ទំព័រដើម > គ.អ៊ីនធ័រណិត, E-mail > របៀប​ឆ្លើយ​តប E-mail ដោយ​ស្វ័យ​ប្រវត្តិ

របៀប​ឆ្លើយ​តប E-mail ដោយ​ស្វ័យ​ប្រវត្តិ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ស្ថិត​នៅ​ក្នុង​សម័យ​បច្ចេក​វិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ អ៊ីនធ័រណេត គឺ​ជា​សេវា​កម្ម​មួយ​ដែល​មាន​ការ​ពេញ​និយម​ជា​ទីបំផុត សម្រាប់​មនុស្ស​ទាំង​ឡាយ​នៅ​ទូទាំង​សាកលលោក​ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក​ទងគ្នា ។ ជា​មួយ​នឹង​ប្រព័ន្ធ​ អ៊ីនធ័រណេត​នេះ​ដែរ​យើង​អាច​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​មនុស្ស​ដទៃ​ទៀត​ដែល​នៅ​តំបន់​ឆ្ងាយ​ៗ​បាន​យ៉ាង​ស្រួល​ និង​ឆាប់​រហ័ស​តាម​រយៈ​ អ៊ីម៉ែល ។

ប្រសិន​បើ​យើង​មាន​ការ​រវល់​មិន​អាន​ទៅ​បើក​អ៊ីម៉េល ឬ​មិន​អាច​ផ្ញើសារ​ បាន​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ទៅ​ទើប​អាច​ផ្តល់​ដំណឹង​ទៅ​កាន់​មនុស្ស​ទាង​នោះ​បាន ?
សូម​មើល​វិធីសាស្រ្ត​ខាង​ក្រោម​នេះ​អាច​ជួយ​យើង​​ឆ្លើយ​តប​អ៊ីម៉ែល បាន​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដែល​លោក​អ្នក​រវល់​៖

ក. រៀបឆ្លើយតប​អ៊ីម៉ែល​នៅក្នុង​ Gmail ដោយ​ស្វ័យ​ប្រវត្តិ

ជា​ដំបូង​ចូលទៅ​កាន់ វ៉ែបសាយ របស់ ហ្គូហ្គល ដូចរូបខាងក្រោម៖


បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ​ Gmail ដូច​រូប​ខាង​លើ នៅពេល​នោះ​វា​នឹង​បង្ហាញទំព័រ​មួយ​ទៀតដូច​ខាង​ក្រោម៖

សូមវាយ​ Username និង Password រួច​ចុច​ប៊ូតុង​ Sign in ដូចរូប​ខាងលើ នៅ​ពេល​នោះ​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដូច​រូប​ខាង​ក្រោម៖


នៅ​លើ​ទំព័រ​នេះ សូមយក Mouse ចុច​លើ​ពាក្យ​ Settings ដូចរូប​ខាង​លើ នៅពេល​នោះ​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដូច​រូប​ខាង​ក្រោម៖

នៅ​ត្រង់​កន្លែង​ Vacation responder សូម​យក​ Mouse ចុច​លើ​ពាក្យ​ Vacation responder on រួច​វាយ​បញ្ចូល Subject និង​ Message សម្រាប់​បង្ហាញ​ជូន​ដល់​អ្នក​ដែល​បាន​ផ្ញើ​សារ មក​កាន់​លោក​អ្នក​ឱ្យ​បាន​ដឹង​ រួច​ចុច​លើ​ប៊ូតុង​ Save Changes ដូចរូបខាង​លើ​ជា​ការ​ស្រេច ។

ខ. របៀប​ឆ្លើយតបអ៊ីម៉ែលនៅក្នុង Yahoo ដោយ​ស្វ័យប្រវត្តិ

ជា​ដំបូង​សូម​បើក​វ៉ែបសាយ​របស់​ Yahoo រួច​វាយ Yahoo ID និង Password រួច​ចុច​លើ​ប៊ូតុង Sign in ដូច​រូប​ខាង​ក្រោម៖

ក្រោយ​ពេល​ដែល​បាន​ចុច​លើ​ប៊ូតុង​ Sign In រួច​ហើយ​វា​នឹង​បើ​ទំព័រ​មួយ​ទៀត​ដូច​ខាង​ក្រោម​៖

បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ​ Options រួច​ជ្រើស​រើស​យក Mail Options ដូច​រូប​ខាង​លើ នៅពេល​នោះ​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដូច​រូប​ខាង​ក្រោម៖

សូម​ចុច​លើ​ពាក្យ​ Vacation Response ដូច​រូប​ខាង​ក្រោម​ នៅ​ពេល​នោះ​យើង​នឹង​ឃើញ​ដូចរូបនេះ៖

នៅ​ត្រង់​កន្លែង​ Duration សូម​ជ្រើស​រើស​រយៈ​ពេល​ដែល សារ​ត្រូវ​ឆ្លើយ​តប​ ចំណែក​នៅ​ត្រង់ Generic Response វិញ​សូមវាយ សារ​ដែល​ត្រូវ​ឆ្លើយ​តប​ ដោយ​ស្វ័យ​ប្រវត្តិ​បន្ទាប់​មក​សូម​ចុច​លើ​ប៊ូតុង​ Turn Auto-Response On ជា​ការ​ស្រេច ៕

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, E-mail
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: