ប្រាសាទបី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ប្រាសាទបី

ប្រាសាទ​បី​បាន​កសាង​ឡើង​អំពី​ឥដ្ឋ ដោយ​គេ​យក​ឥដ្ឋ​មក​ដាក់​តម្រៀប​គ្នា នៅ​ក្នុង​ជួរ​លើ​ក្រោម​ ។ ​យក​មក​តម្រៀប​ នៅ​លើ​ជើង​គ្រឹះ​ដែល​មាន​ទទឹង​ ១០​ ម៉ែត្រ​ បណ្តោយ ​២៤​ ម៉ែត្រ​ ។​ ប្រាសាទ​បី ​ត្រូវ​បាន​គេ​ធ្វើ​ការ​សន្និដ្ឋាន​ ថា​ ជា​ ប្រាសាទ​មួយ​ដែល​កសាង​មិន​ទាន់​រួច​រាល់ ​រហូត​មក​ដល់​សម័យ​បារាំង​ ក៏​បាន​ធ្វើ​ការ​ជួស​ជុល​បន្ថែម​នៅ​ឆ្នាំ​ ១៩៦០​ ។

តើ​ប្រាសាទ​បី​មាន​អ្វី​ទស្សនា​ខ្លះ ?
– នៅ​ក្នុង​ប្រាង្គ​មេ​មាន​ជើង​ទម្រ​លិង្គ​ព្រះ​ឥសូរ​តាំង​នៅ​ទី​នោះ ។
– នៅ​ត្រង់​ផ្តែរ​នៃ​ប្រាង្គ​មេ មាន​រូប​ចម្លាក់​ព្រះ​ឥន្ទ្រ​គង់​លើ​ដំរី​ឯ​រា​វ័ណ ។
– ការ​កសាង​ប្រាង្គ​ក្នុង​សម័យ​មុន​យុគ​សម័យ​បាយ័ន​ គឺ​សម័យ​បាពួន​ ឃ្លាំង បន្ទាយ​ស្រី​ និង​ អង្គរ​វត្ត​ គេ​និយម​យក​ឥដ្ឋ​មក​កសាង​ជា​ប្រាសាទ ​។
– ​បុរាណ​វិទូ​នៅ​មិន​ទាន់​យល់​បាន​ថា ​តើ​ការ​កសាង​ប្រាសាទ​ដោយ​ឥដ្ឋ​នេះ គេ​ប្រើ​ឥដ្ឋ​ដែល​មិន​ទាន់​បាន​ដុត​មក​តម្រៀប​គ្នា ធ្វើ​ជា​ប្រាសាទ​រួច​ហើយ​បាន​ដុត​ជា​ក្រោយ ​? ប៉ុន្តែ​ភាគ​ច្រើន​គេ​មាន​ជំនឿ​ថា ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​យក​ឥដ្ឋ​ដែល​ដុត ហើយ​មក​តម្រៀប​គ្នា ​រួច​ហើយ​យក​កាវ​ជ័រ​ដែល​បាន​មក​ពី​ការ​ផ្សំ​បញ្ចូល​គ្នា​នៃ​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​ជា​ច្រើន​ប្រភេទ ​ដូច​ជា ​ទឹក​ឃ្មុំ​ ស្ករ​ត្នោត ​ដំបូក ​៘ ​មក​ភ្ជាប់​ត​គ្នា ព្រោះ​ប្រសិន​បើ​យក​ឥដ្ឋ​ដែល​នៅ​មិន​ទាន់​ដុត​មក​កសាង​ វា​អាច​ធ្វើ​ឱ្យ​ប្រាសាទ​ ស្រុត ​ឬ ​ធ្វើ​ឱ្យ​ផ្អៀង​បាន ​។

ប្រាសាទ​នេះ​មិន​សូវ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​ឡើយ ​ព្រោះ​ជា​ប្រាសាទ​តូច​ៗ​នៅ​មាត់​ថ្នល់​ផ្លូវ​ ឆ្លង​កាត់​ចូល​ទៅ​កាន់​ទ្វារ​ក្រុង​ព្រះ​នគរ​ហ្លួង​ទិស​ខាង​ត្បូង​ ​មុន​នឹង​ទៅ​ដល់​ប្រាសាទ​បាយ័ន​ ៕

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: