The Youth Leadership Challenge

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

នៅ​ក្នុង​ជុំ​ទី​ពីរ​របស់​ YLC អ្នក​ដែល​ចូល​រួម​មក​ប្រកួត​ប្រជែង​ទាំង ១២​នាក់​ប្រឈម​មុខ​ជា​មួយ​នឹង​ឧបសគ្គ​ដំបូង​របស់​ពួក​គេ​ គឺ​ការ​ប្រកួត​ប្រជែង​និពន្ធ​បទ​ចម្រៀង​។ អ្នក​ប្រកួត​ប្រជែង​ត្រូវ​បាន​ចែក​ជា​ពីរ​ក្រុម​ ហើយ​ត្រូវ​បាន​ប្រាប់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ ក្រុម​នីមួយ​ៗ​ត្រូវ​និពន្ធ​បទ​ចម្រៀង​ព្រម​ទាំង​សម្តែង​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ចំពោះ​មុខ​ទស្សនិក​ជន​រាប់ពាន់​នាក់។ បទ​ចម្រៀង​ទាំង​នោះ​តម្រូវ​ឱ្យ​មាន​អត្ថ​ន័យ​លើក​ទឹក​ចិត្ត​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​ចូល​រួម​កាន់​តែ​ច្រើន​ថែម​ទៀត​ ជា​មួយ​សហគមន៍ជា​ពិសេស​​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ។

ដើម្បី​ត្រើម​ខ្លួន​ ក្រុម​ទាំង​ពីរ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជា​ពិសេស​ ពី​លោក ខេមរៈ ភារុន បង​ប្រុស​បង្កើត​ និង​ជាអ្នក​និពន្ធ​បទ​ចម្រៀង​ឱ្យអ្នក​ចម្រៀង​ pop របស់​កម្ពុជា​គឺ លោក ខេមរៈ សិរីមន្ត។ ក្រុម​ទាំង​ពីរ​បាន​ សម្តែង​បទ​ចម្រៀង​របស់​ពួក​គេ​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ឆាក​ នៅ​ឯទិវា​យុវជន​ប្រជាធិបតេយ្យ ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​ ២៦​»២៧ ខែ​មិថុនា​ (រៀបប​ចំឡើង​ដោយ​អង្គការ​ IRI និង YCC ក្នុង​កិច្ច​ឧបត្ថម្ភពី USAID) ក្រុម​ដែល​ឈ្នះ​ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សារ​ SMS ពីទស្សនិកជន​ក្នុង​ទិវា​នោះ ។ ជា​សរុប​មាន​សារ SMS ចំនួ ៦៩៤ សារ​​បាន​ចូល​រួម​បោះ​ឆ្នោត​ ពី​ទូរស័ព្ទ​ជាច្រើន ដោយ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​គឺ​មាន​តែ​ ៨សំឡេង​លើស​គ្នា​ប៉ុណ្ណោះ (៣៥១ ទល់នឹង ៣៤៣) ។

ក្រុម​ដែល​ឈ្នះ​ត្រូវ​បាន​ប្រគល់​រង្វាន់​ព្រម​ជា​មួយ​នឹងការ​ទទួល​ស្វាគមន៍​នៅ​កន្លែង​ដែល​ពួក​គេ​ត្រូវ​ជួប​ជា​មួយ​ក្រុម​អតីត​សមាជិក​របស់ YLC កាល​ពី​រដូវ​ការ​មុន​ៗ​ហើយ​មាន​ឱកាសទទួល​បាន​ដំបូន្មាន​ និង​ការ​លើក​ទឹក​ចិត្ត​ពី​អតីត​អ្នក​ ដែល​ចូល​រួម​ប្រកួត​ប្រជែង​មុនៗ ។ ក្រុម​អ្នក​ចាញ់​ត្រូវ​បាន​សម្រេច​ទាំង​ក្តី​លំបាក​ឱ្យ​បញ្ជូន​ត្រឡប​ទៅ​ផ្ទះវិញ ៕ ទស្សនា​វដ្តី LIFE

http://www.phnompenhpost.com/index.php/2010081841311/LIFT/the-youth-leadership-challenge.html

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: