ទំព័រដើម > គួរយល់ដឹង, ចំណេះ​​ទូទៅ, ចំណេះដឹង, ព័ត៌មាន, សង្គម, អំពីយុវវ័យ > រៀប​ចំ​ខ្លួន​របស់​អ្នក​ជា​មួយ​នឹង​គម្រោង​មួយ

រៀប​ចំ​ខ្លួន​របស់​អ្នក​ជា​មួយ​នឹង​គម្រោង​មួយ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

មាន​​ពាក្យ​ស្លោក​ខ្មែរ​ធម្មតា​មួយ​ដែល​បាន​ផ្តល់​ដំបូន្មាន​ដល់​មនុស្ស​ «​ឱ្យ​គិត​មុន​គួរ​»​។​ ជា​​មួយ​​នឹង​​អត្ថ​​ន័យ​​ខ្លី​​ហើយ​​ច្បាស់​​វា​​បាន​​ដាស់​​​តឿន​​វិចិត្រ​​ករ​​ឱ្យ​​គិត​​ពី​​​​បំណង​​នៃ​​ការងារ​​របស់​​ពួក​​គេ​​មុន​​ចាប់​​ផ្តើម​​ការងារ​​ ​ប៉ុន្តែ​​អ្វី​​ដែល​​សំខាន់​​ជាង​​នេះ​​ទៅ​​ទៀត​​នោះ​​វា​​បាន​​ជុំរុញ​​មនុស្ស​​គ្រប់​​​រូប​​​ឱ្យ​​​មាន​​​ការ​​​ពិ​ចារ​​ណា​​ពី​​ផល​​ប៉ះ​​​ពាល់​​នៃ​​ការ​​សម្រេច​ចិត្ត​របស់​ពួក​គេ និង​អាកប្ប​កិរិរយា​ទៅ​ថ្ងៃ​អនា​គត។
ជា​មួយនឹងពាក្យស្លោកក្នុងចិត្ត និស្សិត​សាកល​វិទ្យា​ល័យ ​ត្រូវ​តែ​បង្កើត​ផែន​ការ​ឱ្យ​​​ច្បាស់​​ជា​មុន និង​គោល​ដៅ​ពិត​ប្រាកដ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ។ ការ​ធ្វើ​ដូច្នេះ ​ពួក​​គេ​នឹង​កំណត់​ទិស​ដៅ​របស់​ពួក​គេថា តើ​ពួកគេចង់បានអ្វី និង​ពួក​គេ​ចង់​ទៅ​ណា ​​ហើយ​ពួក​គេ​នឹង​មិន​បញ្ចប់​ឆ្នាំ​ដោយ​ចំណាយ​ពេល​វេលា​រយៈ​ពេល​ពីរ​ឆមាស ​និង​ប្រាក់ ​ដោយ​មិន​បាន​ការ ​គឺ​គ្មាន​សម្រេច​បាន​បាន​អ្វី​ទាំង​អស់​នោះ​ទេ ។
លោក អ៊ុង វ៉ានធឿន សាកល​វិទ្យា​ធិការ​រង​នៃ​សាកល​វិទ្យា​ល័យ​ន័រ​តុន ​បាន​​​មាន​​ប្រសាសន៍​​ថា និស្សិត​​គួរ​​តែ​​កំណត់​​គោល​​ដៅ​​របស់​​គេ​​សម្រាប់​​ឆ្នាំ​​សិក្សា​​ថ្មី​ខាង​​មុខ​នេះ មិន​មែន​ពឹង​ផ្អែក​តែ​លើ​សាស្ត្រា​ចារ្យ​របស់​គេនោះ​ទេ។ លោក​បាន​គូស​បញ្ជាក់​ថា៖ ​«​វា​ជា​ការ​ចាំ​បាច់​ដែល​និសិ្សត​ក្នុង​ការ​បង្កើត​គម្រោង​លម្អិត​ពី​ព្រោះ​វា​នឹង​អាច​ប៉ះ​ពាល់​ដល់​អាវ​ជីវកម្ម​គេ​នៅ​ថ្ងៃ​អនាគត​»។
ដើម្បី​ធានា ​គាត់​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ដែល​គាត់​ចង់​បាន​ពី​ឆ្នាំ​សិក្សា​ថ្មី​នេះ លោក ​ប៊ូ ហេង ​អាយុ​២០​ឆ្នាំ​ជា​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល​បាន​និយាយ​ថា៖​ «​ខ្ញុំ​តែង​តែ​មាន​គម្រោង​ប្រចាំ​ឆ្នាំ។ ​ការ​បង្កើត​កម្រោង​ទុក​ជា​មុន​ជួយ​ឱ្យ​ខ្ញុំ​ដឹង​ពី​ទិស​ដៅ​ដែល​ខ្ញុំ​ចង់​ឆ្ពោះ​ទៅ ​និង​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​សម្រេច​នូវ​គម្រោង​នេះ​»។ ឆ្នាំ​នេះ ​ប៊ូ ​ហេង ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បីទ​ទួល​វិញ្ញា​បន​បត្រ​ភាសាបា​រាំង​។
លោក លុយ វ៉ាន់ដា និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​អក្សរ​សាស្រ្ត​អង់​គ្លេស​នៃ​វិទ្យា​ស្ថាន​ភាសា​បរទេស​ និង​ជា​និស្សិត​សិក្សារ​ផ្នែក​ទន្ត​សាស្រ្ត​នេះ​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល បាន​ថ្លែង​ថា គេ​នឹង​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​នូវ​មុខ​វិជ្ជា​ដែល​គេ​ខ្សោយ ​ឬ​មាន​ការ​ខ្វះ​ខាត​កន្លង​មក។
លោក លុយ វ៉ាន់ដា បាន​បញ្ជាក់​ថា៖​«ការ​ធ្វើ​គម្រោង​ទុកជា​មុន អាច​ដាស់​តឿន​ខ្ញុំ​ពី​គោល​ដៅ​ដែល​ចង់​ក្លាយ​ជា​សាស្រ្តា​ចារ្យ​ម្នាក់​ ហើយ មិន​ឱ្យ​ខ្ញុំ​ចង់​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​មិន​ខ្ជះ​ខ្ជាយ​ពេល​ វេលា ​ហើយ​ការ​រក​ការ​ងារ​ល្អ​ធ្វើ​ក៏​មិន​ពិបាក​ ​ក្នុង​ទីផ្សារ​ការ​រក​ការងារ​ដ៏​ល្អ​ប្រកួត​ប្រជែង​ដូច​សព្វ​ថ្ងៃ​នេះ»​។ ថ្វី​ត្បិត​តែ ​លុយ ​វ៉ាន់ ​ដា ​កំពុង​សិក្សា​នៅ​សា​កលវិ​ទ្យា​ល័យ​ពីរ​ក្នុង​ពេល​តែ​មួយ ​គេ​នៅ​តែ​អាច​រក្សា​តំណែង​ជា​សិស្ស​ឆ្នើម​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស ដោយ​សារ​តែ​ការ​គ្រោង​ច្បាស់​លាស់​និង​ ​ការ​រៀប​ចំ​ពេល​វេលា​បាន​ល្អ។
លោក​បាន​បន្ថែម​ថា មិន​ថា​និស្សិត​មាន​ការ​គ្រោង​ច្បាស់​លាស់​យ៉ាង​ណា​ឡើយ​ពួក​គេ​នឹង​នៅ​តែ​ជួប​ការ​ប្រកួត​ប្រឈម​មុខ​ថ្មី​ៗ​ជា​និច្ច​ ដូច្នេះ​ពួក​គេ​គួរ​តែ​ពង្រឹង​ជំនឿ​ជាក់​លើ​ខ្លួន​ឯង ​និង​រៀប​ចំ​ខ្លួន​សម្រាប់​អ្វី​ដែល​យើង​មិន​អាច​ស្មាន​ដល់ ​លោក​បាន​ឱ្យ​ដឹង​ថា៖​«និស្សិត​ត្រូវ​មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង​ក្នុង​ការ​ជួប​ប្រទះ​ឧបសគ្គ​ផ្សេងៗ​ និង​រក​វិធី​សាស្រ្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ​ហើយ​ការ​ធ្វើ​បែប​នេះនឹង​មិន​ពិបាក​ឡើយ​បើ​ពួក​គេ​មាន​គម្រោង​ច្បាស់​លាស់​ទុក​ជា​មុន​»​។ កញ្ញា ​ឡាយ ច័ន្ទ​ណា​នីកា ​អាយុ១​៨ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ទំ​នាក់​ទំនង​អន្តរ​ជាតិ​នៃ​សា​កល​វិទ្យាល័យ​កម្ពុជា​ និង​អក្សរ​សាស្រ្ត​អង់គ្លេស​នៅវិទ្យា​ស្ថាន​ភាសា​បរទេស ​មាន​គម្រោង​​ដែល​នឹង​អនុញ្ញាត​ឱ្យ​រូប​នាង​ដោះ​ស្រាយ​បញ្ហា​នា​នា​ចំពោះ​មុ​ខ។ កញ្ញា​ថ្លែង​ថា ​កញ្ញា​នឹង​បង្កើត​ក្រុម​ពិភា​ក្សា​ជា​មួយ​នឹង​មិត្ត​ភ័ក្ត​របស់​ខ្លួន​ ដើម្បី​បង្កើន​ចំណេះ​ដឹង​ចំពោះ​មុខ​វិជ្ជា​ណា​ដែល​នាង​នៅ​ខ្សោយ ​។

ការ​មាន​គោល​ដៅ​ច្បាស់​លាស់​អាច​ជួយ​និស្សិត​ឱ្យ​សម្រេច​ជោគ​ជ័យ​ក្នុង​ការ​សិក្សា ​ប៉ុន្តែ​បើ​គ្រាន់​តែ​មាន​គម្រោង​នោះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ត្រូវ​តែ​អំណត់​ ៕ ទ​ស្សនា​វដ្តី​ LIFE

http://www.phnompenhpost.com/index.php/2010090141705/LIFT/starting-with-a-plan.html

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2010 ម៉ោង 3:43 នាទី (ព្រឹក)

    អត្ថបទពិតជាល្អ ប៉ុន្តែរូបភាពប្រសិនបើដកអក្សរចេញ ប្រហែលជារិតតែល្អ វាត្រូវនឹងពាក្យថាជួយលើកស្ទួយអក្សរខ្មែរ !
    អាត្មាយល់ថា បើបរទេស គេមិនសូវប្រកាន់ទេ រឿងហ្នឹង តែសម្រាប់ខ្មែរប្រហែលជាប្រកាន់មើលទៅ…។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: