ទំព័រដើម > សុខភាពនឹងជីវិត > គុណវិបត្តិ​នៃ​ការ​បរិភោគ​មី

គុណវិបត្តិ​នៃ​ការ​បរិភោគ​មី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

មី​កញ្ចប់​ ជា​អាហារ​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ ងាយស្រួល​ក្នុង​ការ​ចម្អិន​ ។​ប៉ុន្តែ​តាម​ពិត​ទៅ​ បើ​ញ៉ាំ​វា​លើស​ពី​មួយ​កញ្ចក់​ ក្នុង​១​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​សុខភាព​ ព្រោះ​មី​កញ្ចប់​ ភាគច្រើន​ធ្វើ​ពី​ម្សៅ​ អង្ករ​សាលី​ ៦០-៧០%​ រីឯ​ខ្លាញ់​ ១៥-២០%​ (​ផ្សំ​នៅ​ក្នុង​គ្រឿង​)​ ចំណែក​ ៥-៦%​ ជា​អំបិល​ និង​ប៊ី​ចេ​ង​ ។​ដូច្នេះ​ រាង​កាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម​ លើស​ពី​តម្រូវការ​ រហូត​ដល់​ទៅ​ ៥០%​ ទៅ​ ១០០%​ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​តម្រងនោម​ និង​ធ្វើ​អោយ​សម្ពាធ​ឈាម​ ឡើង​ខ្ពស់​ (​លើសឈាម​)​ ទៀត​ផង​ ។
វិធី​កែខៃ​ គឺ​ឆុង​មី​ លាយ​ជាមួយ​ពងមាន់​ ឬ​ពង​ទា​ បន្លែ​ ឬ​សាច់​ផង​ ដើម្បី​បង្កើន​សារធាតុ​អាហារ​ និង​ការពារ​កុំអោយ​រាង​កាយ​ ទទួលយក​សូ​ដ្យូ​ម​ ច្រើន​ហួសហេតុ​ពេក​ ។​ពេល​ទិញ​មី​ គួរ​ជ្រើស​យក​មី​ណា​ ដែល​សរសេរ​ផ្លា​ក​ នៅ​កញ្ចប់​ថា​ បន្ថែម​សារធាតុ​អ៊ី​យ៉ូ​ដ​ ជាតិ​ដែក​ និង​វីតាមីន​ A​ ។​គួរ​ចៀសវាង​ ទទួលទាន​មី​ឆៅ​ ព្រោះ​សរសៃ​វា​រីក​នៅ​ក្នុង​ក្រពះ​ អាច​នាំ​អោយ​ឆ្អល់ពោះ​ ។​អ្វី​ដែល​សំខាន់​បំផុត​ គឺ​មិន​គួរ​ញ៉ាំ​មី​ លើស​ពី​១​កញ្ចប់​ ក្នុង​១​ថ្ងៃ​ឡើយ​ ។

មាន​​មនុស្ស​​ជា​​ច្រើន​នាក់​ណាស់ដែល​​​​ចូល​ចិត្ត​ពិសារ​មី​ក្នុងលក្ខណៈ ​​ញឹក​ញាប់។ មី​ត្រូវ​បាន​​ប្រជា​ជន​ចំនួន​​ហៅ​ថា​ជា​អាហារ​ដោះ​ទាល់​។ អ្នក​ខ្លះ​​ស្ទើរ​តែ​ញ៉ាំ​វា​សំរាប់​ជា​អាហារ​ពេល​ព្រឹក​មុន​ពេល​ចេញ​ទៅ​ ក្រៅ​ជា​ប្រចាំ​ថ្ងៃ​ទៀត​ផង​ ដោយ​​មិន​បាន​គិត​ពី​ផល​វិបាក​ជា​អវិជ្ជមាន​ផ្តល់​ដោយ​មី​នោះ​ទេ។ តាម​ប្រវិត្តិ​នៃ​ការ​កកើត មី​​​បង្កើត​ឡើង​ដំបូង​​​ក្រោម​​ម៉ាក​ថា Chikin Ramen ដោយ​បុរស​ជន​ជាតិ​តៃ​វ៉ាន់​ម្នាក់​​ឈ្មោះ​Ando កាល​ពី​កោះ​នេះ​ស្ថិត​ក្រោម​​អាណានិគម​ជប៉ុន​កាល​ពី​ថ្ងៃ​២៥​​សីហា​១៩៥៨។ ក្រៅ​​ពី​គុណ​ប្រយោជន៍​ មី​ក៏​បាន​ផ្តល់​គុណ​វិបត្តិ​​មួយ​ចំនួន​ផង។

តាម​មតិ​ទស្សនៈ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ Jakarta Post នៅ​ថ្ងៃ​នេះ​​សរសេរ​ថា មី​ផ្តល់​គុណ​​វិបត្តិ​ចំនួន​បី​ដែល​កើត​ពី​ការ​​ញ៉ាំ​មី។ សមត្ថភាព​របស់​កុមារ​​​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​មាន​ការ​ថយ​ចុះ​ ដោយ​ការ​ស្រូប​យក​ជាតិ​ចេញ​ពី​មី។ គំនិត​នៅ​ក្នុង​សារព័ត៌មាន​នេះ​​បាន​ពី​ការ​​ដក​ស្រង់​របស់​សៀវភៅ​មួយ​របស់​ អ្នក​និពន្ធ Arlene Ersenberg។ មី​ក៏​មាន​ផល​​មិន​ល្អ​ដល់​ការ​​រីក​ធំធាត់​របស់​គត៌។ នៅ​ក្នុង​ប្រទេស​អង់គ្លេស មាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​ច្រើន​នាក់​ណាស់​ដែល​បាន​ប្រើ​ប្រាស់​មី​ក្នុង​ បរិមាណ​ដ៏​ច្រើន​ ជា​លទ្ធ​ផល​ពួក​បាន​ទទួល​រង​នូវ​ការ​រលូត​កូន​ក៏​ច្រើន​ដែរ។ ជាតិ​ផ្លាស្ទិច​ដែល​ខ្ចប់​មី​មាន​ផ្ទុក​សារធាតុ​គី​មី​នាំ​អោយ​​អ្នក​ពិសារ​ ទាំង​ឡាយ​ឈាន​ដល់​ការ​កើត​ជំងឺ​មហារីក។

មី​ជា​ប្រភេទ​អាហារ​ដែល​​មាន​គេ​រិះ​គន់​ ច្រើន​ពី​​ផល​ប៉ះ​ពាល់​របស់​វា។ មី​មាន​ផ្ទុក​សារធាតុ​កាបូនីត្រាត​ក្នុង​កំរិត​ខ្ពស់ ហើយ​​​មាន​ជាតិ​វីតាមីន​​និង​ជាតិ​រ៉ែ​ឬ​ខនិជ​ក្នុង​កំរិត​ទាប។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ម្យ៉ាង​ដែល​ទាំង​អស់​នេះ​សុទ្ធ​តែ​នាំ​អោយ​ មនុស្ស​វិវត្ត​ទៅ​រក​ភាព​ធាត់​ជ្រុល។ លើស​ពី​នេះ​ទៅ​ទៀត មី​សំបូរ​ដោយ​​ជាតិ​សូដ្យូម​ខ្ពស់​។ ជាតិ​សូដ្យូម​នេះ​ជា​ជាតិ​អំបិល​ដែល​​រាង​កាយ​​ត្រូវ​ការ​​សំរាប់​ការ​ ធំធាត់។​ ប៉ុន្តែ​ ទទួល​ទាន​ជាតិ​នេះ​ហួស​កំរិត​ធ្វើ​អោយ​មាន​ផល​វិបាក​ច្រើន​អនេក​ដូច​ជា​​​​ នាំ​ការ​វិវត្ត​លឿន​របស់​ជំងឺ​ហឺត សំពាធ​ឈាម​ឡើង​ខ្ពស់ ឆ្អល់​ក្តៅ​ដង្ហើម រោគ​ដំបៅ​ក្រពះ និង​ជា​ពិសេស​​ជំងឺ​ឆ្អឹង​ពុក។ តាម​​វិទ្យស្ថាន​ស្រាវ​ជ្រាវ​របស់​អាមេរិក​មួយ​​បង្ហាញ​ថា រាង​កាយ​មនុស្ស​ពេញ​វ័យ​ឬ​ក្មេង​អាយុ​លើស​ពី​៤​ឆ្នាំ​ត្រូវ​ការ​ជាតិ​ សូដ្យូម​ប្រមាណ​២៤០០មីលីក្រាម​ក្នុង​​មួយ​ថ្ងៃ ប៉ុន្តែ​មី​មួយ​កញ្ចប់​របស់​ម៉ាក​ខ្លះ​មាន​ផ្ទុក​ជាតិ​សូដ្យូម​លើស​ពី​៣០០​ មីលីក្រាម​​ទៅ​ទៀត។ អ្នក​គួរ​មាន​ការ​ធ្វើ​ជំរើស​​ក្នុង​ការ​ពិសារ​មី។

ចំនែក​ជាតិ​ខ្លាញ់​នៅ​ក្នុង​មី​ឬ​​​កញ្ចប់​ខ្លាញ់​​នៅ​ក្នុង​កញ្ចប់​​តែង ​ត្រូវ​​បាន​រោង​ចក្រ​ដែល​ជា​ផលិត​ករ​ដាក់​​ព័ត៌មាន​អោយ​ប្រុង​ប្រយ័ត្ន​ ខ្ពស់​ចំពោះ​សីតុណ្ហភាព​​​និង​ការ​រក្សា​ទុក​កន្លែង​ស្ងួត​ដែល​អ្នក​អាច​ឃើញ ​នៅ​​លើ​កញ្ចប់​ចំពោះ​មី​​ដែល​មាន​លក្ខណៈ​ស្តង់​ដារ។ បើ​មិន​ដូចនោះ​ទេ វា​អាច​នាំ​ទៅ​រក​ការ​ច្រេះ​ចាប់​ដែល​​មើល​មិន​ឃើញ​និង​ភ្នែក​រួច​អាច​នាំ​ ទៅ​ដល់​​ជំងឺ​មហារីក។

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 6:16 នាទី (ល្ងាច)

    ហាហា…​សម្រាប់​ មួយ​ថ្ងៃ​បី​កញ្ចប់ ព្រោះ​មី​ជាអាហារ​សម្រន់​ដែលខ្ញុំ​ចូលចិត្ត​បំផុត។ ខ្ញុំ​ចូលគេង​យប់​ៗ​ជ្រៅ អ៊ីចឹង​ហើយ​ អត់​មិន​បាន​អារឿង​ស្រុះ​មីញ៉ាំ​ទេ ព្រោះ​យប់​ពេក​ញ៉ាំ​បាយ​លេប​មិន​ចូល​ទេ.. ទោះ​ដឹង​ថា​មាន​គុណវិបត្តិ​បែប​នេះ តែខ្ញុំ​នៅ​តែ​បញ្ឈប់​មិន​បាន.. TT~~TT

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 5:19 នាទី (ល្ងាច)

      បើ​ញ៉ាំ​ច្រើន​ចឹង​គួរ​តែ​ លាយ​ជាមួយ​ ស៊ុត​ និង​បន្លែ​ឬ​ក៏សាច់​ក៏បាន​

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 9:21 នាទី (ល្ងាច)

    ខ្ញុំញុំារាល់់ថ្ងៃបានតែ ពេលខ្លះអត់់ចូលចិត្តព្រោះញុំាដូចជាអត់់ឆ្អែត..
    ញុំាមីដូចជាញុំាមិនអោយឃ្លានម៉េចដឹង?ចូលចិត្តញុំាដូចជាពេលព្រឹកឫពេលយប់់
    ព្រោះស្រួលចំអិនដោយគ្រាន់់តែដាំទឹកឆុង ប្រើពេលមិនដល់់ដប់់នាទីផង ម្យ៉ាងទៀត
    ញុំាមីក្ដៅៗចឹងដូចជាឆ្ងាញ់់ជាងបាយកក^_^ ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 5:25 នាទី (ល្ងាច)

      មាន​រស់​ជាតិ​ឆ្ងាញ់​និង​ស្រួល​ចំអិន​មែន​ តែធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់…!!
      ពេល​ខ្លះ​អត់​អីញ៉ាំ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េញ​ក៏ដាច់​ចិត្ត​ម្តង​ម្កាល​ទៅ 😀

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 9:27 នាទី (ល្ងាច)

    ប៉ុន្តែស្ដាយ..មី មានគុណវិបត្តិ..ព្រោះមានជាតិសូដ្យូមច្រើនពេកដែល
    អាចនាំអោយយើងឡើងឈាមនិងជំងឺផ្សេងៗទៀត។ចឹងគួរញុំាតាមកំណត់់
    មួយកញ្ចប់់ ឫពីរកញ្ចប់់ប្រើម្សៅស៊ុបតែមួយកញ្ចប់់តូចបានហើយ ..យើងមិនត្រូវញុំាមី
    យកឆ្អែតដូចជាញុំាបាយទេ។

  4. ក្មេងកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 8:55 នាទី (ព្រឹក)

    ក្មេងអត់ឃ្លាន ក្មេងសុំទាន!! នរណាទៅចង់សុំទាន ហើយនរណាទៅចង់អត់ឃ្លាន!! បើកាលៈទេសៈបង្ខំយ៉ាងនេះ!!
    នៃប្រៀបធៀបទេ បើគិតយល់នោះនឹងយល់មិនខានឡើយ!១! គេដឹង តែធ្វើម៉េច !!!!!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 5:29 នាទី (ល្ងាច)

      នៃ​ប្រៀប​ធៀប​ គិច​យល់​តែ​មិន​ដឹង​ត្រូវទេ

      • ក្មេងកាមទេព
        បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 5:34 នាទី (ល្ងាច)

        ន័យប្រៀបធៀប!!!! ដូចជាអ្នកខ្លះ ដឹងថាគ្រោះថា្នក់ហើយ តែនៅតែទៅមុខ នៅតែធ្វើការងារគ្រោះថ្នាក់ទៀត!!!!
        ខ្ញុំចង់មានន័យចឹង!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: