ទំព័រដើម > កម្មវិធី​ (PC + Mobile), ចែករំលែក​បន្តគ្នា​ > របៀប​ផ្លាស់​ប្តូរ​ Firefox Web Browser ​ទៅ​ជា​ភាសា​ខ្មែរ​ (100%)

របៀប​ផ្លាស់​ប្តូរ​ Firefox Web Browser ​ទៅ​ជា​ភាសា​ខ្មែរ​ (100%)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

នេះ​ជា​គំនិត​របស់​លោក ខេមរា www.khmer350.com ខ្ញុំ​គ្រាន់​តែ​យក​មក​ចែករំលែក​ចំនេះ​ដឹង​នេះ​បន្ត​ក្នុង​ វើត​ប្រេស​តែ​ប៉ុណ្ណោះ ។

អ្នក​ទាំងអស់គ្នាប្រហែលជាបានដឹងហើយអំពីកម្មវិធី Firefox ហើយ​ ​KhmerOS ក៏បានបកប្រែកម្មវិធីនោះ ហើយអោយឈ្មោះផ្សេង១ទៀតថា ជាឡាតាំងថា Mekhala។ គិត​ទៅ​គ្មាន​អី​ខុស​គ្នា​ទេ​​គ្រាន់​តែ​មួយ​ជា​ឈ្មោះ​អង់គ្លេស និង​មួយ​ទៀត​ជា​ឈ្មោះ​ភាសាខ្មែរ
អ្នកដែលប្រើ Firefox ភាគច្រើនប្រហែលជាភាសាអង់គ្លេសហើយ ដូច្នេះ​មាន​វិធីមួយ​ដើម្បី​ដែលអ្នកអាចប្រើ Firefox UI ជាអក្សរខ្មែរ ហើយមិនបាច់ដំឡើង Mekhala។

តម្រូវការដែលចាំបាច់ អ្នកត្រូវមាន Firefox (firefox 3.6.6) និងខ្មែរយូនីកូដដែលដើរត្រឹមត្រូវ។ ទាញយកឯកសារ km-KH.jar និង km-KH.manifest រួចដាក់នៅ /chrome/​ដែលជាធម្មតានៅ c:\Program Files\Mozilla Firefox\chrome\។ ចូលទៅ RUN រួចវាយ “C:\Program​Files\Mozilla Firefox\firefox.exe” -uilocale km-KH បញ្ចូល។ អ្នកនឹងឃើញ Firefox ក្លាយ​ទៅ​ជាភាសាខ្មែរដូចរូប​ខាងក្រោមនេះ។

ប្រសិន​បើ​អ្នក​មិន​ចង់​វាយ “C:\Program Files\Mozilla Firefox\firefox.exe” -uilocale km-KH​ ជាញឹកញាប់ក្នុង RUN​ នោះ​ មានវិធី១ទៀត។ រកមើល Shortcut របស់ Firefox ដែលមាននៅ Quick Launch ហើយចំលងវាដាក់កន្លែងផ្សេង។ ប្ដូរ Mozilla Firefox Property -> target ទៅជា: “C:\Program Files\Mozilla​Firefox\firefox.exe” -uilocale km-KH ។
សូម​មើល​​ឧទាហរណ៍​នៃ​រូប​ភាព​ខាង​ក្រោម​នេះ៖

លទ្ធផល​នឹង​បង្ហាញ​ថា​​ Firefox ក្លាយ​ទៅ​ជា​ភាសា​ខ្មែរ​ ១០០%​៖

សូម​មើល​ផង​ដែរ៖

Advertisements
  1. ផ្កាយដុះកន្ទុយ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2010 ម៉ោង 6:07 នាទី (ល្ងាច)

    មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ណាស់!!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2010 ម៉ោង 7:20 នាទី (ល្ងាច)

      អរគុណ​សម្រាប់​កាចាប់អារម្មណ៍​ចំពោះ​វិធីនេះ 😀

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 8:06 នាទី (ព្រឹក)

    ចូលចិត្តណាស់! អរគុណ

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 8:26 នាទី (ព្រឹក)

    ដូចជាអត់ដើរផង! មិចចឹង?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 8:39 នាទី (ព្រឹក)

      “C:\Program Files\Mozilla Firefox\firefox.exe” -uilocale km-KH មាន space ១​នៅ​កណ្ដាល។ ដើម្បី​ដំនើរ​ការ​វា ត្រូវ​បិទ Firefox ដែល​កំពុង​តែ​បើក​ចេញ​អោយ​អស់ ​បើ​មិន​អ៊ីចឹង អត់​មាន​អី​ផ្លាស់​ប្ដូរ​ទេ។
      ​ទាញ​យក​ឯក​សារ​២​នោះ​ដែល​ដាក់​អោយ​ដោន​ឡត​រួច​ដាក់​នៅ​ទីតាំង​ត្រឹមត្រូវ​ហើយ​ឬ​នៅ​? ត្រូវ​ប្រាកដ​ថា ទី​តាំង​ដែល​បាន​ដំឡើង ​Firefox​ គឺ​នៅ C:\Program Files\Mozilla Firefox\ បើ​មិន​ចឹង​ទេ ត្រូវ​ប្ដូរ​វា​ទៅ​កន្លែង​ណា​ដែរ​អ្នក​បាន​ដំឡើង​។

      km-KH.jar និង km-KH.manifest

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 8:51 នាទី (ព្រឹក)

    អូហ! ការពិតវាយ C:\Program Files\Mozilla Firefox\firefox.exe -uilocale km-KH ទើបបានដំនើរការ។ អរគុណ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 9:31 នាទី (ព្រឹក)

      បន្ថែម​៖
      ប្រសិន​បើ​អ្នក​មិន​ចង់​វាយ “ C:\Program Files\Mozilla Firefox\firefox.exe” -uilocale km-KH​ ជាញឹកញាប់ក្នុង RUN​ នោះ​ មានវិធី១ទៀត។ រកមើល Shortcut របស់ Firefox ដែលមាននៅ Quick Launch ហើយចំលងវាដាក់កន្លែងផ្សេង។ ប្ដូរ Mozilla Firefox Property -> target ទៅជា: “ C:\Program Files\Mozilla​Firefox\firefox.exe” -uilocale km-KH ។

  5. កុមារកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 9:14 នាទី (ព្រឹក)

    ស្អីគេ!!!! បង្អួចថ្មី!!! នរណាជាអ្នកបកប្រែ ដូចជាស្តាប់មិនយល់យ៉ាងម៉េចមិនដឹងទេ!!!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 9:34 នាទី (ព្រឹក)

      ពាក្យបង្អូចថ្មី​គឺ​គ្មាន​អ្នក​ណា​បក​ប្រែ​ firefox ទៅ​ជា​ភាសា​ខ្មែរ​អី​ដែរ, គ្រាន់​តែ​ជា​ការ​ខ្ចីក្រមអក្សរ​នៅ​ក្នុង​កម្មវិធី បើកវែបសាយ​ជា​ភាសា​ខ្មែរ Mekhala របស់​ Khmer OS មកប្រើ​នៅ​លើ​ firefox តែ​ប៉ុណ្ណោះ ។ បើ​ចង់​ដឹង​នរណា​បក​ប្រែ ពាក្យ(​បង្អូចថ្មី)​នឹង ទៅ​សួរ​ Khmer OS ទៅ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 2:07 នាទី (ល្ងាច)

      នៅ​ក្នុង​វីនដូ ពាក្យWindow មិន​មែន​សម្រាប់​តែ​ឈ្មោះវីនដូ៧ រឺ​វីនដូវីស្ដាទេ។ ពាក្យ​នេះ​គឺ​គេ​សំគាល់​ទៅ​លើកម្មវិធី​ណាមួយរឺ ផ្នែក ឧបករណ៍​នៃកម្មវិធីណាមួយដែល​នៅក្នុង​កម្មវិធីមួយទៀត! ដូច​ក្នុង​ការ​បក​ប្រែនេះ ពាក្យថា”បង្អួចថ្មី”គឺ​សំដៅ​លើ​ការ​បើក​កម្មវិធី​នេះ​មួយទៀត រឺ​បើក​ឧបករណ៍​កម្មវិធី​នេះមួយទៀត។ ដូច​នៅ​ក្នុង​ជម្រើស​នៅ​ក្នុង​firefoxគេ​សរសេរថា៖ Show Downloads window when downloading file. បាន​ន័យ​ថា​ពេល​ដែល​យើង​ចុច​ទាញ​យក​កម្មវិធី​អ្វី​មួយ​ត្រូវ​ឲ្យ​វា​បើក​បង្អួច​ទាញយក​ (ដែល​ជា​ឧបករណ៍​មួយ​នៃ​កម្មវិធីFirefox).
      ខ្ញុំ​ពន្យល់​បែប​ជា​មិនសូវ​ជា​ល្អទេ សូម​ស្វែង​យល់​ខ្លួនឯងខ្លះ ព្រោះ​នេះ​ជាពាក្យ​កុំព្យូទ័រ​វា​មិន​អាច​បក​ស្រាយ​ជា​ភាសាខ្មែរ និង​បក​ជា​ភាសា​ខ្មែរ​បាន​ត្រឹម​ត្រូវ​និង​ច្បាស់​លាស់​បានទេ។

      សូម​អរគុណ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 2:26 នាទី (ល្ងាច)

      ខ្ញុំ​ជា​អ្នក​បក​ប្រែ… ម៉េច​បាន​ស្ដាប់​មិន​បាន… that is Window in Khmer បង្អួច for the operating system it is Windows with S we don’t translate but transliterate it to វីនដូ ។ It is ស្ដាប់មិនយល់ for Khmer who learn khmer from birth but ស្ដាប់​យល់ english which is not their native language.

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 5:11 នាទី (ល្ងាច)

    នេះ​លោក​ពូវណ្ណៈ​មក​ហើយ! មាន​ចម្ងល់​អីសួរ​គាត់​ឲ្យអស់ចិត្តទៅ!

    • កុមារកាមទេព
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 5:27 នាទី (ល្ងាច)

      យី!!! អឺក៏ឆ្មើងម៉្លេះ!!! “It is ស្ដាប់មិនយល់ for Khmer who learn khmer from birth but ស្ដាប់​យល់ english which is not their native language.!! ”
      បង្អួច!!!! បង្អួច!!!! ហៅថាវិនដូចទៅមិនបាន ចាំបាច់បកថា ” បង្អួច ” មើលធ្វើតែទ្វាខ្លោងវត្តទៅហើយ!!!

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 5:52 នាទី (ល្ងាច)

        បើ​ហៅ​ថា​វីនដូ ដដែល​គេ​មិន​ហៅ​ថា​បក​ប្រែ​ទេ… Window=បង្អួច Mouse=កណ្ដុរ បើ​អាមេរិកាំង​វា​ហៅ​ថា Window ម៉េច​បាន​ជា​ខ្មែរ​ហៅ​ថា បង្អួច ពិបាក​ស្ដាប់??? ខ្ញុំ​គិត​ថា ដំបូង​វា​អញ្ចឹង​ហើយ តែ​យូរៗ​គឺ​វា​ស៊ាំ​ហើយ…

  7. កុមារកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 6:13 នាទី (ល្ងាច)

    ខ្ញុំគ្រាន់តែគិតថា នេះជាឈ្មោះមួយក្នុងចំនោមឈ្មោះដែលពិបាកបកប៉ុណ្ណោះ មិនមែនបកមិនចេញនោះទេ!!!
    ពូពន្យល់បានក្បោះក្បាយល្អជាទីបំផុត!!! ចឹងខ្ញុំអត់មានសំណួរអីទេ!!! 🙂

  8. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2010 ម៉ោង 11:27 នាទី (ល្ងាច)

    ខ្ញុំមិនយល់សោះ អំពីរបៀប « របៀបផ្លាស់ប្តូរ​Firefox Web Browser ទៅជាភាសាខ្មែរ » ជាពិសេសទៅរកប្រភេទពាក្យ -uilocale មិនឃើញសោះ ក្នុង C:\Program Files\Mozilla Firefox\ ហើយត្រង់ឲ្យទាញយក km-KH.jar និង km-KH.manifest បានមកហើយមិនដឹងជាយកទៅដាក់ត្រង់ណា?
    ព្រះអីឯកសារ km-KH.jar នេះជាប្រភេទ Rar មិនដឹងថាត្រូវពន្លា វាសិន ឬក៏ដាក់ទាំងដុំ សុំប្រាប់កន្លែងដែល
    ត្រូវដាក់ឯកសារ km-KH.jar និង km-KH.manifest ឲ្យច្បាស់លាស់ផង ជាពិសេសមិនយល់ត្រង់ពាក្យថាឲ្យ
    Run ខ្ញុំមិនដឹងថាពាក្យថា Run នៅកន្លែងណាទេ ជួយប្រាប់ឲ្យលំអិតបន្ដិច តើ Run លើពាក្យណាមួយ?
    ខ្ញុំមិនឃើញសោះ ។ ហើយk*មិនយល់ត្រង់នេះផងដែរគឺ <> សួរថាចូលទៅ Run ត្រង់ណា?
    និងដែលថាឲ្យវាយ C:\Program​Files\Mozilla Firefox\firefox.exe” -uilocale km-KH បញ្ចូល តើបញ្ចូលត្រង់ណា? ម៉េចក៏ខ្ញុំរកមិនឃើញ ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: