ទំព័រដើម > ចំណេះ​​ទូទៅ, តិចនិច, ព័ត៌មាន, សុខភាពនឹងជីវិត > វិធីធ្វើឱ្យខួរក្បាលធ្វើការប្រកបដោយប្រសិទ្ធិភាព

វិធីធ្វើឱ្យខួរក្បាលធ្វើការប្រកបដោយប្រសិទ្ធិភាព

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​កុម្ភៈ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

សាស្ត្រាចារ្យ Partrick Georges គ្រូពេទ្យ​វះកាត់​ខួរក្បាល​ជនជាតិ​ប៊ែ​ល​ស្ស៊ិ​ក​បានធ្វើ​ការសិក្សា​វិភាគ​ស្រាវជ្រាវ​អំពី​ការធ្វើការ​របស់​ខួរក្បាល​ហើយ​បានផ្តល់​ដំបូន្មាន​ជាច្រើន​ប្រការ​អំពី​វិធី​យ៉ាងណា​ឱ្យ​ខួរក្បាល​យើង​អាចធ្វើ​ការបកស្រាយ​ដោយ​ប្រសិទ្ធិភាព​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង ។

លោក​ពន្យល់ថា មនុស្ស​យើង​គួរ​មាន​ពេលវេលា​ដេក​សម្រាក់​ថ្ងៃ​ប្រមាណ ២០‑៤០ នាទី ព្រោះ​ការ​ដេក​ថ្ងៃ​អាចឱ្យ​ខួរក្បាល​ប្រមូល និង​សំយោគ​ទិន្ន័យផ្សេងៗដែល​កើតមានឡើង និង​បានទទួល​មក​ពេញ​មួយ​កំណាត់​ព្រឹក ។ លោក​បរិយាយ​ថា ខួរក្បាល​របស់​មនុស្ស​យើង​អាចធ្វើ​ការងារ​បានល្អ​បំផុត​ក្នុង​ចន្លោះពេល​ពីរ​គឺ ចន្លោះពេល ៣ម៉ោង និង ១០ម៉ោង​ក្រោយពេល​ភ្ញាក់ពីដេក ។

លោកគ្រូ​ពេទ្យ​បានធ្វើ​ការវាស់ស្ទង់​សីតុណ្ហភាព​របស់​ខួរក្បាល់​ក្រោយពេល​ភ្ញាក់ពីដេក ថា​ជា​កម្រិត​ភាព​ឆ្លៀវ​ឆ្លាត​ដែលមាន​ឈ្មោះថា Deep intelligence ដោយ​ដំ​ណា​ក​កាល​នេះ​សមស្រប​សម្រាប់ធ្វើ​ការងា​រ​ដែល​ត្រូវ​ប្រើ​ខួរក្បាល ឬ​ការគិត​គួរ ។ ចំណែក​អំឡុងពេល ១០ ម៉ោង​ក្រោយ​ភ្ញាក់ពីដេក​នោះ លោកគ្រូ​ពេទ្យ​បាន​ហៅថា​ជា​ភាព​ឆ្លៀវឆ្លាត​ឈ្មោះ Fast intelligence ដែល​សមស្រប​សម្រាប់​ការងារ​ដែល​ត្រូវ​ប្រើ​គំនិត និង​ការសម្រេចចិត្ត​ឆាប់រហ័ស ។

ដូច្នេះ​ដើម្បីឱ្យ​យើង​អាច​ប្រើប្រាស់​ខួរក្បាល​ឱ្យមាន​ប្រយោជន៍ និង​ប្រសិទ្ធភាព​បំផុត​នោះ យើង​គួររៀបចំ​គម្រោង​ការងា​រ​ដែល​ត្រូវ​ប្រើ​ខួរក្បាល​ខ្លាំង​នៅពេល​ព្រឹក (អំឡុងពេល ៣ ម៉ោង​ក្រោយ​ភ្ញាក់ពីដេក) និង​រៀបចំ​គម្រោង​ការងារ​ដែ​ល​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយនឹង​មនុស្ស​ទូទៅ​នៅ​ពេល​​រសៀល (១០ ម៉ោង​ក្រោយ​ភ្ញាក់ពីដេក) ។

ក្រៅបីនេះ​ដើម្បី​ថែរក្សា​ខួរក្បាល​យើង​ឱ្យមាន​ប្រសិទ្ធ​ភាពល្អ យើង​គួរ​ហាត់ប្រាណ​ប្រមាណ ១៥នាទី​រៀង​រាល់ពេល​ល្ងាច ។ ជាពិសេស​បំផុត​សម្រាប់​អ្នក​ដែល​ត្រូវ​ប្រើប្រាស់​ខួរក្បាល​ខ្លាំង​គួរតែ​ហាត់ប្រាណ​ជាប្រចាំ ព្រោះ​អ្នក​​ដែល​ប្រើ​ខួរក្បាល​ខ្លាំង ហើយ​ប្រើប្រាស់​សាច់ដុំ​តិច រមែង​កើតមាន​អាការ “Anxiety” ដែល​នឹង​វិ​វ​ឌ្ឍ​ទៅរក​អាការ​ឆ្អល់ពោះ ហើមពោះ ។ ដូច្នេះ​បើ​អ្នកជា​អ្នក​ប្រើ​ខួរក្បាល​ខ្លាំង​ត្រូវតែ​ហាត់ប្រាណ​ជា​ចាំបាច់ ដើម្បីឱ្យ​សាច់ដុំ​បានធ្វើ​ចលនា​មាន​តុល្យភាព​ជាមួយ​ខួរក្បាល ។

ការធ្វើឱ្យ​ខួរក្បាល​មាន​សម្ពាធ​ក្នុង​កម្រិត​ល្មម គឺជា​រឿង​ល​ល្អ តែ​មិន​គួរឱ្យ​វា​មាន​សម្ពាធ​ខ្លាំងពេក​ទេ ។​ អ្នក​ប្រើប្រាស់​ខួរក្បាល​ទាំងឡាយ​អាច​ត្រួតពិនិត្យ​ពិសោធ​មើល​សម្ពាធ​ខួរក្បាល​ថា ស្ថិតក្នុង​កម្រិត​តានតឹង​ខ្លាំងពេក ឬ​អត់​ដោយ​ពិនិត្យមើល​អាការ​ដូចតទៅ​នេះ៖

១. ភាព​តានតឹង​មានការ​ប្រែប្រួល​នៅក្នុង​អារម្មណ៍ ។

២. មានការ​ប្រែប្រួល​នៅក្នុង​សកម្មភាព​ដំណេក​ដោយ​ផ្តើមចេញពី​ការ​ដេក​មិន​លក់ ភ្ញាក់​មុនពេល​វេលា និង​ការ​ភ្ញាក់​ដឹងខ្លួន​នៅ​ពាក់​កណ្តាលយប់ ។

. បញ្ហា​ផ្នែក​សុខភាព ចំពោះ​ការអាន​សៀវភៅ​ដែល​ត្រូវ​ប្រើ​ចំណេះដឹង និង​ការគិត​គួរ អ្នក​​ក​គួរ​រ​អាន​ក្នុង​រយៈពេល ១០នាទី ហើយ​សម្រាក​ភ្នែក ១នាទី​ដោយ​ការបិទ​ភ្នែក ។ គួរ​បញ្ជាក់ថា ការបិទ​ភ្នែក​សម្រាក​មួយនា​ទីនេះ គឺ​ធ្វើឱ្យ​ខួរក្បាល​របស់​យើង​អាច​បឺត​ស្រូបយក​រឿងរ៉ាវ​ដែល​បាន​អាន​នោះ គឺ​ធ្វើឱ្យ​ខួរក្បាល​របស់​យើង​អាច​បឺត​ស្រូបយក​រឿងរ៉ាវ​ដែល​បាន​អាន​នោះ ចូលទៅក្នុង​ខួរក្បាល ។

ការអាន​សៀវភៅ ឬ​ធ្វើ​ការងារ​ដែល​ត្រូវ​ប្រើ​សមាធិ​នោះ​មិនគួរ​ទទួល​ការរំខាន​ពីអ្វី​មួយ​ទេ ព្រោះ​បើ​មាន​អ្វី​រំខាន​តែ​បន្តិច នឹង​ធ្វើឱ្យប៉ះពាល​ដល់​អ្វីដែល​យើង​បាន​អាន និង​បានធ្វើ​រួចហើយ​ក្នុង​រយៈពេល ៩០ នាទី​កន្លងមក ។

យើង​អាច​និយាយថា ការរំខាន​តែមួយ​ដង​នឹង​ធ្វើឱ្យ​រលាយបាត់​បង់អ​ស់​នូវ​អ្វីដែល​យើង​បាន​ធ្វើ​​រួចមកហើយ​ក្នុង​រយៈពេល ៩០ នាទី​កន្លងមក ។

មុនពេល​ចូលដេក យើង​មិនត្រូវ​ទុកឱ្យ​មានការ​ងារ​ដែល​ត្រូវធ្វើ​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​ទេ ព្រោះ​វា​អាច​ជះ​ផលប៉ះពាល់​ដល់​ដំណេក​របស់​យើង ។ ម្យ៉ាងទៀត​មុនពេល​ចូលដេក​អ្នក​គួរ​កត់ត្រា​ទុក​នូវ​អ្វីដែល​អ្នកនឹង​ធ្វើ​ក្នុង​ថ្ងៃស្អែក​ផង ៕

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​កុម្ភៈ ឆ្នាំ 2011 ម៉ោង 8:12 នាទី (ព្រឹក)

    as if!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: