ទំព័រដើម > កម្មវិធី​ (PC + Mobile), គំនិតរបស់ខ្ញុំ, ចែករំលែក​បន្តគ្នា​, ទាញយក, ផ្ទាល់ខ្លួន > របៀប​ mount ប្រភេទ​ឯកសារ​ *ISO ជា​ Virtual CD / DVD drive សម្រាប់​លេង​ហ្គេម ឬ​ប្រើប្រាស់​កម្មវិធីដោយ​មិន​ចាំ​បាច់​មាន​ CD/DVD

របៀប​ mount ប្រភេទ​ឯកសារ​ *ISO ជា​ Virtual CD / DVD drive សម្រាប់​លេង​ហ្គេម ឬ​ប្រើប្រាស់​កម្មវិធីដោយ​មិន​ចាំ​បាច់​មាន​ CD/DVD

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែសីហា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ជា​ច្រើន​លើក​ នៅ​ពេល​ដែល​ខ្ញុំ​ទាញ​យក​កម្មវិធី​ ឬ​ក៏ហ្គេម​ដែល​មាន​ទំហំធំ ភាគច្រើន​ឯក​សារ​ទាំង​នោះ​ជា​ប្រភេទ​ឯក​សារ *ISO ឬ​ក៏​ជា​ឯកសារ CD Image ។ ពពួក​ឯកសារ​ប្រភេទ *ISO គឺ​ត្រូវ​ការ​ឱ្យ​យើង​ burn វា​ទៅ​ក្នុង​ CD/DVD ទើប​អាច​តំឡើង​ ឬ​ប្រើប្រាស់​កម្មវិធីទាំង​នោះ​បាន ។
សម្រាប់​អ្នក​ដែល​មិន​មាន​ CD/DVD burner ទេ​នោះ​អាច​ជួប​និង​បញ្ហា​ជាច្រើន​ជា​មួយ​និង​ឯក​សារ​ទាំង​អស់​នោះ​ ។ ប្រសិន​បើ​អ្នក​មិន​មាន​ CD/DVD burner ឬ​មិន​ចង់ burn វា​ទៅ​ក្នុង​ CD/DVD ប៉ុន្តែ​ចង់​ប្រើប្រាស់​ឯកសារ​ទាំង​អស់​នោះ សូម​អ្នក​ប្រើប្រាស់កម្មវិធី​ MagicDise

MagicDise Virtual CD/DVD-ROM ជា​កម្មវិធី​ឥត​គិត​ថ្លៃ ដែល​អនុញ្ញាត​ឱ្យ​អ្នក​អាច mount ឯកសារ​ *ISO ទៅ​ជា virtual CD ឬ DVD drive ។ ក្នុង​ការ​ប្រើកម្មវិធី MagicDise អ្នក​អាច​ mount រហូត​ដល់​ទៅ 15 virtual CD / DVD drives ។

ពេល​ដំឡើង​កម្ម​វិធី MagicDise រួច​ហើយ វា​នឹង​បង្ហាញ​នៅ​ក្នុង​ Tray Icon ដូច​រូប​ខាង​ក្រោមនេះ


បន្ទាប់​មក​សូម​ចុច​កូន​កណ្តុរ​ស្តាំនៅ​លើ Icon វា​នឹង​ផ្ទុក​ឡើងនូវ​ ម៉ឺនុយ​ថ្មី​មួយ​, នៅ​ក្នុង​ម៉ឺនុយ​នេះ​អ្នក​អាច mount ឬក៏​ unmount សូម​មើល​រូប​ខាង​ក្រោម​នេះ


បន្ទាប់​មក​អ្នក​អាច ចុច​ទៅ​លើ mount វា​នឹង​បង្ហាញ់​ផ្ទាំង dialog មួយ​ដើម្បីឱ្យ​អ្នក​ជ្រើស​រើស​យក​ឯកសារ​ដើម្បី​ mount វា​ជា​ virtual drive ហើយ​វា​នឹង​លេច​ឡើង​នៅ​ក្នុង Windows Explorer. សូម​មើល​រូប​ខាង​ក្រោម៖


អ្នក​អាច​តំឡើង​កម្មវិធី​ ឬ​ក៏​ឯកសារ​ដោយ​ការ​ប្រើប្រាស់ mount drive, មួយ​វិញទៀត​អ្នក​អាច​បញ្ចប់​ mount drive យ៉ាង​ងាយ​ស្រួល​ដោយ​ចុច​ទៅ​លើ unmount option ដើម្បី unmount drive ជា​ការស្រេច ។

This is a very useful software as it supports many different types of image files along with supporting the default ISO files
• BIN (CDRWin)
• IMA/IMG (Generic disk images)
• CIF (Easy CD Creator)
• NRG (Nero – Burning ROM)
• IMG/CCD (CloneCD)
• MDF/MDS (Fantom CD)
• VCD (Farstone Virtual Drive)
• VaporCD (Noum Vapor CDROM)
• P01/MD1/XA (Gear)
• VC4/000 (Virtual CD)
• VDI (Virtuo CD Manager)
• C2D (WinOnCD)
• BWI/BWT (BlinkWrite)
• CDI (DiscJuggler)
• TAO/DAO (Duplicator)
• PDI (Instant Copy)

MagicDise ដំណើរ​ការ​លើ​ប្រព័ន្ធ​ Windows 9x / Me / 2000 / XP / 2003 ហើយនិង​ Vista based PC for 32 bit version,​ Windows XP / 2003 , Vista 64 bit editions ចំពោះ Window 7 សូមចុច​ទីនេះ

សូម​មើល​ផង​ដែរ៖

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែសីហា ឆ្នាំ 2010 ម៉ោង 1:32 នាទី (ព្រឹក)

    Please, can you PM me and tell me few more thinks about this, I am really fan of your blog…gets solved properly asap.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: