ទំព័រដើម > គំនិតរបស់ខ្ញុំ, ផ្ទាល់ខ្លួន > គ្រាន់​តែ​បទ​ I am Sorry មួយ​បទ​ មាន​សឹង​គ្រប់​ផលិត​កម្ម

គ្រាន់​តែ​បទ​ I am Sorry មួយ​បទ​ មាន​សឹង​គ្រប់​ផលិត​កម្ម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

អ្នក​ទាំង​អស់​គ្នា​ប្រហែ​ល​ជា​ បាន​ស្តាប់​បទ​ចំរៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា I am Sorry (ខ្ញុំ​សុំទោស) បើតាម​ខ្ញុំ​ដឹង​បទ​នេះមាន​ប្រភព​ដើម​​ពី​អ្នក​ចំរៀង​ចិន ។ គ្រាន់​តែ​បទ​នេះ​មួយ​សោះ​ មាន​ផលិត​កម្ម​ជាច្រើន​នៅ​ក្នុង​ស្រុក​យើង​ យក​មក​ចម្លង​សឹង​គ្រប់​ផលិត​កម្ម មាន​ទាំង​ បទ​ប្រុស និង​បទ​ស្រី ។ ហើយ​ខ្ញុំ​ឆ្ងល់​ណាស់ថា​ភាគ​ច្រើន​បំផុតបទ​ដែល​ចម្លង​ពី​គេ​មក គ្រាន់​តែ​ចេញ​ភ្លាម​ល្បី​ភ្លេត​ ដូច​ជា​បទ​ខាង​លើនេះ​អ៊ីចឹង ។ បើ​បទ​ដែល​ខំនិពន្ធ​ដោយ​ស្នាដៃ​អ្នក​និពន្ធ​ខ្មែរ​បែ​ជា​មិន​សូវ​មាន​អ្នក​គាំ​ទ្រសោះ ។

តើ​មក​ពី​បទ​ចំរៀង​ដែល​ចម្លង​គេ​មក​នឹង​ ស្រួល​និពន្ធ និពន្ធ​បាន​ពិរោះ​ ឬ​ក៏​វា​ល្បី​នៅ​ស្រុក​គេ ពេល​យក​មក​ចម្លង​តាម​អ៊ីចឹង​វា​ល្បី​ដូច​បទ​ដើម​របស់​គេ?

  1. Lim
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 ម៉ោង 3:51 នាទី (ល្ងាច)

    ខ្ញុំ​បាន​មើល​បន្តិច​ដែរ។ អា​រឿង​លួច​ចម្លង​គេ​នេះ វា​ក្លាយ​ទៅ​ជា​ទម្លាប់​ធម្មតា​ទៅ​ហើយ។ ឥឡូវ យើង​រង់​ចាំ​មើល​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា​សិន។ ឮ​ថា​ប៉ុន្មាន​ខែ​ទៀត​នឹង​ចូល​ជា​ធរមាន​ហើយ។ ពេល​នោះ ទោះ​ចង់​មិន​ចង់ ការ​លួច​ចម្លង​នឹង​ថយ​ចុះ បន្តិច​ម្ដង​ៗ។ គេ​ច្បាស់​ជា​គិត​គូរ​ដល់​រៀង​ឈប់​ចម្លង​នេះ​ មិន​ខាន។ សង្ឃឹម​ថា​អញ្ចឹង​ទៅ​ចុះ​!!!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 ម៉ោង 6:26 នាទី (ល្ងាច)

    សួស្តី​ Lim អរគុណ​សម្រាប់​ការ​បញ្ចេញ​មតិៈ
    ទោះ​បី​មាន​កម្មសិទ្ធិ​បញ្ញា​ក៏​ការ​ចម្លង​ខាង​ផ្នែក​បទ​ចំរៀង​នេះ​ នៅ​តែ​មាន​ដែរ យើង​ក្រលេក​​មើលនៅ​ប្រទេស​ជិត​ខាង​យើង ដូច​ជា​ ថៃ យួន… ប្រទេស​គេ​មាន​ការ​ចំលងខ្លាំង​ណាស់ដែរ ។ អាស្រ័យ​ជា​ចំបង​ដើម្បី​កុំ​ឱ្យ​មាន​ការ​ចំលង​បែប​នេះ គឺ​មក​ពីមនសិកា​របស់​អ្នក​និពន្ធ​បទចំរៀង និង​អ្នក​ដែល​ស្តាប់​បទ​ចំរៀង ។ បើ​គ្មាន​អ្នក​គាំ​ទ្រចំពោះ​បទ​ចំរៀង​ដែល​ ចម្លង​ពី​គេ អ្នក​និពន្ធ​នឹង​ធ្វើការ​និពន្ធ​បទ​ភ្លេង​ថ្មី​ៗ​ដោយ​ខ្លួន​ឯង ។​ សូម​សរសើរ​ដល់​ផលិតកម្មរ៉ក​ ដែល​បទចំរៀង​​ទាំង​អស់​ក្នុង​សុទ្ធ​សឹង​តែ​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​ខ្មែរ …!!

  3. ជានី
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 ម៉ោង 8:15 នាទី (ល្ងាច)

    សំបូរបែបចឹងហើយ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 ម៉ោង 11:11 នាទី (ល្ងាច)

      នឹង​សម្បូរ​បែប​ខ្លាំង​ណាស់😀

  4. សាយ រតនា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2010 ម៉ោង 2:53 នាទី (ល្ងាច)

    តើអ្នកអាចប្រាប់ខ្ញុំពីរបៀប Revolvermaps នៅក្នុង widgets ផងបានទេ?
    ខ្ញុំដាក់វាមិនដើរសោះ

  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែសីហា ឆ្នាំ 2010 ម៉ោង 9:45 នាទី (ល្ងាច)

    blogគេឡូយៗដល់ហើយុ, ឯblogខ្ញុំឡើងស្រែ។

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែសីហា ឆ្នាំ 2010 ម៉ោង 10:01 នាទី (ល្ងាច)

    សុំយក revolvermaps ណុងដែរ😀

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: