អ្នក​សុំទាន (គួរឱ្យ​អាណិត​អាសូរ​ដែរ​ឬទេ?)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 12:56 នាទី (ព្រឹក)

    គួរអោយអាណិតអាសូរណាស់់!
    គួររដ្ឋាភិបាលមានភ្នែកមើលផង..កុំរំពឹងលើសប្បុរសជនពេក…
    ការឈឺ និង ស្លាប់់នៃជនក្រីក្រគឺជាកាទទួលខុសត្រូវរបស់់រដ្ឋាភិបាល..
    រដ្ឋាភិបាលជារដ្ឋអំណាចទទួលអំណាចពីប្រជារាស្រ្ត ធ្វើការដើម្បីរាស្រ្ត
    ដើម្បីប្រទេសជាតិរបស់់រាស្រ្ត។

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 9:01 នាទី (ព្រឹក)

    បាទគួរអោយអាណិតមែន…!
    បងសម្បតិ្តមានប្រសាសន៌ត្រូវហើយ បងគិតថារាជរដ្ឋាភិបាលយើងគួរតែ ធ្វើយ៉ាងម៉េចដើម្បីលុបបំបាត់រឿងនេះ?
    ខ្ញុំពិតជាបារម្ភណាស់ ខ្ញុំមើលឃើញថារាជរដ្ឋាភិបាលរបស់យើងហាក់ដូចជាព្រងើយកន្តើយមែនទែនពីរឿងនេះ
    ការអោយលុយទៅគាត់ មិនមែនជាវិធីត្រឹមត្រូវយូរអង្វែងទេ….!!! ហើយការពឹងពាក់ទៅតែអង្គការក្រៅ
    រដ្ឋាភិបាលតែមួយមុខក៏មិនអាចទៅរួចដែរ…បើទោះជាមានការជួយយ៉ាងណាបើយើងជាម្ចាស់ផ្ទះ មិនអើពើ
    គេនឹងអស់ទឹកចិត្តធ្វើថ្ងៃណាមួយជាមិនខាន…!!
    ខ្ញុំបាទជាប្រជារាស្រ្តម្នាក់មានចង់បានអ្វី ក្រៅពីភាពសុខសាន្ត សម្បូរសប្បាយ សន្តិសុខល្អ ការគិតគូរពីសំណាក់ ឪពុកម្តាយ (រាជរាដ្ឋាភិបាល) …..!»!!
    សូមអរគុណ..!!!

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 11:02 នាទី (ព្រឹក)

    ញ៉ុមយល់ថាអ្នកសុំទានដែលពិការពិតជាគួរអោយអាណិតមែន តែការដែលអោយលុយទៅអ្នកសុំទានទាំងនោះ វាមិនសូវត្រឹមត្រូវទេ ផ្ទុយទៅវិញបែរជាលើកទឹកចិត្តអោយមានអ្នកសុំទានកាន់តែច្រើនឡើងៗ ទាំងអ្នកអត់ពិការ ហើយមានសុខភាពល្អសោះក៏មកសុំទានដែរ ។​ អ្នកខ្លះមានស្រែមិនធ្វើទេ មកសុំទានវាស្រួលជាង ។ នេះដោយសារតែប្រជាជនយើងគ្មានចំនេះដឹង (ព្រោះរដ្ឋមិនចង់អោយចេះដឹង បើចេះដឹងច្រើនខ្លាចការពារអំនាច ខ្លួនឯងមិនបាន)។ គេសង់សាលារៀន តែគេមិនផ្តល់បៀវត្សសមរម្យដល់គ្រូបង្រៀនជាពិសេសតំបន់ជនបទ ដាច់ស្រយាល ។​ យើងមើលជនជាតិខ្មែរអ៊ីស្លាម តើដែលឃើញពួកគេដើរសុំទានដែរអត់? ​
    កុំសង្ឃឹមរដ្ឋាភិបាលអី អោយតែរដ្ឋាភិបាលហ្នឹង​ ១០០ឆ្នាំទៀតក៏នៅតែដដែលហ្នឹង មានតែអង្គការក្រៅរដ្ឋាភិបាលទេ ក្រែងលោពួកគាត់មានគំរោងជួយដល់អ្នកសុំទានទាំងនោះបាន ដូចជាធ្វើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។

  4. Lim
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 9:51 នាទី (ព្រឹក)

    អាណិត ឬ​មិន​អាណិត​វា​អាស្រ័យ​ទៅ​នឹង អ្នក​សុំ​ទាន​នោះ​ជា​អ្នក​ណា ។ បើ​ជា​មនុស្ស​ចាស់ គឺ​ពិត​ជា​គួរ​ឲ្យ​អាណិត​មែន ។ បើ​ជា​មនុស្ស​វ័យ​ជំទង់ កម្លាំង​មាំ​មួន មិន​គួរ​ឲ្យ​អាណិត​ទេ។ បើ​ជា​កុមារ គឺ​គួរ​ឲ្យ​អាណិត​ណាស់ តែ​មិន​មាន​ន័យ​ថា ត្រូវ​ឲ្យ​ប្រាក់​ទៅ​កុមារ​ឡើយ ព្រោះ​វា​ជា​ទម្លាប់​អាក្រក់ នាំ​ឲ្យ​ក្មេង​នោះ​គិត​ថា “សុំ​ទាន​” គឺ​ជា​មុខ​របរ​មួយ ដូច្នេះ មិន​ចាំ​បាច់​ធ្វើ​ការ​ងារ​ឡើយ ។ ធំឡើង អញ​នឹង​ដើរ​សុំ​គេ​ទៀត។ ណាមួយ មាន​ម្ដាយ​ឪពុក​ខ្លះ ចាប់​បង្ខំកូន​ឲ្យ​សុំ​ទាន​ទៀត​ផង។

  5. អង្គរក្សតូច
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 5:48 នាទី (ល្ងាច)

    មិនគួរឲ្យអាណិតទេ!!! ទាល់តែជាក្មេងៗបានគួរឲ្យអាណិត ព្រោះដឹងទេ………….ខ្ជិលនិយាយ ព្រោះភ្លេច!!!

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 10:37 នាទី (ព្រឹក)

    យើង​អាច​និយាយ​បាន​ពីរ​ផ្នែក៖
    ផ្នែក១៖ គួរ​អោយ​អាណិត, ពួក​គាត់ (តាមរូប) មើល​ទៅ​ជា​យោធិន​រំសាយ ហើយ​ទទួល​រង​ពិការភាព​ដោយ​សារ​បំពេញ​ភារកិច្ច​លើ​សមរភូមិ ។
    ផ្នែក១ទៀត៖ អត់​គួរ​អោយ​ណិតទេ, គាត់​មាន​ជំរើស​ផ្សេង​ទៀត, អ្នក​ខ្លះ​មិន​ទាំងពិការ​ផង, តែគាត់​កើត​ជំងឺ​ខ្ជិល, គាត់​គិត​ថា​សុំ​គេ​ស្រួល​ជាង​ដើរ​រក​ខ្លួន​ឯង​ឆ្ងាយ​ណាស់!

  7. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 11:24 នាទី (ព្រឹក)

    ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: