ទំព័រដើម > ចែករំលែក​បន្តគ្នា​, ចំណេះ​​ទូទៅ, ចំណេះដឹង, សង្គម > ឥរិយាបទរបស់សិស្សក្នុងការរៀនសូត្រនៅមធ្យមសិក្សាទុតិយភូមិ

ឥរិយាបទរបស់សិស្សក្នុងការរៀនសូត្រនៅមធ្យមសិក្សាទុតិយភូមិ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​កុម្ភៈ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

( ករណីសិក្សានៅសាសាវិទ្យាល័យ ពង ទឹក )

. សេចក្តីផ្តើម

ព្រះរាជាណាចក្រកម្ពុជាធ្លាប់ជួបប្រទះនិងទទួលរងមហាវិនាសកម្មដ៏ធ្ងន់ធ្ងរបង្កឡើង ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យប្រជាជន យុវជន កុមារបានបាត់បងសិទ្ធិ ជាមនុស្សជាពិសេសការអប់រំនិងត្រូវបានគេបង្ខំឲ្យធ្វើការងារយ៉ាង​ទម្ងន់រស់នៅយ៉ាង​សែន​វេនា​រងនូវទារុណកម្មនិងការកាប់សម្លាប់ដោយអយុតិ្តធម៌អស់អស់រាប់លាននាក់។ ក្រោយថ្ងែ ៧ មករា​ ឆាំ្ន ១៩៧៩ វិស័យផ្សេងៗត្រូវបានគេយកចិត្តទុកដាក់ជាពិសេសវិស័យអប់រំពី​សំ​ណាក់​​​​​​​ រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល និងសា្ថបន័សង្គមស៊ីវិល ។ “​ ការអនុ​វត្តន៍​ផែន​ការ​យុទ្ធសាស្រ្តវិស័យអប់រំកំពុងតែរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រឬ គំលាតនៃ​ការ​អប់រំ ។​នេះជាសេចក្តីថ្លែងការណ៍នៅក្នុងផែនការអភិវឌ្ឍជាតិ ២០០៦‑២០១០។​ ជាការពិត​ណាស់​ប្រពន្ធ័អប់រំនៅប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់​ក្នុងការបន្ថយ​ភាពក្រីក្រ។លើស​ពី​​នេះ​ទៅ​​​​ទៀត​វិស័យអប់រំជាផ្នែកដ៏សំខាន់មួយដែលជំរុញឲ្យប្រទេសកម្ពុជា អាចធ្វើ​សមាហ​រណ​កម្ម​ជា​មួយប្រទេសនៅក្នុងតំបន់ ក៏ដូចជាបណ្តាលប្រទេសលើសាកល​លោក​ផង​ដែរ ។ រាជ​រដ្ឋា​ភិ​បាល​កម្ពុជាក៏ដូច ជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន​បានចាត់ទុកវិស័យអប់រំជាគន្លឹះនៃការ

អភិវឌ្ឍន៍​ធនធា​នមនុស្សនិងជំនាញដែលធ្វើឲ្យប្រជាពល​​​​រ​​ដ្ឋមានសមត្ថភាព អាចប្រកបរបរ​​ចិញ្ចឹម​ជីវិត​ បាន​យ៉ាង​ស្រួល ( AD​B 1996 )។

. មូលហេតុនៃការសិក្សាសា្រវជា្រវ ( កំណត់បញ្ហា )

យើងដឹងហើយថាប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ជាពិសេសវិស័យ អប់រំព្រោះថាវាជាគន្លឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមជាតិ ហើយបច្ចុប្បន្ននេះវាបានក្លាយ ជាបញ្ហាមួយសំខាន់បំផុតដែលកំពុងតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិ បាល នឹងមានអង្គការអរន្តជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសធម៌ជាច្រើនធ្វើការអនុ វត្តន៍នូវកម្មវិធីដើម្បីកែប្រែកម្រិតនៃការអប់រំ ហើយជាលទ្ធផលយើងឃើញថាវិស័យអប់រំមាន​ការកែប្រែបណ្តើរៗទៅរកស្ថានភាពមួយដែលល្អប្រសើរ។ ជាមួយគា្ននេះដែរនៅក្នុង ( ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០០៦២០១០ ) នៅក្នុងចំណុច .៩១ ស្តីអំពីយុទ្ធសាស្រ្តចំបងៗ​និងសកម្មភាពសំខាន់ៗ​របស់វិស័យអប់រំដើម្បីសម្រេចគោលដៅទាំងនេះនិងគោលដៅផ្សេងៗ ទៀតរួមមានៈ

  • បង្កើនចំនួនគ្រូបង្រៀនទាំងគ្រូប្រុសនិងគ្រូស្រីនៅគ្រប់កម្រិតសិក្សាទាំងនោះដើម្បីលើក

កម្ពស់ផលធៀបសិស្ស‑គ្រូ សមាមាត្របុគ្គលិកសិក្សាស្រីជាពិសេសការផ្តល់ប្រាក់លើ​ក

ទឹកចិត្តសម្រាប់ការបំពេញការងារនៅតំបន់ដាក់ស្រយោល និង តំបន់ជួបការ​លំបាក។

  • ធានាគុណភាពនៃការអប់រំតាមរយៈការកែលម្អការផ្តល់នូវសៀវភៅសិក្សា សម្ភារៈសិក្សា បរិក្ខារអប់រំ បណ្ណាល័យ និង បន្ទាប់ពិសោធន៍។
  • កាត់បន្ថយបន្ទុកចំណាយរបស់សិស្សក្រីក្រជាពិសេសសិស្សស្រីតាមរយៈការផ្តល់អាហា‑ រូបករណ៍( នៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ) និងការលុបបំបាត់ការបង់​ប្រាក់ក្រៅផ្លូវការគ្រប់ប្រភេទទៅឲ្យគ្រូ………។ ទទ្ទឹមនឹងនេះការអប់រំនៅពេលបច្ចុប្បន្ន

នៅមានការខ្វះខាតសម្ភារៈមួយចំនួនដូចជា សៀវភៅសិក្សា ខ្វះខាតនូវគ្រូបង្រៀន និង​បរិក្ខារសិក្សា និង ជីវិភាពគ្រូសាររបស់គ្រូផ្ទាល់ក្រីក្រ កត្តាទាំងអស់​ដែលធ្វើឲ្យគុណ ភាព​នៃ​ការអប់រំនៅមានកម្រិតទាប។

.  គំរោងនៃការសិក្សាស្រាវជា្រវ

. សំណួរនៃការស្រាវជា្រវ

ដើម្បីឲ្យការសិក្សាស្រាវជ្រាវនេះកាន់តែស៊ីជំរៅយើងត្រូវស្វែងយល់នូវសំណូរស្រាវជា្រវ មួយចំនួនដូចខាងក្រោម៖

o  តើសិស្សដែលរៀននៅមធ្យមសិក្សាទុតិយភូមិរំលឹកមេរៀននៅផ្ទះដោយរបៀបណាខ្លះ?

o  នៅពេលសិក្សាតើពួកគេមានអាកប្បកិរិយាបែបណាខ្លះ?

o  តើមានកត្តាអ្វីខ្លះដែលជះឥទ្ធិពលទៅលើឥរិយាបថនៃការសិក្សារបស់ពួកគេ ?

. គោលបំណងនៃការសិក្សា

នៅការសិក្សាស្រាវជ្រាវនេះដែរក្រុមខ្ញុំមានគោលបំណងសំខាន់ៗដូចជាៈ

o ​ ចង់ដឹងពីទំលាប់របស់សិស្សក្នុងការសិក្សានៅសាលារៀន។

o  ចង់ដឹងពីទំលាប់របស់សិស្សក្នុងការមករៀន។

o  ចង់ដឹងពីទំលាប់របស់សិស្សក្នុងការសិក្សានៅផ្ទះ។

. សម្មតិកម្ម ( Hypothese )

o   ការគោពរវិន័យសាលារបស់សិស្សធ្វើឲ្យសិស្សក្លាយជាសិស្សល្អ ។

២.៤  វិធីសាស្រ្តស្រាវជា្រវ

ក្នុងការសិក្សាស្រាវជ្រាវនេះក្រុមខ្ញុំបានប្រើវិធីសាស្ត្របែបបរិមាណវិស័យដែលធ្វើតាម Structure interview ដើម្បីប្រមូលទិន្នន័យដែលយើង​ទទួលបានតាមរយៈបង្កើតជា​បញ្ជីសំ​នួរ

ចុះទៅសំភាសន៍សាកសួរដោយផ្ទាល់នៅសាលាវិទ្យាល័យ ពង ទឹក ។

នៅក្នុងកំរងបញ្ជីសំណួរយើងបានបែកចែកជាផ្នែកសំខាន់ៗដូចជា៖

o   ព៌ត័មានទូទៅ

o   ទំលាប់របស់សិស្សក្នុងការសិក្សានៅសាលារៀន។

o   ទំលាប់របស់សិស្សក្នុងការសិក្សានៅផ្ទះ។

o   ទំលាប់របស់សិស្សក្នុងការមករៀន។

រយៈពេលនៃការធ្វើសំភាសន៍យើងបានសុំការអនុញ្ញតធ្វើការសំភាសន៍ទៅតាមកំរង

បញ្ជីសំណួរដោយចំនាយពេល ៥ ទៅ ៧នាទី សម្រាប់មនុស្សម្នាក់ដើម្បីទទួលបា​នទិន្នន័​យ ។

យើងធ្វើលើតែចំពោះសិស្សនៅសាលាវិទ្យាល័យ ពង ទឹក ។

. ការជ្រើសរើសសំណាក

ការជ្រើសរើសសំណាកក្នុងការស្រាវជា្រវនេះក្រុមខ្ញុំបានប្រើប្រាស់នូវវិធីសាស្ត្រតាមបែប Non-probability ដោយជ្រើសរើសសំណាកតាមបែប Purposive Sampling ដែល​មាន​ចំនួនសំណាក់ ១០០ នាក់បានធ្វើការជ្រើសរើស​តែសិស្សថ្នាក់ទី ១០ ថា្នក់ទី១១ និង​ថ្នាក់​ទី១២ ដែលមានចំនួនសំណាក់សម្រាប់ធ្វើការ​សិក្សាស្រាវជ្រាវនេះបានកំណត់ចំនួនត្រឹមតែ ១០០​​នាក់​ ដែលមានទីតាំងស្ថិតនៅក្នុង សង្កត់ពង ទឹក ខណ្ខ័ដងោ្ក រាជធានីភ្នំពេញ លើក​​​ពីនេះ​ទៅ​​ទៀត​ដោយសារតែទីតាំងសាលានេះសិ្ថតនៅក្នុងក្រុងភ្នំពេញក៏​ងាយស្រួលក្នុង​ការ​​ធ្វើ​ដំណើរ និងការចំណាយផ្សេងៗអស់តិចដែលជាមូលហេតុដែលធ្វើឲ្យក្រុមខ្ញុំ​ជ្រើស​រើស​យក​​សា​លា​នេះតែម្តងទៅ ។

. វិធីសាស្រ្តក្នុងការវិភាគទិន្នន័យ

ក្រុមខ្ញុំបានធ្វើការវិភាគតាមកម្មវិធីមួយដែលមានឈ្មោះថា SPSS ( Descriptive Statistic: Frequency, Descriptive, and Multiple response) បន្ទាប់មកយើងធ្វើការ វាយតំលៃ​តាមបែបបរិមាណវិស័យ និងធ្វើការបកស្រាយពិពណ៌នាទៅ​លើលទ្ធផល​ដែលទទួ​ល​បាន។

. ព្រំដែននៃការសិក្សាស្រាវជ្រាវ

៣.៧.១  ពេលវេលានៃការសិក្សាស្រាវជ្រាវ

ដើម្បីឲ្យការសិក្សាស្រាវជា្រវនេះទទួលបានលទ្ធផល និង កាន់តែស៊ី​ជំរៅ​យើង​​បាន​ប្រើ ប្រាស់​​ពេលសម្រាប់ចុះធ្វើការសំភាសន៍អស់រយៈពេលមួយថ្ងែ នៅថែ្ងទី ២៥ ខែ​មិថុនា ឆ្នាំ ២០១០។ចំនែកឯពេលវេលាសំភាសន៍វិញចំនាយអស់រយៈពេល ៤ម៉ោង ចាប់​ពី​ម៉ោង ៨:00 ទៅ ១០: 00 នាទី ពេលព្រឹក នឹងពេលថ្ងែវិញ ចាប់ពីម៉ោង២:០០ទៅ៤:០០នាទី។ ចំពោះអ្នក

ដែលយើងត្រូវធ្វើការសំភាសន៍វិញផ្តោតសំខាន់ទៅលើសិស្សនៅសាលាវិទ្យាល័យ ពង ទឹក។

.. ទីកន្លែងដែលធ្វើការសំភាសន៍

យើងបានធ្វើការកំណត់ទីកន្លែងមួយជាក់លាក់គឺនៅសាលាវិទ្យាល័យ ពងទឹក ។ សាលា

មានទី​តាំងនៅសង្កត់ ពងទឹក ខ័ណ្ឌ​ដងោ្ក រាជធានីភ្នំពេញ ។​ដោយសារការ​សំភាសន៍​បាន​​​​ធ្វើ

ឡើងនៅក្នុងសាលាផ្ទាល់បានផ្តល់នូវភាពងាយស្រួលក្នុងការជ្រើសរើស ហើយយើង បាន​​ជ្រើសរើស យកសិស្ស ចាប់ពីថា្នក់ទី ១០​  ១១ និងថ្នាក់ទី១២តែប៉ុណ្ណោះ។

. ពន្យល់ន័យនៃពាក្យគន្លឹះ

  • ឥរិយាបថៈសំដៅលើការសំដែងចេញឆ្ពោះទៅរកមនុស្ស ឬក្រុមមនុស្ស សា្ថបន័ភាព ឬ​សា្ថបន័ដំណើរការរបស់សង្គមផ្សេងៗក្នុងគោលបំណងបញ្ជក់ពីជំនឿ និង តំលៃវា​មាន​ផល​ប៉ះពាល់ជាវិជ្ជមាន ឬ អវិជ្ជមាន ឬ ការយល់ព្រម ឬបដិសេធ ដោយយោងទៅ​តាម​ ស្ថាន​ភាព ឬ ដំណើរប្រព្រឹតិ្តរបស់មនុស្ស ( Gordon  Marshall 1985)​ ឥរិយាបថ​មាន​ន័យថា ផ្លូវ ឬនៃឥរិយាបថការ ដេក ដើរ ឈរ អង្គុយ ។

. សារៈសំខាន់នៃការសិក្សាស្រាវជ្រាវ

ការស្រាវជា្រវប្រធាបទនេះពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមវិទ្យា និង សង្គម

រស់នៅនាពេលបច្ចុប្បន្ន។ព្រោះថាការសិក្សាស្រាវជ្រាវនេះ​បានបង្ហាញឲ្យដឹងអំពី​ឥរិយា​បថ​របស់សិស្សនៅមធ្យមសិក្សាទុតិយភូមិ ថាតើពួកគេរៀនយ៉ាងដូចម្តេង  ធ្លាប់រំ​លឹក​មេរៀន​នៅ​​​ផ្ទះ​​ដែរទេ តើពួកគេយកចិត្តទុកដាក់ស្គាប់គ្រួបានកម្រិតណា ?​ ការសិក្សានេះ​​បាន​លាត​ត្រដាង​ពីសា្ថនភាពសិស្សនៅមធ្យមសិក្សាទុតិយភូមិឲ្យយើងដឹងពីរបៀបរៀនរបស់សិស្សនៅ ផ្ទះនៅ

សាលារៀន និងពីមួលហេតុដែលធ្វើឲ្យពួកគេអវត្តមាន ឬមករៀនយឺត ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវ

៣.១ ចំនួនសិស្សដែលបានយកមកសិក្សា

តារាងទី១  ចំនួនសិស្សប្រុស និងសិស្សស្រី

ភេទ ចំនួន ភាគរយៈបានការ
ស្រី ៦៣ ៦៣
ប្រុស ៣៧ ៣៧
សរុប ១០០ ១០០

តារាងទី២ ចំនួនសិស្សតាមថ្នាក់

ថា្នក់ ចំនួនសិស្ស ភាគរយៈ បានការ
ថ្នាក់ទី១០ ៣១ ៣១
ថា្នក់ទី១១ ២៩ ២៩
ថ្នាក់ទី១២ ៤០ ៤០
សរុប ១០០ ១០០

៣.២ ការមករៀនយឺតរបស់សិស្ស

ក្រាបទី១ ការមករៀនយឺតរបស់សិស្ស

តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្សនៅកម្រិត​មធ្យម សិក្សាទុតិយភូមិតំរូវឲ្យចូលរៀននៅម៉ោង ៧ព្រឹក។ មិនថាសា្ថប័នណាក៏ដោយវិន័យគឺជា បញ្ហា មួយដ៏សំខាន់ហើយបង្កើតឡើងដើម្បីឲ្យមានការគោរ។ តាមរយៈការសិក្សារបស់ក្រុមខ្ញុំ​នៅ វិទ្យាល័យ ពង ទឹក បានបង្ហាញថាសិស្សដែលបានមកយឺតមានចំនួន ៧៧% រី​ឯសិស្សមិនមក

យឺតសោះមានចំនួន ២៣% តែទោះជាយ៉ាងណាក៏ដោយការមករៀនយឺតនេះមិនថាពួកគេ ខុសទាំងស្រុងនោះទេ ។ ពួកគេអាចមានមូលហេតុផ្សេងៗជាច្រើនទៀតដែលបណា្តលឲ្យពួក

គេមករៀនយឺត។

៣.៣  កម្រិតនៃការមករៀនយឺត

ក្រាបទី២ កម្រិតនៃការមករៀនយឺតរបស់សិស្ស

ការមករៀនយឺតរបស់សិស្សពិតជាជះឥទ្ធិពលទៅលើគុណភាពនៃការសិក្សារបស់សិស្ស

ជាពិសេសនៅពេលសិស្សមករៀនយឺតពេកអាចធ្វើឲ្យពួកគេរៀនមិនទាត់គេហើយ ឈាន​​ដល់​ការបោះបង់ការសិក្សា​ ក៏មានដូចនេះការត្រួតពិនិត្យការ​មករៀនយឺតរបស់សិស្ស​​ពិត​ជាកត្តា

មួយហើយក៏មានសារសំខាន់សម្រាប់ពង្រីងគុណភាពនៃការសិក្សា​របស់សិស្ស ។ តាមរយៈ​កា្រប​នេះបានបង្ហាញថាក្នុងចំណោមសិស្ស ៧៧នាក់ ធ្លាប់មក​រៀនយឺត​នោះ​មាន​សិស្ស ៦៨%​ដែល​បានមករៀនយឺតញឹកញាប់ យ៉ាងណាមិញមានសិស្ស ៧% ដែល​បាន​ឆ្លើយថា មករៀន​យឺត​ម្តងម្តាល និង ២% មករៀនយឺតរាល់ថ្ងែ ។

៣.៤  មូលហេតុនៃការមករៀនយឺត

តារាងទី៣ មូលហេតុនៃការមករៀនយឺតរបស់សិស្ស

មូលហេតុនៃការមករៀនយឺត ចំនួនសិស្ស ភាគរយៈបានការ
ផ្ទះឆ្ងាយពីសាលា ២៧ ៣៥.១
ជួយធ្វើការងារផ្ទះ ៤៥ ៥៨.៤
រងចាំមិត្តភក្រ័មកជាមួយគ្នា ១.៣
ម៉ូតូខូច ២.៦
មានបញ្ហាតាមផ្លូវ ២.៦
សរុប ៧៧ ១០០

ដូច្នេះយើងបានដឹងថាការមករៀនយឺតរបស់សិស្សនៅមធ្យមសិក្សាទុតិយភូមិយើងមិន​អាចទំឡាក់កំហុសមកលើពួកគេទាំងស្រុងនោះទេ ។ មូលហេតុផ្សេងៗមួយចំនួនដែល

ប​ណា្តលពួកគេមករៀនយឺតមានដូចជា ពួកគេមួយចំនួនជួយការងារផ្ទះ ឬ មួយចំនួនទៀតនៅ

ឆ្ងាយពីសាលា ចាំមិត្តភក្រ័ ម៉ូតូខូចតាមផ្លូវជាដើម។ ដូចដែលបានឃើញថានៅក្នុងតារាងនេះ ដែលមកពីការលទ្ធផលនៃការស្រាវជា្រវ សិស្សចំនួន ៤៥នាក់ សើ្ននឹង ៥៨.៤% ដែល​ពួក​គេ​មក​រៀនយឺតដោយសារតែជួយ ធ្វើការងារផ្ទះចំណែក ៤៥.១% ដោយសារតែ​ផ្ទះរបស់​ពួកគេ​នៅឆ្ងាយពីសាលា ។

៣.៥ ការមិនចូលរៀនរបស់សិស្សនៅមធ្យមសិក្សាទុតិយភូមិ

ក្រាបទី៣ សិស្សដែលធា្លប់គេចសាលា និងមិនធា្លប់

តាមក្រាបខាងលើបានបង្ហាញឲ្យឃើញថាសិស្សដែលបានគេចសាលាមានចំនួន ៥៤% ក្នុងចំណោម ១០០នាក់ ដែលបានចូលរួមសំភាសន៍ ចំណែកឯសិស្ស មានចំនួន ៤៦%ដែល​បាន​​មករៀនបានទៀងទាត់។

៣.៦  កម្រិតនៃការមិនចូលរៀន

ក្រាបទី៤ កម្រិតនៃការមិនចូលរៀនរបស់សិស្ស

ក្រាបខាងលើបានបង្ហាញថា សិស្សដែលមិនបានចូលរៀនម្តងម្តាលមានចំនួន ៥២% ​ចំណែកឯសិស្សដែលមិនចូលរៀនញឹកញាប់មានចំនួន២%  ចំណោមសិស្ស៥៤នាក់។

៣.៧ ការរំលឹករៀននៅផ្ទះ

ក្រាបទី៥ ការរំលឹកមេរៀននៅផ្ទះរបស់សិស្ស

ដោយហេតុថាគ្រួសារមួយចំនួនគាត់បានទុកពេលវេលាច្រើនដើម្បីកូនៗរបស់​ ពួក​គាត់​មានឳកាសរំលឹកមេរៀន ឬ ធ្វើលំហាត់ផ្សេងៗតែគ្រួសារខ្លះទៀតមានការងារច្រើនមិនបាន​​​ទុក​ពេលវេលាសម្រាប់កូនៗរបស់ពួកគេក្នុងការរំលឹកមេរៀន។ ហេតុដូច្នេះហើយសិស្ស មាន​ឳកាស​ច្រើនដើម្បីរំលឹក នឹងធ្វើលំហាត់ផ្សេងៗសិស្សខ្លះគ្មានឳកាសក្នុងការរំលឹកមេរៀន ឬ ​ធ្វើ​អី្វ​ផ្សេងៗទៀត ។ជាក់ស្តែងតាមលទ្ធផលនៃការសំភាសន៍ទៅលើសិស្ស១០០នាក់ បានបង្ហាញ​ឲ្យយើងដឹងថាពួកគេមានទំលាប់រំលឹកមេរៀន និង ធ្វើលំហាត់ផ្សេងៗនៅក្នុងផ្ទះគ្រប់ៗគ្នា។ លទ្ធ​​​ផលនៃការស្រាវជា្រវបានបង្ហាញថា សិស្សចំនួន ៤៩% ដែលបានរំលឹកមេរៀននៅផ្ទះរាល់​ថ្ងៃ នឹង សិស្ស ៥១%ទៀតមិនបានរំលឹកមេរៀននៅផ្ទះរាល់ថ្ងៃទេ។

៣.៨ មូលហេតុនៃការរំលឹកមេរៀននៅផ្ទះ

តារាងទី៤ មូលហេតុនៃការរំលឹកមេរៀននៅផ្ទះមិនរាល់ថ្ងៃ

មូលហេតុ ចំនួនសិស្ស ភាគរយៈបានការ
មិនចង់រៀន ១១.៨
ទៅដើរលេងជាមួយមិត្តភក្រ័ ១៧ ៣៣.៣
មេរៀនពិបាកពេក ២៨ ៥៤.៩
សរុប ៥១ ១០០

តារាងទី៥ មូលហេតុនៃការរំលឹកមេរៀននៅផ្ទះរាល់ថ្ងៃ

មូលហេតុ ចំនួនសិស្ស ភាគរយៈបានការ
ចង់រៀនពូកែ ៤៦ ៩៣.៩
ឪពុកម្តាយស្តីឲ្យ ៦.១
សរុប ៤៩ ១០០

មានមូលហេតុផ្សេងៗគ្នាជាច្រើនដែលធ្វើឲ្យសិស្សទាំងអស់នោះព្រងើយក​ណ្តើយ ក្នុងការរំលឹកមេរៀននៅផ្ទះ។កត្តាទាំងអស់នោះរួមមានមេរៀនពិបាក រវល់ការងារផ្ទះ ជាដើម។ តាមការស្រាវជា្រវបានបង្ហាញថាក្នុងចំណោម ៥១% នៃសិស្សដែលរំលឹកមេរៀននៅផ្ទះមិន​រាល់ថ្ងៃ មានសិស្សជាងពាក់កណ្តាលដែលស្មើរនឹង ៥៤.៩% ដោយសារតែមេរៀនពិបាក។ ក្នុង​ចំណោ​មសិស្ស ៤១% នៃសិស្សដែលរំលឹកមេរៀននៅផ្ទះរាល់ថ្ងែ មានសិស្ស៩៣.៩% ព្រោះពួកគេចង់រៀនពូកែ ។

៣.៩ មេរៀនដែលសិស្សបានរំលឹកនៅផ្ទះ

ក្រាបទី៦ មេរៀនដែលសិស្សរៀននៅផ្ទះ

ទោះបីជាកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជាតំរូវឲ្យ​សិស្ស​​រៀនមុខវីជា្ជច្រើននៅក្នុងមធ្យមសិក្សាទុតិយភូមិក៏ដោយ តែក្នុងនោះមានផ្នែកវិទ្យា

សាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ។ ហេតុនេះហើយឲ្យទាន់នឹងកម្មវិធីសិក្សា​​របស់សាលា​ដាក់

ឲ្យ​ សិស្សទាំងអស់នោះត្រូវតែរំលឹកមេរៀនដើម្បីត្រៀមប្រឡង ។​​ ហើយយើងឃើញថា សិស្ស​​​​​​​​ទាំងអស់​នោះ​សុទ្ធតែបានរៀនស្ទើរតែគ្រប់មុខវិទ្យាទាំងអស់ដែលពួកគេបានរៀននៅសាលា។

តែគួរឲ្យចាប់ អារម្មណ៍ក្នុងចំណោមសិស្សទាំងអស់នោះមានសិស្សចំនួន ៧២% ដែល​បាន​ឆ្លើយ​ថាពួកគេ រៀនដែលរៀនភាសាខ្មែរច្រើនជាងគេ ។

៣.១០ មូលហេតុសិស្សចូលចិត្តរំលឹកមុខវិជ្ជានេះជាងគេនៅផ្ទះ

តារាងទី៦  មូលហេតុដែលសិស្សចូលចិត្តរំលឹកមុខវិជា្ជនេះជាងគេ

មូលហេតុ ចំនួនសិស្ស ភាគរយៈបានការ
ងាយស្រួលរៀន ២០ ២០.២
ឪពុកម្តាយបង្ខំ ២.០
ជាមេរៀនដែលចូលចិត្ត ៧៣ ៧៣.៧
ជាមេរៀនពិបាក ៣.០
ជាមេរៀនមិនចេះ ១.០
សរុប ៩៩ ១០០

កត្តាស្តាប់គ្រូពន្យល់ជាកត្តាមួយដ៏សំខាន់ជាងនេះទៅទៀតនោះកត្តាដែលរំលឹកមេរៀន

នៅផ្ទះក៏ជាកត្តាសំខាន់មួយដែរ ​​ពីព្រោះសិស្សដែលបានរំលឹកមេរៀននៅផ្ទះភាគច្រើនដើម្បី

ឲ្យ​​រៀនពូកែ ជាងសិស្សដែលពុំបានរំលឹកមេរៀននៅផ្ទះបន្ថែមនៅកម្រិតនៃការចង់ចាំពួក គេឲ្យ​កាន់តែល្អប្រសើរឡើង។ ដូចេ្នះតារាងនេះបានបង្ហាញថា មានសិស្សចំនួន ៧៣.៧% បាន រំលឹកមេរៀនដែលពួកគេចូលចិត្តជាងមូលហេតុផ្សេងៗទៀតគឺមានភាគរយៈតិចតួច​ប៉ុណ្ណោះ។

៣.១១ រយៈពេលនៃការរំលឹកមេរៀននៅផ្ទះ

តារាងទី៧ រយៈពេនៃការរំលឹកមេរៀននៅផ្ទះរបស់សិស្ស

រយៈពេលរំលឹកមេរៀន ចំនួនសិស្ស ភាគរយៈបានការ
តិចជាង ៣០នាទី ១៩ ១៩.២
៣០ ទៅ ៦០ នាទី ៥៧ ៥៧.៦
ច្រើនជាង​៦០ នាទី ២៣ ២៣.២
សរុប ៩៩ ១០០

ថ្វីត្បិតតែសិស្សដែលរៀននៅមធ្យមសិក្សាទុតិយភូមិទាំងអស់នោះមានទំលាប់ល្អក្នុង

ការរំលឹកមេរៀននៅផ្ទះក៏ដោយ ក៏ពួកគេទាំងអស់នោះមានរបៀបរៀននិងចំណូលចិត្តរៀន

ផេ្សងៗគា្ន​។​ជាក់ស្តែងតាមលទ្ធផលបានបង្ហាញថាសិស្សចំនួន៥៧.៦%ដែលបាន​​រំលឹក​​មេ​រៀន​ពី ៣០ ទៅដល់ ៦០នាទី ហើយនឹងសិស្សដែលតិចជាង ៣០នាទី មានចំនួន ១៩.២%​ដោយ

ឡែកសិស្សចំនួន ២៣.២% រំលឹកមេរៀនច្រើនជាង ៦០នាទី។

៣.១២ ការស្កាប់គ្រូពន្យល់មេរៀន

ក្រាបទី៧  ការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់របស់សិស្ស

ជាការពិតការសិក្សារបស់សិស្សមានការរីកចំរើនក៏អាស្រ័យលើគ្រូបង្រៀនផងដែរ។ តែទទ្ទឹមនឹងនោះកត្តាដែលរឹតតែសំខាន់ទៅទៀតនោះគឺការខិតខំរៀនសូត្ររបស់សិស្សដូចជា ការខំប្រឹងស្តាប់គ្រូពន្យល់មេរៀនជាដើម។ តាមក្រាបនេះបានបង្ហាញថាមានចំនួន៦៧% ខិតខំ យកចិត្តទុកដាក់សា្តប់គ្រូពន្យល់នៅក្នុងថា្នក់។ ដោយឡែកមានសិស្ស ២៦%ស្តាប់គ្រូដែរតែមិន​យកចិត្តទុកដាក់។លទ្ធផលនេះបានបង្ហាញ ឲ្យដឹងថាថ្វីត្បិតតែមានសិស្សមួយ​ចំនួននោះ​ដែល​​​មិនសូវយកចិត្តទុកដាក់សា្តប់គ្រូពន្យល់នៅក្នុង​ថា្នក់ក៏ដោយតែមានសិស្សភាគច្រើននៅក្នុង​ថ្នាក់បាន​ខិត​ខំប្រឹងសា្តប់គ្រូពន្យល់ដោយយកចិត្តទុក​ដាក់។

៣.១៣ កម្រិតនៃការយល់មេរៀន

ក្រាបទី៨ កម្រិតនៃការយល់មេរៀនរបស់សិស្ស

តាមលទ្ធផលបានឲ្យយើងដឹងថាមានសិស្សភាគច្រើនបានយកចិត្តទុកដាក់សា្តប់​គ្រូ​ពន្យល់ ។ ជាការពិតណាស់តាមលទ្ធផលបានបង្ហាញនៅក្នុងក្រាបនេះក្នុងចំណោម សិស្ស ១០០នាក់ មានសិស្សត្រឹមតែ២% ប៉ុណ្ណោះដែលមិនយល់មេរៀនសោះ ចំណែកឯសិស្ស ភាគ ច្រើនគឺរហូតដល់ ៦១% បានឆ្លើយថាពួកគេយល់មេរៀនបានមធ្យម។

៣.១៤ កម្រិតនៃការសួរសំណួរទៅគ្រូនូវពេលមិនយល់មេរៀន

ក្រាបទី៩ កម្រិតការសួររបស់សិស្សទៅគ្រូ

នៅពេលគ្រូពន្យល់មេរៀនមានសិស្សខ្លះមានការងើងឆ្ងល់មិនយល់មេរៀនមានសិស្សខ្លះ សុំលោកគ្រូឲ្យពន្យល់បន្ថែម ចំណែកសិស្សខ្លះទៀតមិនបានសុំឲ្យគ្រូពន្យល់បន្លែម​ទៀត ។ តាម​​​​​​ទិន្ធន័យបានបង្ហាញថា សិស្សដែលសុំគ្រូឲ្យជួយពន្យល់មេរៀនបន្លែម ម្តងម្តាលមានចំនួន រហូតដល់ ៦៣%​ចំណែកឯសិស្សដែលសុំគ្រូឲ្យជួយពន្យល់មេរៀនបន្លែម ញឹកញាប់​មាន​២១% រីឯសិស្សដែលមិនសួរ មានចំនួន៩%ហើយសិស្សដែលសួររាល់ពេលមាន ៧%។តាមលទ្ធផ​ល​នេះបានបង្ហាញថាសិស្សភាគច្រើន មិនមានភាពក្លាយគ្រប់គ្រាន់ដើម្បីជជែក​វែកញែក​ជាមួយ​លោកគ្រូ និងអ្នកគ្រូឡើយ។

. សនិ្នដា្ឋន និង អនុសាសន៍

នៅក្នុងប្រទេសកម្ពុជាបច្នុប្បន្ននេះប្រព័ន្ធអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អង្គ​ការ​​សង្គមស៊ីវិលបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងព្រោះយើងដឹងហើយថាវិស័យដ៏ សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាធនធានមួយដ៏សំខាន់នៅក្នុងការរួម​ចំណែកអភិវឌ្ឍន៍ជាតិ ។ចំពោះរាជរដ្ឋាភិបាលកម្ពុជាវិញវិស័យអប់រំជាវិស័យមួយក្នុងវិស័យ អទិភាពទី១ នែយុទ្ធសាស្រ្តចតុកោណដែលបានជំរុញវិស័យអប់រំកាន់តែប្រសើរឡើង។តែអ្វី ដែលគួឲ្យយកចិត្តទុកដាក់នោះគឺឥរិយាបថរបស់សិស្សជាកត្តាមួយយ៉ាងសំខាន់ដែលទាត់ទង និងលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមខ្ញុំ ។ តាមការស្រាវជា្រវបានបង្ហាញឲ្យឃើញថាសិស្ស ភាគច្រើននៅមធ្យមសិក្សាទុតិយភូមិមានទំលាប់រៀននៅផ្ទះស្ទើរគ្រប់ៗគ្នាហើយតែពួកគេភាគ ច្រើនរៀនរយៈពេលរហូតដល់មួយម៉ោងទៀតផង។នេះបង្ហាញពីការខិតខំប្រឹងប្រែងមួយរបស់ពួកគេ។សិស្សទាំងអស់នោះរៀនស្ទើរតែគ្រប់មុខវិជា្ជទាំងមុខវិជ្ជា វិទ្យាសាស្រ្តពិត និង វិទ្យាសា​ស្រ្តសង្គម។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះគឺភាគច្រើននៃសិស្សគឺរហូតដល់ ៧២%គឺទំលាប់ មើលមេរៀនភាសាខ្មែរ ។ ចំពោះការមករៀនវិញមិនមានសិស្សច្រើនទេដែលគេចសាលាប៉ុន្តែ សិស្សភាគច្រើនទំលាប់មកសាលាទាន់ពេលវេលា។តាមការសិក្សាស្រាវជា្រ​វបានបង្ហាញថា មានសិស្សចំនួន ​៧៧% ដែលធ្លាប់បានមកសាលារៀនយឺតតែទោះជាយ៉ាងក៏យើងឃើញ មាន ភាពអវិជ្ជមានក៏ពិតមែនក៏ពួកគេនៅក្នុងថា្នក់រៀនបានខិតខំប្រឹងប្រែងស្តាប់ពន្យល់ យ៉ាងយក ចិត្តទុកដាក់ហើយជាលទ្ធផលយើងឃើញថាមានសិស្សចំនួន៦១%ដែលយល់មេរៀនបាន​មធ្យម។

ឆ្លងតាមការសិក្សា៖

o   ឪពុកម្តាយគួរតែយកចិត្តទុកដាក់នឹងការសិស្សរបស់កូននៅផ្ទះនិងផ្តល់ពេល

វេលាឲ្យកូនឲ្យបានគ្រប់គ្រាន់ដើម្បីមើលមេរៀន និងជួយជំរុញកូនៗរបស់ពួក​គាត់ខិតខំរៀនសូត្រ។

o   សិស្សខ្លួនឯងគួរតែសា្តប់គ្រូពន្យល់មេរៀននៅពេលគ្រូកំពុងពន្យល់ ឬនៅពេល

កំពុងសិក្សាហើយនៅពេលទំនេរនៅផ្ទះគួរតែព្យាយាមធ្វើស័្វយសិក្សាបន្ថែមទៀតដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន់កាន់តែប្រសើរឡើង។

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែ​មីនា ឆ្នាំ 2011 ម៉ោង 7:46 នាទី (ល្ងាច)

    yeah nice

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: