ទំព័រដើម > ចំណេះ​​ទូទៅ, តិចនិច > បច្ចេកទេសក្នុងការឧទេ្ទសមេរៀន

បច្ចេកទេសក្នុងការឧទេ្ទសមេរៀន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ទោះបីគេមានមេរៀនល្អៗ វិធីសាស្ត្រល្អៗ ល្បិចបង្រៀនល្អយ៉ាងណាក៏ដោយ គ្រូត្រូវប្រកាន់ឥរិយាបថមួយចំនួន ដើម្បីគួបផ្សំបន្ថែមទៀត ។

១. ជំហរ (Posture)

– ជំហររឹងប៉ឹង តែក្នុងន័យបន្ធូរបរិយាកាស (Relaxed)
– ជៀសវាងអង្គុយផ្អែកខ្នង ឬចំកោងខ្នង

. ការផ្លាស់ប្តូរទីតាំង (Movement)

– ជៀសវាងឈរ ឬអង្គុយមួយកន្លែងក្នុងពេលបង្រៀន
– ស្ថិននៅទីណាមួយ ដែលសិស្សគ្រប់គ្នាមើលឃើញខ្លួន
– កុំឈរនៅនឹងក្តាខៀន ឬនិយាយទៅកាន់ក្តាខៀន
– ជៀសវាងចលនាឥតប្រយោជន៍ ដូចាជា អង្រួនជើង គោះជើង…
– ផ្លាស់ប្តូរទីតាំងទៅជិតសិស្សណា ដែលអ្នកគិតថាមានអារម្មណ៍ឃ្លាតពីការសិក្សា
– កុំឈរបែរខ្នងឱ្យសិស្ស

. ចលនាភ្នែក (Eyes contact)

– សង្កេតមើលទៅគ្រប់សិស្សដែលអង្គុយក្នុងអង្គសិក្ខាសាលា
– ជៀសវាងមើលរំលងក្បាលសិស្ស ធ្វើដូចនេះវាហាក់បីដូចជាអ្នកមានការឃ្លាតឆ្ងាយពីសិស្ស
– កុំមើលទៅតែជ្រុងម្ខាង ឬសិស្សតែមួយនាក់ ឬមួយក្រុម ។

. កាយវិការ (Guesture)

– ធ្វើកាយវិការឱ្យសមស្របនិង រលកវាចាររបស់អ្នក
– ការប្រើដៃ និងជើងធ្វើឱ្យសិស្សកាន់តែចាប់អារម្មណ៍មកលើអ្នកច្រើនជាងមុន
– ជៀសវាងប្រើម្រាមដៃមួយចង្អុលសិស្ស ។ បើចង់ចង្អុលសិស្សត្រូវប្រើម្រាមដៃប្រាំ

. ទឹកមុខ (Facial Expression)

– ធ្វើទឹកមុខឱ្យស៊ីគ្នាទៅនឹង សម្លេង
– ញញឹមពេលនិយាយរឿងសប្បាយ ក្រៀមក្រំពេលជួបរឿងទុកព្រួយ

. វ៉ូលូម (Volume)

– និយាយសម្លេងល្ម សម្រាប់សិក្ខាកាមមួយថ្នាក់ស្តាប់ តែមិនត្រូវស្រែកឮរំលងបន្ទប់ពីរបីទេ
– បើនិយាយខ្សោយត្រូវខិតទៅកៀកនឹងសិស្ស ឬប្រើឧឃោសនស័ព្ទ ។

. ការលើកដាក់សម្លេង (Pitch)

– លើកដាក់សម្លេងទៅតាមប្រយោគ ឃ្លា ទឹកមុខ ដើម្បីពង្រឹងការយល់របស់សិស្ស ។
ឧទាហរណ៍ៈ កិច្ចការស្រាវជ្រាវត្រូវយកនៅថ្ងៃស្អែក ។

. ល្បឿននៃសម្តី (Speed)

– និយាយមធ្យមកុំលឿនពេក កុំយឺតពេក អាស្រ័យលើកម្រិតយល់ដឹងរបស់សិស្ស
– ប្តូរល្បឿននៃសម្តី ពេលណាអ្នកចង់សង្កត់ធ្ងន់លើចំណុចអ្វីមួយ ។

. ការផ្អាក (Pause)

– ផ្អាក ឬបង្អង់សម្តី ពេលណា ដែលអ្នកចង់ឱ្យសិស្សសួរ ឬគិត (ដើម្បីបន្ធូរអារម្មណ៍ និងសម្រួលការគិត)
– កុំចាប់ផ្តើមនិយាយ ឬបន្តពេលសិស្សកំពុងជជែកគ្នា ។

១០. ការបង្ហាញសម្ភារៈ (Lay out of Picture)

– គិតយ៉ាងហ្មត់ចត់អំពីឧបករណ៍ ដែលអ្នកនឹងប្រើ ពេលវេលាត្រូវប្រើ និងគោលបំណងនៃការប្រើ
– រៀបចំត្រៀមសម្ភារៈតាមលំដាប់លំដោយ ដើម្បីងាយស្រួលយកវាមកប្រើ
– កុំតម្រៀបសម្ភារៈព័ទ្ធខ្លួនប្រាណអ្នកជុំជិតពេក ព្រោះវាពិបាកនិងកម្រើកខ្លួន
– បើចង់ប្រើឧបរណ៍បញ្ជាំងត្រូវធានាបានថា អ្នកមិនចាំបាច់ឈោង ឬដើរទៅឆ្ងាយ ។

១១. ជំនឿលើខ្លួនឯង (Self Confidence)

– មិនរញីរញ័រ
– និយាយច្បាស់
– អនុវត្តន៍ច្បាស់ ៕

ចំណាត់ក្រុម ៖ចំណេះ​​ទូទៅ, តិចនិច
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​កុម្ភៈ ឆ្នាំ 2011 ម៉ោង 5:00 នាទី (ល្ងាច)

    មេរៀននេះ នឹងជួយច្រើនដល់លោកគ្រួអ្នកគ្រូយើង។ ខ្ញុំសង្ឃឹមថាពួកគាត់នឹងបានអានអត្ថបទដ៏មានប្រយោជន៍នេះ។ មនុស្សយើងត្រូវការសិក្សារាល់ថ្ងៃ។ អរគុណម្ចាស់ផ្ទះ ដែលបានផ្សាយអត្ថបទនេះ។

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែ​កុម្ភៈ ឆ្នាំ 2011 ម៉ោង 2:18 នាទី (ល្ងាច)

    នេះមិនត្រឹមតែសម្រាមគ្រូទេ, តែវាផ្តល់នូវគន្លឹះមួយចំនួនដល់និស្សិតក្នុងការឡើងបង្ហាញមេរៀនរបស់ពួកគេ ។

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែ​មីនា ឆ្នាំ 2011 ម៉ោង 10:22 នាទី (ល្ងាច)

    មានប្រយោជន៍មែន ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​មីនា ឆ្នាំ 2011 ម៉ោង 1:28 នាទី (ល្ងាច)

      អរគុណ…

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:31 នាទី (ល្ងាច)

    អត្ថបទនេះមានសារៈប្រយោជន៍ ជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលទើបតែ​ចេញបង្រៀន។
    អរគុណចំពោះម្វាស់ប្លក់។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2011 ម៉ោង 11:07 នាទី (ល្ងាច)

      បាទ! មិនអ្វីទេលោកគ្រូ ខ្ញុំពេញចិត្តនិងចែករំលែកនូវអ្វីដែលចេះ ​និងដឹង ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: