ទំព័រដើម > សុខភាពនឹងជីវិត > ក្មេង​អាយុ​២ឆ្នាំ​ជក់​បារី​អស់​៤០ដើម​ក្នុង​មួយ​ថ្ងៃ

ក្មេង​អាយុ​២ឆ្នាំ​ជក់​បារី​អស់​៤០ដើម​ក្នុង​មួយ​ថ្ងៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

Gun smoke: Four-stone Ardi puffs one of 40 cigarettes he smokes a day while toting a water pistol

ខ្សែ​វីដេអូ​ថ្មី​មួយ បង្ហាញ​ពី​កុមា​រ​ឥណ្ឌូ​នេស៊ី​កំពុង​ជក់​បារី​បាន​ធ្វើ​ឱ្យ​ជំនាញ​ការ​សុខភាព​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ និង​បាន​បញ្ជាក់​ពី​រូបភាព​មួយ​ទៀត​នៃ​ការ​ញៀន​ថ្នាំ​កាន់​តែ​ខ្លាំង​របស់ប្រទេស​​នៅ​អាស៊ី​មួយ​នេះ។
បន្ទាប់​ពីខ្សែ​វីដេ​អូ​នេះ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទូទាំង​ពិភព​លោក​ក្រុម​មន្ត្រី​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ ឪពុក​ម្តាយ​របស់​ក្មេង​វ័យ​២ឆ្នាំ​ដែល​គេ​ឃើញ​កំពុង​ជក់​បារី​ក្នុង​ខ្សែ​វីដេអូ​ខ្លី​មួយ​ ដែល​ត្រូវ​បាន​ផ្សាយ​លើ​គេហទំព័រ​ The Sun ត្រូវ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​។
កុមារ​សាច់​ទ្រលុក​ទ្រលន់ អាឌី រីហ្សាល់ សើច​ និង​ឆ្លើយ​តប​នឹង​សំនួរ​មនុស្ស​ពេញ​វ័យ​នៅ​ជុំវិញ​វា​​ខណៈ​វា​អង្គុយ​លើ​ឡាន​ប្លាស្ទិក​កង់បី​និង​បាន​បឺត​បារីយ៉ាង​យូរ​ខុស​ពី​ចង្វាក់​ដង្ហើម​ ។
ឪពុក​របស់​ក្មេង​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឱ្យ​វា​ជក់​បារី​ដំបូង​ នៅ​អាយុ​ ១៨ខែ ហើយ​ឥឡូវ​នេះ​ វា​ជក់​បារី​ ៤០ដើមក្នុង​មួយថ្ងៃ ។ ម្តាយ​របស់​វា​និយាយថា​ វា​ព្យាយាម​បោក​ក្បាល​នឹង​ជញ្ជាំង​រហូត​ដល់​វា​បាន​បារីជក់ ប៉ុន្តែ​ឪពុក​របស់​ក្មេង​នោះ​ទទួច​ថា វា​មាន​សុខភាព​ល្អណាស់ ។
មន្រ្តី​ក្រសួង​ការពារ​កុមារ​ បាននិយាយ​ថា គ្រួសារ​នេះ​នឹង​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​សម្រាប់​អ្វី​ដែល​គេ​យល់​ថា ជាករណី​រំលោភ​សិទ្ធិកុមារ​យ៉ាង​ច្បាស់​ក្រឡែតនៅ​ក្នុង​ប្រទេស​ជា​ច្រើន ។
នេះ​ជា​លើក​ទី​ ២ហើយ​ក្នុង​ឆ្នាំ​នេះ​ដែល​ឥណ្ឌូនេស៊ី​រង​ក្តី​អាម៉ាស​ដោយ​សារ​ការ​ផ្សាយ​ព័ត៌​មាន​បែប​នេះ​។
ខ្សែ​វីដេអូមួយទៀត​ដែល​ត្រូវ​បាន​ផ្សាយ​តាម​អ៊ីនធឺណិត​កាល​ពីខែ​មុន​បង្ហាញ​ពី​កុមារ​ឥណ្ឌូនេស៊ី​អាយុ​ប្រមាណ​៤ឆ្នាំ​ជក់​បារី​មូល​ស្លឹក។ អត្ថបទ​ AFP

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2010 ម៉ោង 5:11 នាទី (ល្ងាច)

    ជក់សាហាវតាំងពីក្មេងហ្មង!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2010 ម៉ោង 2:19 នាទី (ល្ងាច)

      ញៀន​បារី​តាំង​ពីអាយុ18ខែ​ ឥឡូវ​អាយុ2ឆ្នាំ​ហើយ​ប្រហែល​ធំឡើង​សាហាវ​ជាង​នេះ​ទៅ​ទៀត ជក់ 1សុង​ក្នុង1ថ្ងៃ​ទេដឹង??

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2010 ម៉ោង 8:06 នាទី (ល្ងាច)

    ខូច​សុខភាព​គ្នា​អស់! ឳពុក​ម្ដាយ​នេះ​ចំ​មែន!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2010 ម៉ោង 2:20 នាទី (ល្ងាច)

      ខុស​មក​ពីឳពុក​របស់​វា​
      ពិត​ជា​មិន​គិត​ពីកូន​ខ្លួន​ឯង​មែន… ធ្វើ​អោយ​គ្នា​ញៀន​បារីដល់​កម្រិត​ធ្ងន់ធ្ងរ​យ៉ាងនេះ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: