ប្រាសាទចេក​ក្បូរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ប្រាសាទចេក​ក្បូរ
ប្រាសាទចេក​ក្បូរ

ប្រាសាទចេក​ក្បូរ​ដែល​កសាង​ឡើង ៣ ទន្ទឹម​គ្នា​គឺ​ជា​ប្រាសាទ​មួយ​ស្ថិត​នៅ​ក្នុង ខេត្ត​ឧត្តរ​មានជ័យ ​ដែល​ពុំ​មាន​អ្នក​ទេសចរ ពី​ចម្ងាយ​ទៅ​ដល់ ។ ប្រាសាទ​នេះ​បាន​ទទួល ​រង​នូវ​ការ​ខូច​ខាត​អស់​ជា​ច្រើន​ដោយ​សារ សង្គ្រាម និង ជន​ខិល​ខូច​មួយ​ចំនួន​ បាន​ធ្វើ​ការ​គាស់​កកាយ​ដើម្បី​ស្វែង​រក​វត្ថុ​បុរាណ​មាន​តម្លៃ ។

ប្រាសាទ​ចេកក្បូរ​ស្ថិត​នៅ​ក្នុង​ភូមិ​ឈូក ឃុំ​ក្រសាំង​ស្រុក​ចុង​កាល់ ខេត្ត​ព្រះវិហារ ។
ប្រាសាទ​ចេកក្បូរ​សាង​នៅ​លើ​ទីទួល​ដែល​មាន​ទំហំ ៣០ ម៉ែត្រ គុណ​នឹង ៣០ ម៉ែត្រ ​ប្រាសាទ​នេះ​ខូច​ខាត​យ៉ាង​ដំណំ ដោយ​រង​គ្រោះ​ដោយ​សារ​សង្គ្រាម ហើយ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី ៩០ ​មាន​ជន​ខិល​ខូច​មួយ​ចំនួន​បាន​បំផ្លិច​បំផ្លាញ​ដោយ ធ្វើ​ការ​ជីក​គាស់​កកាយ​វត្ថុ​មាន​តម្លៃ​នៅ​ក្នុង​ប្រាសាទ​នេះ ។ ប្រាសាទ​ចេកក្បូរ​បច្ចុប្បន្ន​មាន​ការ​ខូច​ខាត​ច្រើន​ដែល​ប្រាសាទ កណ្តាល​បាន​រលុះ​ឥដ្ឋ និង ​ក្បាច់​អស់​ជា​ច្រើន ហើយ​ថែម​ទាំង​មាន​ស្នាម​ប្រេះ​នៅ​ចំ​កណ្តាល​ប្រាសាទ​ស្ទើរ​តែរ​ហែក​ជា​ពីរ ។ រី​ឯ​ប្រាសាទ​អម​សង​ខាង​គឺ​មួយ​បាន​ខូច​ខាត​ដួល​រាប​ដល់​ដី ចំណែក​មួយ​ទៀត​បាន​រលុះ​ឥដ្ឋ​អស់​ពាក់​កណ្តាល ។

លោក ចាន់ បច្ឆិរ៉ា ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរ​មានជ័យ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ប្រាសាទ​ចេកក្បូរ មាន៣​ដែល​សាង​ទន្ទឹម​គ្នា​សព្វ​ថ្ងៃ​នេះ​នៅ​សល់​តែ​ពីរ​ប៉ុណ្ណោះ ។ ប្រាសាទ​កណ្តាល​មាន​ទំហំ ៥ ម៉ែត្រ​គុណ នឹង ៥ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ ដែល​ប្រាសាទ​កណ្តាល​នេះ​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​សាង​ឡើង​តំណាង​ឱ្យ​អំណាច​កំពូល (ដូច​ជា​ថ្នាក់​មជ្ឈិម ឬ ប្រមុខ​រដ្ឋ) ។ ចំពោះ​ប្រាសាទ​ពីរ​ទៀត​ដែល​នៅ​អម​សង​ខាង​គឺ​តំណាង​ឱ្យ​អំណាច​តំបន់​ឬ​ថ្នាក់​ខេត្ត​ក្រុង ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​បាន​ឱ្យ​ដឹង​ទៀត​ថា​ប្រាសាទ​ចេក​ក្បូរ​ត្រូវ​បាន​កសាង​ឡើង​អំឡុង​ឆ្នាំ (៦១៦-៦៣៥) ដើម សតវត្សរ៍​ទី​៧​រជ្ជកាល​ព្រះ​បាទ​ឥសាន្តវរ្ម័ន​ទី ១ ។ ប្រាសាទ​នេះ​សាង​ឡើង​ពី​ឥដ្ឋ​តាន់​​ហើយ​ខ្លោង​ទ្វារ​ធ្វើ​ពី​ថ្ម​ភក់​រចនាបថ​សម្បូរ​ព្រៃ​គុហ៍​មាន​៥​ថ្នាក់ ។

ជា​ទូទៅ​ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ៗ​ហើយ​គ្មាន​ផ្លូវ និង គ្មាន​ទេសចរ​ទៅដល់ ​វា​ហាក់​ដូច​ជា​ត្រមង់​ត្រមោច​ណាស់ តួ​យ៉ាង​ដូច​ជា​ប្រាសាទ​ចេកក្បូរ​នេះ​ជា​ដើម ​ហើយ​បើ​ពុំ​មាន​ការ​អភិរក្ស​ទេ​នោះ​គឺ​មុខ​ជា​នឹង​ត្រូវ​ខូច​ខាត​អស់​ ។​ប្រាសាទ​ចេកក្បូរ​មាន​ចម្ងាយ​ប្រមាណ ​២០​ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ឧត្តរ​មាន​ជ័យ ​។ ​ប្រាសាទ​នេះ​មិន​ដែល​មាន​អ្នក​ទេសចរ​ពី​ចម្ងាយ​ទៅ​ដល់​ទេ ក្រៅ​តែ​ពី​អ្នក​ស្រុក​ដែល​រស់​នៅ​ក្បែរ​នោះ ពី​ព្រោះ​ផ្លូវ​ទៅ​កាន់ ​ទី​នោះ​មាន​ការ​លំបាក ​។ សព្វ​ថ្ងៃ​ប្រាសាទ​ចេក​ក្បូរ​ត្រូវ​បាន​មន្ទីរ​វប្បធម៌ ​និង ​វិចិត្រ​សិល្បៈ​ខេត្ត​ បាន​ធ្វើ​ការ​កាប់​ផ្កា​ព្រៃ​ដែល​ ដុះ​នៅ​ជុំវិញ​ប្រាសាទ ព្រម​ទាំង​ធ្វើ​ស្លាក​សញ្ញា​អប់​រំ​ដល់​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ទី​នោះ​ឱ្យ​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​ដ៏ មាន​តម្លៃ​កុំ​ឱ្យ​បំផ្លិច​បំផ្លាញ ​៕

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: