ​ជីវិត​ក៏​នឹងធ្វើ​ដំណើរ​រលូន​ទៅតាម​ការចេះ​កំណត់​ពេលវេលា​ឱ្យបាន​ច្បាស់លាស់ និង​ការ​ស្គាល់​តម្លៃ​របស់​វា ការចេះ​សន្សំសំចៃ​ពេលធ្វើ​ឱ្យ​យើង បាន​ចំណេញ​ជាច្រើន ៕

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2011 ម៉ោង 2:22 នាទី (ល្ងាច)

    ពិតជាល្អមែន

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: