អ្នករៀនពូកែនៅឆ្នាំ២០១០

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ក្នុងការ​ប្រឡង​យក​សញ្ញាបត្រ ទុតិយភូមិ​នៅ​ឆ្នាំនេះ សិស្ស​ដែល ប្រឡង​បាន ពិន្ទុ​ល្អ​ឥតខ្ចោះ ដែល​គេ​ចាត់​ចូល ទៅក្នុង​ពិន្ទុ​ប្រភេទ A នោះ​មាន​តែ​ម្នាក់​គត់​ដោយបាន ទៅ​លើ​កញ្ញា តោ គឹម​ស៊ី ជា​សិស្ស រៀន​នៅ​វិទ្យាល័យ ១០ មករា នៅ​ទីក្រុង​សៀមរាប ដែល​ជា​ទីក្រុង​អង្គរ និង ជា​ទីក្រុង​ទេសចរណ៍​វប្បធម៌​ប្រវត្តិ សាស្ត្រ​ដ៏​សំខាន់​មួយ​របស់ ប្រទេស​កម្ពុជា ។

ក្នុង​វ័យ ១៨ ឆ្នាំ កញ្ញា តោ គឹម​ស៊ី បាន​ប្រឡង ជាប់​សញ្ញាបត្រ ទុតិយភូមិ ហើយ​បាន​ជាប់​និទ្ទេស A ទៀត​ដែល​ត្រូវបាន គេ​ចាត់ទុកថា​ជា​សិស្ស​ឆ្នើម ឬ ជា​សិស្ស​ពូកែ ទូទាំង​ប្រទេស ។ កញ្ញា​ជា កូនចៅ​អ្នករស់នៅ​ក្នុង​ទីក្រុង​សៀមរាប ដែល​មាន​មុខរបរ​ជា​អាជីវករ ប្តូរ​ប្រាក់​នៅ​ទីនោះ ។ កញ្ញា​បាន​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការ សិក្សា​របស់​នាង តាម​ទូរស័ព្ទ​ពី ខេត្តសៀមរាប មក​ថា​“​ចាប់តាំងពី​រៀន​នៅ​ថ្នាក់​បឋម​សិក្សា រហូតមក​ដល់​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​ទុតិយភូមិ​កាល ពី​ពេល​ថ្មីៗ​នេះ​គឺ​នាង​ខ្ញុំ​រៀន​មិនដែល រៀន​ត្រួតថ្នាក់​នោះទេ ហើយ​ចំណាត់​ថ្នាក់​រៀន​នៅ ក្នុង​ថ្នាក់​មិន​ដែល​ធ្លាក់​ដល់​លេខ ៣ នោះទេ កាលពី​នៅ​សាលាបឋមសិក្សា រហូត​ដល់​កម្រិត​អនុវិទ្យាល័យ តែងតែ​ជាប់​លេខ ១ ឬ លេខ ២ រហូត លុះ​ចូល​មក​ដល់​កម្រិត​ថ្នាក់​វិទ្យាល័យ នាង​ខ្ញុំ​រៀន​បាន​លេខ​មួយ​រហូត ទាំង ចំណាត់​ថ្នាក់​ប្រចាំខែ ចំណាត់​ថ្នាក់​ប្រចាំឆមាស និង ចំណាត់​ថ្នាក់​ប្រចាំឆ្នាំ ។ កន្លងមក​ដោយ​ឃើញ​ខ្ញុំ​រៀន​ពូកែ លោកគ្រូ​អ្នកគ្រូ​ប្រចាំ​សាលា​បាន​ជំរុញ​ឱ្យ នាង​ខ្ញុំ​ប្រឡង​យក​សិស្ស​ពូកែ​នៅ​ទូទាំង​ប្រទេស​ដែរ ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​ជា ឆ្នាំ​ប្រឡង​យក សញ្ញាបត្រ​ទុតិយភូមិ ដូច្នេះ​នាង​ខ្ញុំ​មិន​បាន​ចាប់អារម្មណ៍​នឹង ការប្រឡង​នាពេល​នោះ​ទេ ដោយ​នាង​ខ្ញុំ​ចាប់​អារម្មណ៍ ឬ ខំរៀន​ត្រៀម សម្រាប់​តែ​ការប្រឡង​សញ្ញាបត្រ​ទុតិយ ភូមិ​តែ​ប៉ុណ្ណោះ ។ មូលហេតុ​ដែល​នាំ ឱ្យ​នាង​ខ្ញុំ​រៀន​ពូកែ​នោះ គឺ​នៅ​ពេល​រៀន​នៅ​ក្នុង​ថ្នាក់ នាង​ខ្ញុំ​តែងតែ​ផ្ចិតផ្ចង់ ត្រងត្រាប់​ស្តាប់​គ្រូ​ពន្យល់ នៅពេល​មិន​យល់​ត្រង់ចំណុច ណាមួយ នាង​ខ្ញុំ តែងតែ​សួរ​គ្រូ​បន្ថែម នៅ​ពេលទំនេរ​ពី​ការសិក្សា នាង​ខ្ញុំ​តែងតែ ជួយ​ធ្វើ​ការងារ ប៉ា​ម៉ាក់​ជាធម្មតា ប៉ុន្តែ​នៅពេល​យប់ នាង​ខ្ញុំ​តែងតែ​រៀន​ជាប់​ជានិច្ច គឺ​ចាប់ ផ្តើម​អង្គុយ រៀន​ពី​ម៉ោង ៩ យប់ រហូតដល់​ម៉ោង​ជាង ១១ យប់ មានពេលខ្លះ ដោយ​រៀន​ជក់​ពេក នាង​ខ្ញុំ​រៀន​រហូត​ដល់​ម៉ោង ១២ យប់​ក៏​មាន​ដែរ ។

ក្នុងការ​រៀន​នៅ​ផ្ទះ​នេះ មុនដំបូង​ខ្ញុំ​យក​កិច្ចការ ដែល​គ្រូ​ដាក់​ឱ្យ​ពី សាលា​មក​ធ្វើ​មុន ហើយ​បន្ទាប់មក​ទើប​មើល​មេរៀន ។ ចំពោះ​ការមើល មេរៀន​ក៏​ដូច្នេះ​ដែរ បើ​យើង​មិន​យល់​មេរៀន​នោះទេ ទោះបីជា​យើង ទន្ទេញ​ចាំមាត់​ក៏​វា​ឆាប់​ភ្លេច​ទៅ​វិញ​ដែរ ដូច្នេះ​វា​តម្រូវ​ឱ្យ​យើង​មើល​សា​ចុះ សា​ឡើង​ទាល់តែ​យល់ កាលណា​យល់​ហើយ គឺ​ចាំ​រហូត​តែម្តង មិន​ងាយ ភ្លេច​នោះទេ ។ ក្រៅ​ពី​រៀន​នៅ​សាលា និង នៅផ្ទះ នាង​ខ្ញុំ​តែងតែ​ទៅ​រៀន ក្រៅ​ម៉ោង​បន្ថែមទៀត បើ​រៀន​នៅតែ​សាលា​វា​មិន​គ្រប់គ្រាន់​នោះ​ទេ ទា​ល់ តែ​រៀន​ក្រៅ​ម៉ោង​បន្ថែមទៀត ។ ក្នុង​ការប្រឡង​នៅ ឆ្នាំនេះ រាល់​វិញ្ញាសា ទាំងអស់ គឺ​នាង​ខ្ញុំ​តែងតែ​ធ្វើ​បាន​ចប់ មិន​មាន​វិញ្ញាសា​ណាមួយ​ដែល​នាង​ខ្ញុំ ធ្វើ​មិន​ចប់​នោះ​ទេ ហើយ​នៅសល់​ម៉ោង​ពី ១០ នាទី ទៅ ១៥ នាទី​ដើម្បី​ធ្វើ ការផ្ទៀងផ្ទាត់​រួច​ទើប​យក​ទៅ​ដាក់ ។ រៀន​នៅ​ក្នុង​ថ្នាក់ នាង​ខ្ញុំ​រៀន​ពូកែ​លើ មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា ។ ពិន្ទុ​ដែល​នាង​ខ្ញុំ​ទទួល បាន​ក្នុង​ការប្រឡង យក​សញ្ញាបត្រ​ទុតិយភូមិ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ នាង​ខ្ញុំ​ទទួលបាន​ពិន្ទុ ១០០.០០ ដែល​ជា​ពិន្ទុ​ខ្ពស់​ជាងគេ ។ នៅ​ក្នុង​កំលុង ពេល​ប្រឡង នាង​ខ្ញុំ​បានឃើញ​វិញ្ញាសា​មួយ ចំនួន​ដែល​គេ​នាំ​ចូល គឺ​ត្រូវ​គ្នា នឹង​វិញ្ញាសា​ដែល គេ​ចេញ​បេះ បិទ​ដែល​ពួកគេ​នាំគ្នា​ចម្លង ប៉ុន្តែ​សម្រាប់​ខ្ញុំ​គិត ថា ការចម្លង​តាម​វិញ្ញាសា​ដែល​បែកធ្លាយ​នោះ វា​មិន​អាច ធ្វើឱ្យ​យើង​បាន ពិន្ទុ​ពេញ​នោះទេ ហើយ​វិញ្ញាសា​ដែល​ចេញមក នោះ​គឺ​នាង​ខ្ញុំ​ចេះ​ទាំងអស់ ដូច្នេះ​នាង​ខ្ញុំ​មិន​ចាំបាច់ មើល​វិញ្ញាសា បែកធ្លាយ​ដែល​មិត្តភក្តិ​នាំ​ចូល​នោះទេ វា​នាំ​ឱ្យ​ខាត​ពេល ។
គោលបំណង​តាំងពី​តូច​មក នាង​ខ្ញុំ​ចង់​ក្លាយខ្លួន ជា​អ្នកជំនួញ​ដ៏​ជោគ ជ័យ​ម្នាក់ ហើយ​ឥឡូវនេះ នាង​ខ្ញុំ​ចង់​រៀន​លើ​មុខ​ជំនាញ​ចំនួន​ពីរ គឺ​ផ្នែក​សេដ្ឋ​-​កិច្ច និង ឱសថ​សាស្ត្រ ។ ក្នុងចំណោម​មុខជំនាញ​ទាំងពីរ​នេះ នាង​ខ្ញុំ​ត្រូវ សម្រេចចិត្ត​ជ្រើសរើស​យក​មួយ ប៉ុន្តែ​មក ដល់ពេលនេះ​មិន​ទាន់​សម្រេច​ចិត្ត ជ្រើស​យក​មុខជំនាញ​ណាមួយ​នៅឡើយ​នោះទេ ”​។
កញ្ញា តោ គឹម​ស៊ី មាន​បងប្អូន​ចំនួន​ប្រាំ​នាក់ ជា​កូន​ទី​បួន​ក្នុង​គ្រួសារ តាម​អ្វី​ដែល តោ គឹម​ស៊ី និយាយប្រាប់ បងប្អូន​របស់​គេ​ទាំង​ប្រាំមួយ​នាក់ សុទ្ធតែ​រៀន​ពូកែ ដូចគ្នា ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន បងប្រុស​របស់​គេ​ម្នាក់​បាន ប្រឡង​ជាប់​និទ្ទេស B ។

តាម​ព័ត៌មាន​ដែល​ទទួលបាន​ចុងក្រោយ កញ្ញា តោ គឹម​ស៊ី ត្រូវបាន សកល​វិទ្យាល័យ ខេមរៈ ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​យក​សញ្ញាបត្រ ថ្នាក់ បណ្ឌិត​នៅ​ប្រទេស​អាល្លឺម៉ង់ លើ​មុខវិជ្ជា​ឯកទេស​គណិតវិទ្យា ។ តាម គម្រោង កញ្ញា តោ គឹម​ស៊ី នឹង​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល ៤ ឆ្នាំ មុន​បន្ត​យក​ថ្នាក់​អនុបណ្ឌិត និង បណ្ឌិត ។ ឥឡូវនេះ សកល​វិទ្យាល័យ ខេមរៈ​កំពុង​រៀបចំ​ឯ​ក សារ​ដើម្បី​បញ្ជូន​កញ្ញា តោ គឹម​ស៊ី ទៅ​រៀន​នៅ​ប្រទេស​អាល្លឺម៉ង់ ។
ក្នុងការ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ឆ្នាំ ២០១០ នេះ មាន បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​ជាង​ដប់​ម៉ឺន​នាក់ ដែល​មាន​មណ្ឌល​ប្រឡង ចំនួន ១៩១ មណ្ឌល​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​បេក្ខជន​ដែល​ប្រឡង​ជាប់ គិត​ជា​ភាគរយ​ប្រមាណ​ជា ៨១,៩ ភាគរយ ទាំង បេក្ខជន​ចំណេះ​ទូទៅ និង បំពេញ​វិជ្ជា ហើយ​បេក្ខជន​ដែល​ទទួលបាន​ពិន្ទុ​និទ្ទេស A មាន​តែ​ម្នាក់​គត់ គឺ​កញ្ញា តោ គឹម​ស៊ី នេះ​តែម្តង ចំណែក​បេក្ខជន​ដែល​ជាប់​និទ្ទេស ព មាន ចំនួន ៦៦៥ នាក់ ៕ ភ្នំពេញ​ដេលី

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែតុលា ឆ្នាំ 2010 ម៉ោង 3:14 នាទី (ល្ងាច)

    ពិតជាមោទនភាពជាតិខ្មែរមែន

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: