ទំព័រដើម > គួរយល់ដឹង, ចំណេះ​​ទូទៅ, ចំណេះដឹង, ព័ត៌មាន, សង្គម, អំពីយុវវ័យ > បណ្ណា​ល័យ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​នានា នៅ​កម្ពុជា​

បណ្ណា​ល័យ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​នានា នៅ​កម្ពុជា​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែសីហា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ក្នុង​នាម​ជា​បណ្ណា​ល័យ​កម្រិត​ខ្ពស់​បំផុត​នៅ​កម្ពុជា​ បណ្ណាល័យ​ជាតិ​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​រក្សារ​ទុក និង​ចែក​ចាយ​សៀវ​ភៅ​ និង​ឯកសារ​ប្រវត្តិ​សាស្រ្ត​ជាតិ​ក៏​ដូច​ជា​ផ្តល់​ព័ត៌​មាន​ដើម្បីទ្រទ្រង់​ ប្រព័ន្ធ​អប់​រំ​ រដ្ឋាភិបាល និង​ការ​ស្រាវជ្រាវ ។

លោក​ស្រី​ ខ្លូត​ វិបុលឡា នាយិកាគ្រប់​គ្រង់បណ្ណា​ល័យ​ជាតិ​ បាន​ឱ្យ​ដឹង​ថា បណ្ណា​ល័យ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សា​ជា​ថ្មី​ក្នុង​ឆ្នាំ​ ១៩៨០ ហើយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​សៀវ​ភៅជិត ១០០,០០០ក្បាល ដោយ​មិន​រាប់​បញ្ចូល​សារព័ត៌​មាន​ការសែត ទស្សនាវដ្តី​ ហើយ​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​ផ្នែក​ធំៗដូច​ជា​កម្រង​ឯកសារ​ Canadiana និង​កម្រង​រាជាឯកសារ​ ។

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​ស្រាវជ្រាវ​រក​ឯកសារ​ចាស់​ៗ បណ្ណា​ល័យ​ជាតិ​អនុញ្ញាត​ឱ្យ​អ្នក​រក​បាន​ជា​មួយ​នឹង​ឯកសារ​ ២៣,០០០វ៉ុល។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​អាច​ទទួល​អារម្មណ៍​ស្រស់​ស្រាយ​ជា​មួយ​ខ្យល់​បរិសុទ្ធ​ ដែល​បក់​ចូល​តាម​អគារ​ស្ថាបត្យ​កម្ម​បែប​បារាំង​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។ បណ្ណា​ល័យ​បើក​ឱ្យ​ប្រើប្រាស់​រៀង​រាល់​ថ្ងៃ​ចន្ទ​ដល់​សុក្រ ហើយ​សម្រាក់​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​ ដែល​បង្ក​ផល​លំបាក​ដល់​អ្នក​ងាន​ដែល​មាន​ពេល​វេលា​ទៅ​អាន​នៅ​ពេល​អាហារថ្ងៃ​ត្រង់​ និង​ពេល​ល្ងាច ។

សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា ជា​សាកល​វិទ្យាល័យ​ឯក​ជន​ប៉ុន្តែ​បណ្ណា​ល័យ​របស់​សាកល​វិទ្យាល័យ​នវ មាន​បណ្ណា​រ័ក្ស​ដែល​មាន​ជំនា្​ ហើយ​បើក​ជូន​ជា​សារធារណៈ​ដល់​អ្ន​កអាន​គ្រប់​រូប​។ អ្នក​ស្រី​ ម៉ៅ កូលាប​ ជា​ប្រធាន​បណ្ណាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា៖ «យើង​ព្យាយាមអស់​ពី​សមត្ថភាព​ដើម្បី​ផ្តល់​សេវា​កម្មដ៏​ល្អ​ដល់​អ្នក​អាន ហើយ​សង្ឃឹម​ថា​ ពួក​គេ​នឹង​ត្រឡប់​មក​ម្តង​ទៀត» ។

បណ្ណាល័យ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នា​ ២០០០ ហើយ​រហូត​មក​ដល់​ពេល​នេះ​ មាន​សៀវ​ភៅ​ចំនួន ២៦,០០០ ក្បាល​ នៅ​ក្នុង​កាតាឡុក​ បូក​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ដូច​ជា​ ឌីវីឌី វីស៊ីឌី និង​ស៊ីឌី ។ អ្នក​អាន​ប្រចាំ​ថ្ងៃ​ដែល​មាន​ចំនួន​ពិ​ ៣០០ ទៅ​ ៤០០ នាក់​អាច​ស្វែង​រក​អ្វី​ដែល​គេ​ត្រូវ​ការ​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​កាតាឡុក​ លើ​ប្រព័ន្ធ​អ៊ិនធ័រ​ណិត ។ សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ត​​ក៏​បាន​ចូល​រួម​គម្រោង​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិ​ក​ ដែល​មាន​ឈ្មោះ​ហៅ​ថា អាមេរិខិន ខនើ(American Corner ) ដែល​មាន​ការ​ប្រមូល​ផ្តុំ​សៀវ​ភៅ​គ្រប់​យ៉ាង​ស្តី​ពិ​សហរដ្ឋអាមេរិក។ ជា​មួយ​នឹង​បន្ទប់​អាន​ដ៏​ធំទូលាយ​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ និង​កៅអី​ តុ​ដ៏​មាន​ផាសុខភាព​ សិស្ស​និស្សិត​អាចធ្វើ​ការ​ស្រាវជ្រាវ​ និង​សិក្សារ​នៅ​ក្នុង​បណ្ណា​ល័យ​នេះ​យ៉ាង​រីករាយ។ ថ្វី​ត្បិត​តែ​ប្រព័ន្ធ​អ៊ីនធ័រណិត​គ្មាន​ខ្សែ​ពុំ​ទាន់​ផ្តល់​លទ្ធភាព​ឱ្យ​សិស្ស​អាច​ប្រើប្រាស់​បាន ក៏​នៅ​ទី​នេះ​មាន​ម៉ាស៊ីន​កុំព្យូរទ័រ​ ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​អ៊ីនធ័រណិត អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ជា​សារធារណៈ​បាន​ដែរ ។

ក្នុង​ចំណោម​កន្លែង​ផ្ទុក​សៀវ​ភៅ​ធំបំផុត​ ក្នុង​ប្រទេស​កម្ពុជា​ បណ្ណា​ល័យ​ ហ៊ុន សែន​ ជា​កន្លែង​ដែល​ពេញ​និយម​សម្រាប់​សិស្ស​​ និសិត្សក្នុង​ការ​អាន ធ្វើ​ការ​ស្រាវជ្រាវ​ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធ័រណិតដើម្បី​បង្កើន​ចំណេះ​ដឹង​។ បណ្ណា​ល័យ​ ហ៊ុន សែន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៧ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​ដៃ​គូ​ជាតិ​ និង​អន្តរជាតិ​ហើយ​មាន​ទី​តាំង​នៅ​លើ​ទី​ធ្លា​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំ​ពេញ។ បច្ចុប្បន្ន​នេះ​បណ្ណា​ល័យ​មាន​សៀវ​ភៅ​ចំនួន​ ៦២ ០០០ ក្បាល​ ជា​ភាសា​ខ្មែរ​ អង់គ្លេស​ បារាំង​ ជប៉ុន នឹង​ចិន ។

បណ្ណា​ល័យ​នេះ​បើក​ទ្វារ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សៅរ៍ ហើយ​ទាក់​ទាញ​អ្នក​អាន​ប្រហែល ៣០០០​នាក់​ក្នុង​មួយ​សប្តាហ៍​។ នេះ​បញ្ជាក់​ថា មាន​ការ​ស្រេក​ឃ្លាន​ចង់​ចេះ ចង់​ដឹង​ពី​សំណាក់​សិស្ស និស្សិត​ខ្មែរ​។ សមាជិក​មក​ពី​គ្រប់ទិស​ទី ត្រូវ​បាន​ស្វាគមន៍​ឱ្យ​មក​ប្រើប្រាស់​ប្រភព​ចំនេះ​ដឹង​ដ៏​សម្បើម​របស់​បណ្ណាល័យ​ហ៊ុន សែន ប៉ុន្តែ​ដំបូង​ពួក​គេ​ត្រូវ​តែ​ដាក់​ពាក្យ​សុំ​ធ្វើ​ប័ណ្ណ​ជា​សមាជិក។ ប័ណ្ណ​នេះ​មាន​តម្លៃ​ពី​ ៤,០០០ ទៅ ២០,០០០ រៀល​អាស្រ័យ​ទៅលើ​ថា តើ​អ្នក​ជា​នរណា នឹង​មក​ពី​ទីណា។ អ្នក​ក៏​ត្រូវ​បាន​ទាមទារ​ឱ្យ​ដាក់​ប្រាក់​ ២០ ដុល្លារ​នៅ​ទីនេះ​សម្រាប់​ការ​ខ្ចី​សៀវ​ភៅ​ពេញ​មួយ​ឆ្នាំ។ បណ្ណា​ល័យ​ហ៊ុន​ សែន​ ដែល​មាន​ផ្ទុក​ និង​ព័ត៌​មាន​ ដ៏​សម្បូរ​បែប​ បាន​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​បណ្ណា​ល័យ​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ប្រទេស ៕ ទស្សនា​វដ្តី​ LIFE

http://www.phnompenhpost.com/index.php/2010081841314/LIFT/a-look-at-the-kingdoms-best-libraries.html

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែសីហា ឆ្នាំ 2010 ម៉ោង 9:26 នាទី (ល្ងាច)

    សុទ្ធ​តែ​ឆ្ងាយៗ ហើយ​អត់​បើក​ថ្ងៃ​ចុង​សប្ដាហ៍​ទៀត។ នៅ​តែ​អាន​អត់​កើត​ដដែល។:mrgreen:

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2010 ម៉ោង 2:32 នាទី (ល្ងាច)

      មិន​បាច់​ទៅ​ដល់​ទីនឹង​ក៏បាន នៅតាមសាលា​នីមួយៗ​សុទ្ធ​តែ​មាន​បណ្ណាល័យ​ផ្ទាល់​តើ អាន​នឹង​ទីនឹង​ទៅ​ដូច​តែ​គ្នា😀

  2. pisitnseiha
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែសីហា ឆ្នាំ 2010 ម៉ោង 9:26 នាទី (ល្ងាច)

    អត់ដែលទៅកន្លែងទាំងអស់ហ្នឹងសោះ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2010 ម៉ោង 2:31 នាទី (ល្ងាច)

      សាក​ទៅ​ម្តង​មើល ក្រែង​មាន​អារម្មណ៍​ប្លែក

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែសីហា ឆ្នាំ 2010 ម៉ោង 9:35 នាទី (ល្ងាច)

    បណ្ណាល័យ​ដែល​ខ្ញុំ​ចូលចិត្ត​ទៅ គឺ CCF

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2010 ម៉ោង 2:30 នាទី (ល្ងាច)

      នៅ​ CCF សុទ្ធ​តែ​ឯកសារ​បរទេស

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: