ប្រាសាទ​ព្រះគោ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ប្រាសាទព្រះគោ

ប្រាសាទ​ព្រះគោ​កសាង​ឡើង​នៅ​ក្នុង​ទឹកដី​នៃក្រុង​រលួស ឬ​ហរិហរាល័យ ខាងជើង​ប្រាសាទ​បាគង ប្រាសាទ​ព្រះគោ ​ជា​ស្នាដៃ​មួយ​ទៀត​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ នៅ​ឆ្នាំ​៨៧៩ មុន​ប្រាសាទ​បាគង ២ឆ្នាំ ដើម្បី​ថ្វាយ​ដល់​ព្រះសិវៈ និង ​រំលឹក​គុណ​ដល់​បុព្វបុរស​របស់​ទ្រង់។ ប្រាសាទ​នេះ​សាងសង់​ពី​ឥដ្ឋ បែរមុខ​ទៅ​ទិស​ខាងកើត ឋិត​នៅ​ភាគ​អាគ្នេយ៍ ១៥គីឡូម៉ែត្រ ពី​តំបន់​ប្រាសាទ​អង្គរ។ ប្រាសាទ​នេះ​មាន​កំពែង​៣ជាន់ ដែល​មាន​គោបុរៈ កំពែង​ខាង​ក្រៅ​មាន​ទំហំ​៥០០ម៉ែត្រ×៤០០ម៉ែត្រ និង​មាន​គោបុរៈ នៅ​ខាងលិច និង​ខាង​កើត។ នៅ​ផ្នែក​កណ្ដាល​ខាងកើត​មាន​រូបគោ​និន្ទ៣ បែរ​ទៅ​រក​ប្រាសាទ តែ​សល់តែ​បំណែក​ខ្លះៗ​ប៉ុណ្ណោះ។ មាន​តួ​ប៉ម​ប្រាសាទ​ទាំងអស់​៦ សង់​លើ​ខឿន​តែមួយ ចែក​ជា​ពីរ​ជួរ ដោយ​ជួរ​មុខ​មាន​ប្រាសាទ​ចំនួន៣ និង​ជួរ​ក្រោយ​មាន​ប្រាសាទ​ចំនួន៣ ដូចគ្នា។ ប្រាសាទ​ទាំង៦ នេះ​គឺ​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទ្រង់​សាង​ឡើង​ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះឥសូរ​ផង និង​ដល់​បុព្វការី​របស់​ទ្រង់​ផង​ដូចជា ប្រាង្គ​មួយ​ឈ្មោះ​ស្រីប ឬថិវីទ្រ្ទេស្វរៈ សម្រាប់​ថ្វាយ​ដល់​ព្រះបិតា​របស់​ទ្រង់។ ប្រាង្គ​ស្រីប ឬទ្រ្ទេទេវី សម្រាប់​ថ្វាយ​ដល់​ព្រះមាតា​របស់​ទ្រង់។ ប្រាង្គ​ស្រីបរមេស្វរៈ សម្រាប់​ថ្វាយ​ដល់​ព្រះបិតុលា​របស់​ទ្រង់ គឺ​ព្រះបាទ​ជ័យវរ្ម័នទី២ ក្សត្រ​ដំបូង​នៃ​សម័យ​អង្គរ។ ប្រាង្គ​ស្រីធរណិន្ទ្រទេវី សម្រាប់​ថ្វាយ​ដល់​ព្រះមហេសី​របស់​ជ័យវរ្ម័នទី២។ ប្រាង្គស្រីរុទ្រេស្វរៈ សម្រាប់ថ្វាយដល់ជីតាខាងព្រះមាតា។ ហើយ​ប្រាង្គ​ចុងក្រោយ​មិន​ស្គាល់​ឈ្មោះ សម្រាប់​ថ្វាយ​ដល់​ជីដូន​ខាង ព្រះមាតា។ សូម​បញ្ជាក់​ថា​ គេ​គ្រាន់តែ​ស្គាល់​ឈ្មោះប្រាង្គ​ដូច​បាន​រៀបរាប់​ប៉ុណ្ណោះ  ប៉ុន្តែ​ចំពោះ​ឈ្មោះ​ទាំងនេះ​ត្រូវ​នឹង​ប្រាង្គ​ណា​មួយ​ឱ្យ​ពិតប្រាកដ​នោះ ពុំ​ទាន់​មាន​ឯកសារ​ណា​មួយ​កត់ត្រា​នៅ​ឡើយ​ទេ។ ហើយ​ឈ្មោះ​នេះ ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​លោក​ត្រឹងា។ ហើយ​ម្យ៉ាង​ទៀត​គោនិន្ទ គឺ​ជា​ជំនិះ​របស់​ទ្រង់​ព្រះឥសូរ ដែល​តែងតែ​ទៅណា​មកណា​ជាមួយ​ទ្រង់​ជាប់​រហូត ដូចនេះ​ប្រាសាទ​នេះ​ក៏ជា​តង្វាយ​ចំពោះ​ព្រះសូរ ផងដែរ ដូច​ដែល​មាន​រូប​សំណាក​គោនិន្ទ ទាំង៣ បែរមុខ​ទៅ​ប្រាសាទ​ជា​សក្ខី​ភាព​ស្រាប់។

បច្ចុប្បន្ន​នេះ​នៅ​ខាង​មុខ​ប្រាសាទ​មាន​ឆ្លាក់​ជា​រូប​តូចៗ តំណាង​ឱ្យ​ប្រាសាទ​មួយ​ចំនួន​នៅក្នុង​ខេត្ត​សៀមរាប​ដូចជា​ប្រាសាទ​បាគង ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រី​ជាដើម។ នៅ​ជុំវិញ​ប្រាសាទ​មាន​ម្លប់​ឈើ​ធំៗ​ដែល​មនោរម្យ​ក្រៃលែង​ដល់​អ្នក​ទេសចរ​ ទាំង​អស់។

តើ​ប្រាសាទ​ព្រះ​គោ​មាន​អ្វី​អោយ​ទស្សនា?
នោះ​គឺ​ផ្តែរ​ស្អាត​ជាង​សម័យ​ណា​ៗ​ទាំង​អស់​ប្រាសាទ​មាន​រចនា​ផ្កា​ភ្ញី​ប្រកប​ដោយ​ចំលាក់​ផ្តែរ​ថ្ម​ភក់ ​ផុស​។​ផ្តែរ​សម័យ​ព្រះ​គោ​នោះ​ត្រូវ​បាន​បុរាណ​វិទូ ​លើក​ដំកើង​ថា​មាន​សម្រស់​ជាង​សម័យ​ណា​ទាំង​ អស់​។​សម័យ​នោះ​ចាប់​មាន​សិល្បះ​របស់​ជន​ជាតិ​ជ្វា​ ហូរ​ចូល​មក​ ដូច​ជា​ផ្តែរ​មួយ​មាន​រូប​ចំលាក់​មុខ​កាល​(​មុខ​ដូច​យក្ស​មាន​ភ្នែក​លាន​ចេញ​)​មាន​ទេព្តា​ជឹះ​សេះ​តម្រៀប​គ្នា​ជា​ជួរ​មើល​ទៅ​គួរ​អោយ​ជក់​ចិត្ត​។
ឆ្មាំ​ទ្វារ​ឬ​ទ្វារ​បាល​នៅ​ជញ្ជាំង​ប្រាសាទ​ព្រះ​គោ ​មិន​ថា​ជា​ទ្វរ​បាល​ប្រុស​ឬ​ស្រី​ទេ​ច្រើន​តែ​ឈរ​នៅ​ក្នុង​ ​ស៊ុម​ផ្ទះ​កញ្ចក់​។​ទ្វារ​បាល ​ប្រុស​ច្រើន​ តែ​ស្លៀក​ពាក់​តុប​តែង​ក្បាល​ ដៃ​កាន់​លំពែង​ ដៃ​ឆ្វេង​ចក​រត់​ចង្កេះ​ ស្លៀក​សំពត់​ភ្លី​មុខ ​ក្រវាត់​ខ្សែ​ក្រវ៉ាត ​យ៉ាង​ស្អាត ​ដៃ​ដែល​កាន់​លំពែង​មិន​សូវ​ណែន​ទេ​មើល​ទៅ​ដូច​កេន្នរ​។
រូប​ចំលាក់​គោ​នន្ទិ
រូប​គោ​នន្ទិ​នេះ​គេ​ហៅ​ថា​ប្រាសាទ​ព្រះ​គោ ​គឺ​ដោយ​សារ​តែ​មាន​គោ​នន្ទិ​៣​តាំង​នៅ​មុខ​ប្រាសាទ​។
ប្រាសាទ​ដែល​កសាង​ក្នុង​យុគ​សម័យ​តែ​មួយ​មាន​គឺ​៖ ប្រាសាទ​បាគង និង​ប្រាសាទ​លលៃ

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​មេសា ឆ្នាំ 2012 ម៉ោង 3:50 នាទី (ល្ងាច)

    ហរិហរាល័យ is build by which king? I really want to know about this because have one story of thailand that say about this temple and they said this temple build by sreongmoheatreak varoman? i don’t clear that i write correct so can u tell more detaile?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: