សៀវ​ភៅ​ដែល​គួរ​ឱ្យ​ទាក់​ទាញ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

នៅ​កម្ពុជា​ ការ​អាន​សៀវ​ភៅ​មិន​មែន​ជា​ទម្លាប់​ដ៏​ពេញ​និយម​នោះ​ទេ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចង់​អប់​រំ ឬ​ផ្សព្វផ្សាយ​ព័ត៌​មាន​ទៅ​ឱ្យ​ប្រជា​ជន​កម្ពុជា អ្នក​ប្រហែល​ជា​ត្រូវ​បាន​គេ​ជុំ​រុញ​ឱ្យ​ទៅ​រក​ទូរទស្សន៍ ឬ​វិទ្យុ​ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​អ្នក ប៉ុន្តែ​មាន​វិធី​មួយ​ទៀត​ដែល​តែង​តែ​ប្រើប្រាស់​ដោយ​អ្នក​និពន្ធ​ និង​អ្នក​ពន្យល់​អធិប្បាយ​នៅ​អង្គការ​សៀវភៅ​យើង​ (Our Book) គឺ​ធ្វើ​យ៉ាង​ណា​បង្កើត​សៀវ​ភៅ​ឱ្យ​មាន​ភាព​ទាក់​ទាញ​និង​ភាព​ទាក់ទង​ទៅ​នឹង​អ្នក​អាន​ជាមុន ។

ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​រក្សារ​ទម្លាប់​អាន​សៀវ​ភៅ នៅ​ប្រទេស​កម្ពុជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​អង្គការ​សៀវភៅ​យើង​ ដែល​ជា​អង្គការ​មិន​យក​ប្រាក់​កម្រៃ ដែល​បង្កើត​ និង​ចែក​ចាយ​សៀវ​ភៅ​ទូទាំង​ប្រទេស​កម្ពុជា ព្រម​ទាំង​ផ្តល់​ការ​ពន្យល់​បង្ហាញ​តាមរយៈ​ការ​បោះពុម្ភ​ផ្សេងៗ​បាន​ប្រើ​ប្រាស់​ការ​ទាក់​ទាញ​បែប​កំប្លែង​ ដើម្បី​ទាក់​ទាញ​អ្នក​មិន​មាន​បទ​ពិសោធន៍​ឱ្យ​ជក់ចិត្ត​នឹង​ប្រធាន​បទ​ដែល​មាន​ការ​ភ័យ​ខ្លាច​ឬ​ស្មុគស្មាញ ។

សៀវ​ភៅ​កំប្លែង​បាន​ចូល​មក​ក្នុង​ប្រទេស​​កម្ពុជា នៅ​ក្នុង​ទសវត្យរ៍​ទី​ ៦០ នៅ​ពេល​ដែល​ឥទ្ធិពល​អាណា​និគមនិយម​បារាំង​បាន​ទាក់ទាញ​ប្រជា​ជន​កម្ពុជា​មួយ​ចំនួន​តូច​នៅ​សម័យ​នោះ ។ ខ្មែរ​ក្រហ​ម​បាន​បញ្ឈប់​សៀវ​ភៅ​កំប្លែង​ ក៏ដូច​ជា​សៀវ​ភៅ​ដែល​នៅ​សេស​សល់។ សៀវ​ភៅ​កំប្លែង​បាន​មាន​ឡើង​វិញ​នៅ​បច្ចប្បន្ន​ក៏​ដោយ​ ក៏​ប្រជាពល​រដ្ឋ​កម្ពុជា​ ភាគ​ច្រើន​បាន​ផ្លាស់​ប្តូរ​ការ​កម្សាន្ត​របស់​ពួក​គេ​ទៅ​ហើយ ។

លោក​ ចន​ វីក ជំនួយ​ការ​អ្នក​និពន្ធ​នៅ​អង្គការ​សៀវ​ភៅ​យើង​បាន​ឱ្យ​ដឹង​ថា៖ ‍«វត្ត​មាន​របស់​ទូរទស្សន៍​ វិទ្យុ​ និង​រោង​ភាព​យន្ត​សុទ្ធ​សឹង​តែ​ជា​ឧបសគ្គ​ក្នុង​ការ​បង្កើន​អ្នក​អាន​សៀវ​ភៅ​កំប្លែង​។ បច្ចុប្បន្ន​ យើង​កំពុង​ខិត​ខំ​បោះ​ពុម្ភ​សៀវ​ភៅ​​ដែល​មាន​ការ​រចនា​ រូប​ភាព​ និង​មាតិកា គួរ​ឱ្យ​ចាប់​អារម្មណ៍​ដើម្បី​លក់​ក្នុង​ទី​ផ្សារ​ក្នុង​តម្លៃ​ថោក ដើម្បី​ឱ្យ​ង្នក​អាន​មាន​លទ្ធ​ភាព​ទិញ​បាន» ។

ដើម្បិ​បង្កើន​ចំនួន​អ្នក​អាន អង្គការ​សៀវ​ភៅ​យើង​បាន​បោះ​ពុម្ភ​សៀវ​ភៅ​ជា​បីភាសា​គឺ ខ្មែរ អង់គ្លេស នឹង​បារាំង ។ សៀវ​ភៅ​បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​ដែល​ត្រូវ​បាន​ចែក​ចាយ​ទៅ​តាម​អង្គការ​ បណ្ណាល័យ​ និងតូប​លក់​សៀវ​ភៅ​នានា គឺ​ជា​សៀវភៅ​ទទួល​ការ​ពេញ​និយម​ជាង​គេ ។

ខុស​ពី​សៀវ​ភៅ​កំប្លែង​ភាគ​ច្រើន​ដែល​គ្រាន់​តែ​បង្កើត​ឡើង​សម្រាប់​ការ​កម្សាន្ត​ សៀវ​ភៅ​របស់​អង្គការ​សៀវភៅ​យើង​បាន​ធ្វើ​ការ​ជា​មួយ​អង្គ​ការ​នៅ​ក្នុង និង​ក្រៅ​ស្រុក​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​រឿង​អប់​រំ និង​សិទ្ធិ​កាន់​កាប់​ដីធ្លី។ លោក​ ចន វីក ថ្លែង​ថា៖ «យើង​មិន​ត្រូវ​ការ​ប្រាក់​ចំណេញ​ពីការ​លក់​សៀវ​ភៅ​ទេ តែ​យើង​ចង់​ឱ្យ​មាន​អ្នក​អាន​ច្រើន» ។

លោក​ សឿន​ ក្លូ ប្រធាន​ការិយាល័យ​អង្គ​ការ​សៀវ​ភៅ​យើង​ បាន​មាន​ប្រសាសន៍​ថា អង្គការ​សៀវ​ភៅ​យើង​មាន​ការ​តាំង​ពិព័រណ៍​ វគ្គ​បណ្តុះបណ្តាល​ខ្លីៗ និង​យុទ្ធ​នា​ការ​ប្រព័នធ​ផ្សព្វផ្សាយ​ដើម្បី បង្កើត​ការ​ងាន​របស់​យុវវ័យ​ដែល​មាន​ទំនោរ​ទៅ​រក​ប្រភព​ព័ត៌​មាន​ និង​ការ​កម្សាន្ត​ដទៃ​ទៀត។

គំនិត​ពិត​ប្រាកដ​នៃ​អង្គ​ការ​សៀវ​ភៅ​យើង​គឺ​ថា​ រូប​ភាព​បាន​ធ្វើឱ្យ​អ្នក​អាន​ដែល​មិន​មាន​បទពិសោធន៍​យល់​សាច់​រឿង ដែល​អត្ថ​បទ​មិន​អាច​រៀបរាប់​បាន ។ មឿ ឌីយ៉ា​ដារ៉ាវុធ អ្នក​រចនា​ក្រាហ្វិក​នៅ​អង្គការ​សៀវភៅ​យើង​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​យល់​ច្បាស់​ពី​ប្រធាន​បទ​បាន​ធ្វើ​ឱ្យ​គាត់​ និង​ក្រុម​ការ​ងារ​អាច​ឱ្យ​អ្នក​អាន​យល់​ច្បាស់​ពី​ប្រធាន​បទ​មុន​នឹង​ធ្វើ​ការ​រចនា ៕ ទស្សនា​វដ្តី Life
http://www.phnompenhpost.com/index.php/2010081841318/LIFT/picturing-popular-books.html

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែសីហា ឆ្នាំ 2010 ម៉ោង 9:18 នាទី (ល្ងាច)

    រូប​ភាព​ខាង​លើ​គឺ​ជា​រូប​ភាព ក្នុង​រឿង “ជម្រើស​ជីវិត” ។ ខ្ញុំ​ឃើញ “​អង្គការ​សៀវភៅ​យើង” ចេញ​ផ្សាយ​តែ​រឿង​ហ្នឹង​មួយ អត់​ទាន់​ឃើញ​វគ្គ​បន្ត​សោះ…

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2010 ម៉ោង 2:33 នាទី (ល្ងាច)

      ប្រហែល​ជា​គ្នា​អ្នក​គាំ​ទ្រ​ទេ​ដឹង ខ្ញុំ​មិន​ដែល​បាន​អាន​សៀវ​ភៅ​នឹង​សោះ ព្រោះ​មិន​ដឹង​ទៅ​ទិញ​នៅ​ទីណា😀

  2. សុទ្ធី
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2010 ម៉ោង 12:35 នាទី (ព្រឹក)

    អ្នកចំរៀងសំលេងក្ងួរកែវពេជ្រ ចិន្តាព្យាយាមនាំកូនទាំងពីរ ទៅរស់នៅៗសហរដ្ឋអាមេរិក ប៉ុន្តែទៅមិនរួច។ http://ekhmermagazines.com/detail.aspx?magazineid=398&pageid=49 កែវពេជ្រ ចិន្តាជាអតីតជំទាវ ជាអនុប្រធានយុវជនស្នូលបក្ស ខេត្តកំពត និងជាបក្សជន របស់គណបក្សប្រជាជន (គណបក្សស្រីយួនលើកជើង) បានប្រើល្បិចដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ក្រោមរូបភាពទៅសំដែងសិល្បះ តាមការអញ្ជើញរបស់ពួកអាណិកជនខ្មែរ នៅអាមេរិក។

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែសីហា ឆ្នាំ 2010 ម៉ោង 11:13 នាទី (ព្រឹក)

    សៀវភៅនេះធ្លាប់មើលហើយ! និយាយពីសិស្សពូកែ និង សិស្សខូច ។ និយាយអំពីអំពើពុករលួយក្នុងសាលា (លុបអវត្តមាន) ផងដែរ ។ ញ៉ុមពេញចិត្តនឹងសៀវភៅហ្នឹងដែរតើ!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: